ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខម្នាក់ ជិះ​ម៉ូតូ​​ឆក់​ទូរ​សព្ទ​ដៃ​ពី​ក្មេង​ស្រី​​ជិះ​កង់ ​សមត្ថកិច្ចតាម​ចាប់​បាន ឆែក​រកឃើញ​មាន​គ្រឿងញៀន​ជាប់​ខ្លួនទៀត

16 វិនាទី មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​មក​ឆក់​ទូរ​សព្ទ​ដៃ​ពី​ក្មេង​ស្រី​ម្នាក់ កំពុង​ជិះ​កង់​តាម​ផ្លូវ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​អរិយ​ក្សត្រ ប្រដេញតាម​​ចាប់ខ្លួន​បាន​មក​វិញ ថែម​ទាំង​ពាក់ព័ន្ធ​នឹង​ករណីរក្សា​ទុក​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​ទៀត ​។…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​មក​ឆក់​ទូរ​សព្ទ​ដៃ​ពី​ក្មេង​ស្រី​ម្នាក់ កំពុង​ជិះ​កង់​តាម​ផ្លូវ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​អរិយ​ក្សត្រ ប្រដេញតាម​​ចាប់ខ្លួន​បាន​មក​វិញ ថែម​ទាំង​ពាក់ព័ន្ធ​នឹង​ករណីរក្សា​ទុក​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​ទៀត ​។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងវេលា​ម៉ោង​១២និង​១០នាទី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​តា​អុង​ទី​២ សង្កាត់​ពាម​ឧកញ៉ា​អុង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ រៀល ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់​នៅ​ភូមិ​ព្រែក​តា​អុង​ទី​២ សង្កាត់​ពាម​ឧកញ៉ា​អុង ក្រុង​អរិយ​ក្សត្រ ខេត្ដកណ្ដាល តេ​ស្ត​ទឹកនោម​រក​សារធាតុ​ញៀន​លទ្ធផល វិជ្ជមាន​(+) ។

ចំណែក​ក្មេង​ស្រី​​រង​គ្រោះ​ អាយុ០៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តា​អុង​ទី​២ សង្កាត់​ពាម​ឧកញ៉ា​អុង​  ក្រុង​អរិយ​ក្សត្រ ខេត្ដកណ្ដាល ​។

ក្នុង​នោះ វត្ថុ​តាង​ចាប់​យក​រួម​មាន​៖
១. ម៉ូតូ​ម៉ាក់ HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GZ-4210 ផលិត​ឆ្នាំ ២០១៨ ចំនួន ០១ គ្រឿង
២.​ទូរសព្ទ​ដៃ​ម៉ាក ​OPPO ពណ៌​ស្វាយ ចំនួន​០១​គ្រឿង
៣.​ទូរសព្ទ​ដៃ​ម៉ាក IPHONE 14 PRO ពណ៌​ស (​ជា​របស់​ជន​រង​គ្រោះ​)
៤.​គ្រឿងញៀន ចំនួន ០១​កញ្ចប់​តូច ប្រភេទ​មេ​តំ​ហ្វេ​តា​មីន
៥. កែវ​សម្រាប់​ជក់​ថ្នាំ ចំនួន ០១ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ ​បាន​ជិះ​កង់​ចេញពីផ្ទះ​យាយ​សំដៅ​ទៅ​ផ្ទះ​ម្ដាយបង្កើត​របស់​គាត់​វិញ ពេល​ជន​រង​គ្រោះ​កំពុង​ជិះ​កង់​បាន​កាន់​ទូរសព្ទ​ម៉ាក I phone 14 pro ជិះ​បាន​ពាក់កណ្ដាល​ផ្លូវ ក៏​បាន​ដក​ទូរសព្ទ​មក​មើល ពេល​កំពុង​កាន់​មើល​ស្រាប់តែ​មាន​បុរស​ម្នាក់ ​បាន​ជិះ​ម៉ូតូ​ម៉ាក HONDA ពណ៌​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ​មក​ឆក់​ទូរសព្ទ​ចេញពី​ដៃ​របស់​គាត់ រួច​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​បាត់​ ។ បន្ទាប់​មក​ជន​រង​គ្រោះ​ បាន​ជិះ​កង់​ទៅ​ប្រាប់​ម្ដាយ​គាត់​ថា​ ចោរលួច​ទូរសព្ទ​បាត់ បន្ទាប់​មក​ម្ដាយ​ជន​រង​គ្រោះ​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្ដរាគមន៍​តែ​ម្ដង​ ។

ក្រោយមក​ជន​រង​គ្រោះ​បាន​ពាក្យបណ្ដឹង​ភ្លាម​ ប៉ុស្ដិ៍ ​និង​កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុ​តិ្ដ​ធ​ម៌​ក្រុង​អរិយ​ក្សត្រ បាន​ធ្វើការ​តាម​ប្រដេញ​រហូត​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ និង​យក​មក​សួរនាំ​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​ជនសង្ស័យ​ឈ្មោះ រៀល ដា​រិ​ទ្ធ​ បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​បាន​ឆក់​ទូរសព្ទ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន ​ជនសង្ស័យ​ត្រូវ​បាន​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​អរិយ​ក្សត្រ ដើម្បី​បន្ដ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ