ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់រត់បាត់ស្រមោល ! ជនល្មើសបន្សល់ទុកទូកស្មាច់ និងឧបករណ៍ឆ.ក់ត្រីឱ្យសមត្ថកិច្ច

1 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​ចេញ​របាយការណ៍​ផ្លូវការ​មួយ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥…

ខេត្តសៀមរាប ៖ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​ចេញ​របាយការណ៍​ផ្លូវការ​មួយ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ដី​ពី​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងភូមិ​សាស្ត្រ​បឹង​ទន្លេសាប ។

ជាក់ស្តែង មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​ប្រកាស នា​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ នៅ​ថ្ងៃ​ពុធ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក និង​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម បាន​ទទួល​បទល្មើស​ជលផល ដោយ​នេសាទ​ដោយ​ឧបករណ៍​ឆ​.​ក់​ពី​កងកម្លាំង​បង្ក្រាប​បទល្មើស​នេសាទ យោធភូមិ​ភាគ​៥ នៅ​ចំណុច​អាចម៍ក្របី ក្នុង​តំបន់​គ្រប់គ្រង​ជលផល​សហគមន៍​នេសាទ​កំពង់​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង នៅ​វេលា​ម៉ោង​១០​ព្រឹក ។

ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ការ​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី ដែល​ជា​ឧបករណ៍​បំផ្លិចបំផ្លាញ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​ច្បាប់​ហាមឃាត់​ដាច់ខាត ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ក្រុម​ជនសង្ស័យ​ដែល​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស បានដឹង​ខ្លួន​មុន និង​បាន​រត់គេច​ខ្លួន​បាត់​អស់ ដោយ​បន្សល់​ទុក​តែ​វត្ថុ​តាង​នៅ​នឹង​កន្លែង​កើតហេតុ ។

មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​ដែរ ជនសង្ស័យ​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​ចោល​នូវ​វត្ថុ​តាង​នៅ​នឹង​កន្លែង ។
ចំពោះ​មាន​វត្ថុ​តាង​មាន​ដូច​ខាងក្រោម ៖
១-​កាណូត​ស្មាច់​ចំនួន ០១​គ្រឿង
-​ទូក​ស្មាច់​ប្រវែង​៥,៤​ម ទទឹង​០,៧​ម ជម្រៅ​០,៥​ម
-​ម៉ាស៊ីន​ម៉ាក​ឡុ​ង​ស៊ី​ង​កម្លាំង​២៧​សេះ
២-​អាំង​វែក​ទ័​រ​ឆក់​ត្រី ០១​គ្រឿង
៣-​ដង​ឆក់​ចំនួន ០១​គូ

សូម​បញ្ជាក់​ថា ចំពោះ​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​រក្សា​ទុក​នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​៥​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ