ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ពៅ​ ៖ កំពូល​បន្លែ​ជំនួយ​ឈា.ម និង​សុខភាព​ដែល​អ្នក​មិន​គួរ​រំលង

11 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​ពី​ប្រភព​បរទេស ក្នុង​ចំណោម​បន្លែ​ផ្លែ​ឈើ​ចម្រុះ​ពណ៌ ល្ពៅ​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា​ជា “​អាហារ​ដ៏​អស្ចារ្យ​” សម្រាប់​សុខភាព ដែល​មនុស្ស​ភាគច្រើន​មើល​រំលង​។ ការ​សិក្សា​អាហារូបត្ថម្ភ​បាន​បង្ហាញ​ការ​ពិត​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ថា ល្ពៅ​មាន​ផ្ទុក​អាស៊ីត​ហ្វូ​លិ​ក (​វីតាមីន B9)…

យោង​តាម​ការ​ផ្សាយ​ពី​ប្រភព​បរទេស ក្នុង​ចំណោម​បន្លែ​ផ្លែ​ឈើ​ចម្រុះ​ពណ៌ ល្ពៅ​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា​ជា “​អាហារ​ដ៏​អស្ចារ្យ​” សម្រាប់​សុខភាព ដែល​មនុស្ស​ភាគច្រើន​មើល​រំលង​។

ការ​សិក្សា​អាហារូបត្ថម្ភ​បាន​បង្ហាញ​ការ​ពិត​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ថា ល្ពៅ​មាន​ផ្ទុក​អាស៊ីត​ហ្វូ​លិ​ក (​វីតាមីន B9) ច្រើន​ជាង​ស្ពៃ​ខ្មៅ​ដែល​ជា​ស្ដេច​វីតាមីន​ដល់​ទៅ ២៧ ដង​។ សារធាតុចិញ្ចឹម​នេះ​មិន​ត្រឹមតែ​សំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​កត្តា​ដ៏​វិសេសវិសាល​ក្នុង​ការ​ជំរុញ​ការ​ផលិត​កោសិកា​ឈាមក្រហម ការពារ​ភាពស្លេកស្លាំង និង​ជួយ​ឱ្យ​រាង​កាយ​មាន​ថាមពល​ស្រស់ថ្លា ចៀស​ផុត​ពី​ភាព​អស់កម្លាំង និង​ស្បែក​ស្លេកស្លាំង​។

បន្ថែម​ពីលើ​អត្ថប្រយោជន៍​ចំពោះ​ឈាម អាស៊ីត​ហ្វូ​លិ​ក​នៅ​ក្នុង​ល្ពៅ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​ថ្លើម និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ វា​ជួយ​ជំរុញ​ការ​បង្កើត​កោសិកា​ថ្លើម​ឡើង​វិញ ជួយ​ដល់​ដំណើរការ​បន្សាប​ជាតិពុល និង​កាត់​បន្ថយ​ភាព​តានតឹង​អុកស៊ីតកម្ម​ដែល​បណ្តាល​មក​ពី​របប​អាហារ​មិនល្អ​។ ចំពោះ​ប្រព័ន្ធ​ការពារ​រាង​កាយ ល្ពៅ​ជួយ​បង្កើន​សកម្មភាព​កោសិកា​ការពារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវ​។ ក្រៅពី​វីតាមីន B9 ល្ពៅ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន A សម្រាប់​ភ្នែក វីតាមីន C សម្រាប់​ពង្រឹង​ភាពស៊ាំ និង​ជាតិ​សរសៃ​ខ្ពស់​ដែល​ល្អ​បំផុត​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​។

ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​អតិបរមា លោក​អ្នក​គួរ​ជ្រើសរើស​ល្ពៅ​ដែល​មាន​សំបក​រដុប ពណ៌​ទឹកក្រូច​ចាស់ និង​មាន​ទម្ងន់​ធ្ងន់ ដែល​បញ្ជាក់​ថា​វា​ទុំ​ល្អ និង​មាន​សារធាតុចិញ្ចឹម​ខ្ពស់​បំផុត​។ លោក​អ្នក​អាច​ច្នៃ​ល្ពៅ​ជា​មុខម្ហូប​ជា​ច្រើន​ដូច​ជា ស៊ុប​ល្ពៅ បបរ​ល្ពៅ​សណ្ដែកខៀវ ឬ​នំល្ពៅ​ចំហុយ ដោយ​ទទួលទាន​ត្រឹម ២ ទៅ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍​គឺជា​កម្រិត​ដ៏​សម​ស្រប​បំផុត​។

ការ​បន្ថែម​ល្ពៅ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គឺជា​វិធីសាស្ត្រ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ “​រស់​ឡើង​វិញ​” នូវ​សុខភាព​ឈាម និង​ការពារ​រាង​កាយ​ឱ្យ​មាំមួន​ក្នុងអំឡុងពេល​អាកាសធាតុ​ប្រែប្រួល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ