ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងស៊ុយ​ដើមឆ្នាំ​ថ្មី​៖ របស់ ៥ យ៉ាង​គួរ​ទិញ​ដើម្បី​នាំ​លាភ​សំណាង និង ៣ យ៉ាង​គួរ​ចៀសវាង​ដើម្បី​បង្ការ​គ្រោះ​ចង្រៃ

13 ម៉ោង មុន

យោង​តាម​ការ​ស្រាវជ្រាវ​និង​ការ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ចាប់ផ្ដើម​ទិញ​ទំនិញ​នៅ​ដើមឆ្នាំ​ថ្មី មិន​ត្រឹមតែ​ជា​ការ​បំពេញតម្រូវការ​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​សកម្មភាព​និមិត្តរូប​ដើម្បី​បើកផ្លូវ​នាំ​មក​នូវ​សិរី​សួស្ដី និង​ភាព​វិបុលភាព​សម្រាប់​ពេញ​មួយ​ឆ្នាំ​។ តាម​ជំនឿ​វប្បធម៌​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ ការ​ជ្រើសរើស​របស់របរ​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ នឹង​ជួយ​ឱ្យ​ម្ចាស់ផ្ទះ​មាន​អារម្មណ៍​កក់ក្ដៅ និង​ជឿជាក់​លើ​ជោគវាសនា​បំផុត​។ របស់​ដំបូង​ដែល​លោក​អ្នក​គួរ​នឹកឃើញ​គឺ​អំបិល…

យោង​តាម​ការ​ស្រាវជ្រាវ​និង​ការ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ចាប់ផ្ដើម​ទិញ​ទំនិញ​នៅ​ដើមឆ្នាំ​ថ្មី មិន​ត្រឹមតែ​ជា​ការ​បំពេញតម្រូវការ​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​សកម្មភាព​និមិត្តរូប​ដើម្បី​បើកផ្លូវ​នាំ​មក​នូវ​សិរី​សួស្ដី និង​ភាព​វិបុលភាព​សម្រាប់​ពេញ​មួយ​ឆ្នាំ​។

តាម​ជំនឿ​វប្បធម៌​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ ការ​ជ្រើសរើស​របស់របរ​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ នឹង​ជួយ​ឱ្យ​ម្ចាស់ផ្ទះ​មាន​អារម្មណ៍​កក់ក្ដៅ និង​ជឿជាក់​លើ​ជោគវាសនា​បំផុត​។ របស់​ដំបូង​ដែល​លោក​អ្នក​គួរ​នឹកឃើញ​គឺ​អំបិល ព្រោះ​យោង​តាម​បុ​រា​ណា​ចា​រ្យ​ការ​ទិញ​អំបិល​នៅ​ដើមឆ្នាំ​គឺ​ដើម្បី​ភាព​ស្អិត​ល្មួត និង​ការ​បណ្ដេញ​នូវ​រឿង​មិនល្អ​ចេញពីផ្ទះ ខណៈ​ដែល​មាស ឬ​គ្រឿងអលង្ការ​ក៏​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​ដើម្បី​សុំ​លាភសក្ការៈ និង​ទ្រព្យសម្បត្តិ​ហូរ​ចូល​។ ក្រៅពី​នេះ ការ​តុបតែង​ផ្ទះ​ជាមួយ​រុក្ខជាតិ​បៃតង ឬ​ផ្កា​ស្រស់​ៗ​នឹង​ជួយ​បង្កើត​ថាមពល​វិជ្ជមាន រីឯ​ការ​ទិញ​របស់​ដែល​បង្កាត់ភ្លើង​ជា​និមិត្តរូប​នៃ​ការ​រក្សា​នូវ​ពន្លឺ​នៃ​ប្រាជ្ញា និង​ភាព​ជោគជ័យ​ឱ្យ​ស្ថិតស្ថេរ​។ ចំណុច​ពិសេស​ចុង​ក្រោយ​គឺ​ការ​ជាវ​អក្សរ​ផ្ចង់​ដែល​មាន​អត្ថន័យ​ល្អ​ៗ​មក​ព្យួរ​ក្នុងផ្ទះ ដើម្បី​រំលឹក​ខ្លួន​ឱ្យ​រស់នៅ​ក្នុង​ផ្លូវ​ល្អ និង​ជួយ​ឱ្យ​ចិត្តគំនិត​មាន​ភាព​ស្ងប់​សុខ​ពេញ​មួយ​ឆ្នាំ​។

ផ្ទុយ​ទៅ​វិញ ដើម្បី​បង្ការ​នូវ​រឿង​រកាំរកូស ឬ​សំណាងអាក្រក់ មនុស្ស​ភាគច្រើន​តែង​ចៀសវាង​ជា​ដាច់ខាត​នូវ​ការ​ទិញ​វត្ថុ​មុត​ស្រួច​ដូច​ជា​កាំបិត ឬ​កន្ត្រៃ ព្រោះ​ភាព​មុត​ស្រួច​តំណាង​ឱ្យ​ការ​កាត់​ផ្ដាច់ ឬ​ការ​បែកបាក់​ដែល​នាំ​មក​នូវ​ជម្លោះ​ក្នុង​គ្រួសារ​។ លោក​អ្នក​ក៏​គួរ​រំលង​ការ​ទិញ​ទំនិញ​ជជុះ ឬ​របស់​ប្រើ​រួច​នៅ​ដើមឆ្នាំ​ផង​ដែរ ព្រោះ​វា​អាច​ផ្ទុក​នូវ​ថាមពល​ចាស់​ដែល​នាំ​ឱ្យ​ជីវិត​មាន​ភាព​អាប់អួ​មិន​ស្រឡះ ដូច​គ្នា​ទៅ​នឹង​ការ​ចៀសវាង​ទិញ​នាឡិកា​ដែល​ងាយ​នឹង​ផ្ដល់​អារម្មណ៍​នៃ​ភាព​ប្រញាប់ប្រញាល់ ឬ​ការ​មាន​កំណត់​នៃ​សុភមង្គល​។

ទោះបីជា​ចំណុច​ទាំងនេះ​ភាគច្រើន​ជា​ជំនឿ​បែប​អបិយ​ជំនឿ ប៉ុន្តែ​ការ​អនុវត្ត​តាម​ទំនៀមទម្លាប់​ទាំងនេះ នឹង​ជួយ​ឱ្យ​លោក​អ្នកមាន​ភាព​ជឿជាក់ និង​បង្កើត​នូវ​ទឹកចិត្ត​រីករាយ​ក្នុង​ការ​ឈាន​ចូល​ឆ្នាំ​ថ្មី​ដោយ​ក្ដី​សង្ឃឹម និង​ភាព​ជោគជ័យ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ