បង្ក្រាបឃ្លាំងស្តុកសាច់បង្កកស្អុយលួចនាំចូលពីថៃ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ លោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះ…
ខេត្តបន្ទាយមានជ័យ ៖ លោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះ…
ខេត្តបន្ទាយមានជ័យ ៖ លោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យឃ្លាំងចំនួន២កន្លែង ដែលបានលួចស្តុកទុកសាច់បង្កកលួចនាំចូលពីស្រុកថៃ ស្ថិតនៅភូមិបាលិលេយ្យ២ និងភូមិបាលិលេយ្យ១ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

មន្ត្រីជំនាញបានដកហូតយកសាច់បង្កកចំនួន៦ប្រភេទ ដូចជា ទាមូល ចុងស្លាបមាន់ គល់ស្លាបមាន់ (ទាំងមូល) ស្លាបកណ្ដាល ភ្លៅមាន់ និងប្រហិតសាច់ជ្រូក យកទៅពិសោធន៍រកសារធាតុគីមី ដើម្បីឲ្យដឹងថា សាច់បង្កកទាំងនេះ មានគុណភាពល្អទៅតាមស្តង់ដាបច្ចេកទេស ឬមិនមានគុណភាព ។

នាឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា នេះជាការទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន សូមឱ្យកងកម្លាំង ឬស្ថាប័នដែលមានការពាក់ព័ន្ធ ជួយសហការបង្ក្រាបបទល្មើសតាមព្រំដែនឲ្យដឹងតែបាន ដោយសង្កេតឃើញថា សព្វថ្ងៃនេះ ពួកឈ្មួញទុច្ចរិតតែងតែលួចនាំអីវ៉ាន់គេចពន្ធតាមច្រករបៀងជាមួយប្រទេសសៀម តាមបណ្ដោយបន្ទាត់ព្រំដែន ដែលមានក្រុង-ស្រុកចំនួន៥ នៅក្នុងខេត្តបន្ទាយមានជ័យ ។

លោកបានបន្តទៀតថា ការទប់ស្កាត់សាច់បង្កកដែលដាក់លក់តាមទីផ្សារអាចប្រឈម និងជំងឺជាច្រើនដែលយើងមិនបានទប់ស្កាត់ និងពិនិត្យមើលឲ្យបានច្បាស់លាស់ ដោយសារតែមានជនខិលខូចតែងតែលួចនាំផលិតផលចូលតាមច្រករបៀងជាហូរហែ ដែលអាចបង្កឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលបរិភោគជាប្រចាំថ្ងៃ ។
គួរបញ្ជាក់ផងដែរថា ការដកហូតគ្រឿងបង្កកនេះ មានចំនួន២៨០គីឡូក្រាម មានក្លិនស្អុយ និងខូចគុណភាព ។ សាច់ទាំងអស់នេះ ក៏បានបញ្ជូនយកទៅដុតកម្ទេចចោល ដោយមានការចូលរួមពីរមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញផងដែរ ។

ការបង្ក្រាបឃ្លាំងស្តុកសាច់បង្កកនេះ បានអនុវត្តភ្លាមៗ ក្រោយការប្រជុំនៅសាលប្រជុំ «ខ» សាលាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ បង្ក្រាបការរត់គេចពន្ធសាច់បង្កក និងទំនិញខូចគុណភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអភិបាល-អភិបាលរងក្រុង-ស្រុក កងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ ។

ក្នុងឱកាសនោះ លោក ឃ្លោក នួយ បានមានប្រសាសន៍សង្កត់ធ្ងន់លើសារសំខាន់នៃការការពារសេដ្ឋកិច្ចជាតិ និងសុខុមាលភាពប្រជាពលរដ្ឋ ពីផលប៉ះពាល់អវិជ្ជមាននៃការរត់គេចពន្ធ និងការនាំចូលទំនិញខូចគុណភាព ។ បញ្ហាទាំងនេះ មិនត្រឹមតែធ្វើឱ្យបាត់បង់ចំណូលពន្ធរបស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ និងធ្វើឱ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុកផងដែរ ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការរត់គេចពន្ធ ជាពិសេស សាច់បង្កក និងការនាំចូលទំនិញខូចគុណភាព គឺជាបញ្ហាដែលរដ្ឋបាលខេត្តមិនអាចមើលរំលងបានឡើយ ។ យើងត្រូវតែចាត់វិធានការម៉ឺងម៉ាត់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះឱ្យបានជាដាច់ខាត ។ នេះគឺជាការទទួលខុសត្រូវរបស់យើងចំពោះជាតិ និងប្រជាជន ។
លោកអភិបាលរងខេត្ត ក៏បានលើកឡើងនូវវិធានការសំខាន់ៗមួយចំនួន ដែលអាជ្ញាធរខេត្តនឹងពង្រឹង និងអនុវត្តយ៉ាងសកម្ម រួមមានការបង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងមាន
សមត្ថកិច្ច ពង្រឹងការសម្របសម្រួល និងការចែករំលែកព័ត៌មានរវាងកម្លាំងនគរបាល កង
រាជអាវុធហត្ថ កម្លាំងគយ និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ដែលឈរជើងនៅតាមបណ្តោយព្រំដែន ។

បង្កើនការត្រួតពិនិត្យយ៉ាងម៉ត់ចត់ លើរាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ជាពិសេសយានយន្ត និងឃ្លាំងស្តុកទំនិញនានា ដើម្បីធានាថា ទំនិញទាំងអស់ត្រូវបានបង់ពន្ធត្រឹមត្រូវ និងមានគុណភាពស្របតាមស្តង់ដា ។ជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការត្រួតពិនិត្យ និងតាមដានការដឹកជញ្ជូនទំនិញ ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ។
អនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ចំពោះអ្នកដែលប្រព្រឹត្តបទល្មើស ដោយមិនមានការលើកលែង។
ជាមួយគ្នានេះ បង្កើនការផ្សព្វផ្សាយ និងអប់រំដល់អាជីវករនិងប្រជាពលរដ្ឋ អំពីផលប៉ះពាល់នៃការរត់គេចពន្ធ និងការចរាចរទំនិញខូចគុណភាព ក៏ដូចជាការលើកទឹកចិត្តឱ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរផងដែរ ។ ការចាត់វិធានការនេះ ដោយសារតែមានឈ្មួញឆ្លៀតឱកាស ក្នុងការលួចនាំចូលជាប្រភេទប្រហិត ស្លាបមាន់ ឬជង្គង់មាន់ តាមច្រកស្រុកម៉ាឡៃ ទោះបីស្ថានភាពព្រំដែនបានបិទក្ដី ៕
ចែករំលែកព័តមាននេះ