ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វណាស់! កា.ប់គ្នានៅផ្លូវជាតិលេខ១ ដា.ច់ក្បាលធ្លា.ក់ដល់ដីស្លា.ប់ម្នាក់ របួ.សធ្ងន់ម្នាក់!

3 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពិតជា​សាហាវ​ណាស់ ក្មេង​ស្ទាវ​បើក​ឆាកប្រយុទ្ធ​គ្នា កាប់​ដាច់​ក្បាល​ធ្លាក់​ពីលើ​ស្មារ​មក​ដល់​ដី ស្លាប់​ម្នាក់​យ៉ាង​រន្ធត់ បំផុត ចំណែក​ម្នាក់​ទៀត​របួសធ្ងន់ ខណៈ​ក្មេង​ស្ទាវ ០៤​នាក់…

ខេត្តកណ្តាល ៖ ពិតជា​សាហាវ​ណាស់ ក្មេង​ស្ទាវ​បើក​ឆាកប្រយុទ្ធ​គ្នា កាប់​ដាច់​ក្បាល​ធ្លាក់​ពីលើ​ស្មារ​មក​ដល់​ដី ស្លាប់​ម្នាក់​យ៉ាង​រន្ធត់ បំផុត ចំណែក​ម្នាក់​ទៀត​របួសធ្ងន់ ខណៈ​ក្មេង​ស្ទាវ ០៤​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។

ករណី​ដ៍​សាហាវ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២២ និង ៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា ត្រឹម​រយៈពេល ១​ម៉ោង​ប៉ុណ្ណោះ សមត្ថកិច្ច​បំបែក​ករណី​ដ៍​សាហាវ​នេះ​បាន ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន ០៤​នាក់ ដកហូត​បាន ផ្គាក់​២​ដើម និង​ដាវ ស៊ាំ​ម៉ូ​រ៉ៃ​១ ដើម ។ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ ធី ភេទ​ប្រុស​អាយុ ១៩​ឆ្នាំ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ អាយុ​១៩ ឆ្នាំ ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា​រង​របួស​ធ្ងន់ធ្ងរ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​កៀនស្វាយ ។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍​សំរោង​ធំ​បាន​ចេញ​ល្បាត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ លុះ​មក​ដល់​ចំណុច​មុខ​ជី​ផ្កាយ​៥ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ក៏​ប្រទះ​ឃើញ​សាកសព​ដេក​ស្លាប់​នៅ​ជាប់​និង​ផ្លូវជាតិ​លេខ​១ ដាច់​ក្បាល​ធ្លាក់​នៅ​លើ​ផ្លូវ ហើយ​មាន​ក្រុម​ក្មេង​ស្ទាវ​ចំនួន​០៤​នាក់​នៅ​នឹង​កន្លែង​កើតហេតុ​។ ភ្លាម​នោះ​កម្លាំង​យើង​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ចំនួន​៤​នាក់ យក​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ ហ៊ាន សៀង​ហៀ​ង ភេទ​ប្រុស​, ឈ្មោះ ហ៊ាន សៀង​ហៃ ភេទ​ប្រុស​, ឈ្មោះ ឆុ​ន ឆាយ ភេទ​ប្រុស បាន​សារភាព​ថា​: ឈ្មោះ កល់ ដា​រ៉ុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ជា​អ្នក​កាប់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​។ ចំនែក​ជនសង្ស័យ​ឈ្មោះ កល់ ដា​រ៉ុ​ង ភេទ​ប្រុស បាន​សារភាព​ថា​: ខ្លួន​បាន​កាប់​ជន​រង​គ្រោះ​១​កាំបិត​ផ្គាក់​បណ្តាល​ឲ្យ​ស្លាប់​  ម្នាក់ និង​របួសធ្ងន់​ម្នាក់ ត្រូវ​បាន​កម្លាំង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។

ករណី​នេះ​កម្លាំង​ជំនាញ​សហការ​ជំនួញ​កម្លាំង​កោសល​វិ​ច្ច័​យ​កំពុង បន្ត​នីតិវិធី​ចាត់ការ​តាម​ច្បាប់ និង​ប្រគល់​សព​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី

ចំពោះ​មូលហេតុ​ឈាន​ទៅ​ដល់​ការ​កាប់សម្លាប់​យ៉ាង​រន្ធត់​ខាងលើ​នេះ យើង​មិន​ទាន់​ដឹង​ច្បាស់ ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ បាន​ព័ត៌មាន​លម្អិត​ក្រុមការងារ​កាសែត​កោះសន្តិភាព និង​លម្អិត​ជូន​តាម​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ