ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងបា.ញ់ប្រហារនៅក្រុងវ៉ាស៊ីនតោនត្រូវឡោម​ព័ទ្ធ ខណៈលោក​ត្រាំ សម្ដែងការព្រួយ​បារម្ភចំពោះទាហានដែលរងរបួ.ស.ធ្ង.ន់.ធ្ងរ

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​អា​មេ​រិ​ក ​លោកស្រី​KRISTI NOEM ប្រកាស​នា​ថ្ងៃ​ទី​២៦​វិច្ឆិកា​ ថា ទាហាន​២​នាក់​នៃ​កង​ឆ្មាំ​ជាតិ​រង​របួស​ធ្ងន់ធ្ងរ​បំផុត ដោយសារ​ការ​បាញ់ប្រហារ​មួយ​នៅ​ក្រុង​វ៉ា​ស៊ីន​តោន​ ​ដែល​សេត​វិមាន​ចាត់​ទុក​ថា​…

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​អា​មេ​រិ​ក ​លោកស្រី​KRISTI NOEM ប្រកាស​នា​ថ្ងៃ​ទី​២៦​វិច្ឆិកា​ ថា ទាហាន​២​នាក់​នៃ​កង​ឆ្មាំ​ជាតិ​រង​របួស​ធ្ងន់ធ្ងរ​បំផុត ដោយសារ​ការ​បាញ់ប្រហារ​មួយ​នៅ​ក្រុង​វ៉ា​ស៊ីន​តោន​ ​ដែល​សេត​វិមាន​ចាត់​ទុក​ថា​ នោះ​ជា​សភាពការណ៍​សោក​នា​ដកម្ម​មួយ​។

លោក​KASH PATEL​នាយក​ប៉ូលិស​សហព័ន្ធ​អាម​រិ​ក​FBI ថ្លែង​នៅ​មុខ​សារព័ត៌មាន​ថា ទាហាន​២​នាក់​ដែល​រង​របួស​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​ ។ មុន​នេះ​ នា​ថ្ងៃ​ទី​២៦​ វិច្ឆិកា​ លោក​PATRICK MORRISEY អភិបាល​រដ្ឋ​វៀជី​នៀ​ខាងលិច ​ដែល​ទាហាន​រង​គ្រោះ​ទាំង​២ ​មាន​ដើម​កំណើត​នៅ​ទីនោះ ប្រកាស​ពី​ការ​ស្លាប់​ទាហាន​ទាំង​២​នាក់ តែ​ក្រោយមក​បាន​ដូរ​ពាក្យ​វិញ​ដោយ​ថា​ លោក​ទទួល​ព័ត៌មាន​ផ្ទុយ​គ្នា​លើ​ស្ថានភាព​សុខភាព​ពួក​គេ ហើយ​យើង​នឹង​ផ្ដល់​ព័ត៌មាន​ច្បាស់​ពី​សភាពការណ៍ ពេល​យើង​ទទួល​បាន​ព័ត៌មាន​ពេញលេញ​។

ប៉ូលិស​ក្រុង​វ៉ា​ស៊ីន​​តោន​គូសបញ្ជាក់​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ ក៏​ថ្លែង​តាម​បណ្ដាញ​សង្គម​ TRUHT SOCUAL ថា ទាហាន​ទាំង​២​នោះ​ រង​របួស​ធ្ងន់ធ្ងរ ​។ តំបន់​មានការ​បាញ់ប្រហារ​ជិត​សេត​វិមាន​ត្រូវ​ឡោម​ព័ទ្ធ ដោយ​រថយន្ត​ប៉ូលិស​ច្រើន​គ្រឿង​និង​កងកម្លាំង​សន្តិសុខ​មូលដ្ឋាន​និង​ជាតិ​ដែល​បញ្ជូន​មក​ភ្លាម​ៗ ​។

កង​ទាហាន​ឆ្មា​ជាំ​តិ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្រុង​វ៉ា​ស៊ីន​តោន តាម​បទបញ្ជា​របស់​លោក​ត្រាំ​ចាប់​តាំងពី​ខែសីហា​មក​ ។ រួច​តាម​ស្ថិតិ​យោធា​នា​ពេល​ថ្មី​ៗ​នេះ ថា ចាប់ពី​ពាក់កណ្ដាល​ខែវិច្ឆិកា​មក​ទាហាន​កង​ឆ្មាំ​ជាតិ​ដាក់​ពង្រាយ​នៅ​រដ្ឋធានី​អា​មេ​រិ​ក​កើន​ដល់​២១៧៥​នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ