ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូស​ខាំ​មិន​ឈប់? បើ​អ្នកមាន​ចំណុច ៦ យ៉ាងនេះ អ្នកជា​មនុស្ស​ដែល​មូស​ចូល​ចិត្ត​ជាងគេ​!

6 ម៉ោង មុន

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ក្នុង​ចំណោម​មិត្ត​ភ័ក្តិ ឬ​ហ្វូង​មនុស្ស ហេតុ​អ្វី​បានជា​មូស​ហាក់ដូចជា​ចូល​ចិត្ត​ខាំ​តែ​អ្នក? យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស បានឱ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ មូស​ជ្រើសរើស​ចំណី​របស់​វា​ដោយសារ​កត្តា​សំខាន់​ៗ​មួយ​ចំនួន​៖ ខ្លិ​ន​ខ្លួន និង​ញើស​ជា​នុយ​៖…

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ក្នុង​ចំណោម​មិត្ត​ភ័ក្តិ ឬ​ហ្វូង​មនុស្ស ហេតុ​អ្វី​បានជា​មូស​ហាក់ដូចជា​ចូល​ចិត្ត​ខាំ​តែ​អ្នក? យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស បានឱ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ មូស​ជ្រើសរើស​ចំណី​របស់​វា​ដោយសារ​កត្តា​សំខាន់​ៗ​មួយ​ចំនួន​៖

ខ្លិ​ន​ខ្លួន និង​ញើស​ជា​នុយ​៖ មូស​ចូល​ចិត្ត​សារធាតុ​គីមី​ដូច​ជា អាស៊ីត​ឡាក់​ទិ​ក និង អា​ម៉ូ​ញាក់ ដែល​មាន​ក្នុង​ញើស​។ អ្នក​ដែល​ហាត់ប្រាណ​ខ្លាំង ឬ​មាន​សីតុណ្ហភាព​ស្បែក​ខ្ពស់ ងាយ​ក្លាយជា​គោលដៅ​បំផុត​!

ការ​បញ្ចេញ​ឧស្ម័ន CO₂៖ មូស​អាច​ចាប់​ក្លិន​កាបូនឌីអុកស៊ីត (CO₂) ពី​ចម្ងាយ​រហូត​ដល់ ៥០ ម៉ែត្រ​! មនុស្ស​ពេញវ័យ ស្ត្រី​មាន​ផ្ទៃពោះ ឬ​អ្នក​សកម្ម​ខ្លាំង បញ្ចេញ CO₂ ច្រើន​ជាង ធ្វើ​ឱ្យ​ពួក​គេ​ទាក់ទាញ​មូស​។

បាក់តេរី​ស្បែក​ធម្មជាតិ​៖ ស្បែក​មនុស្ស​ម្នាក់​ៗ​មាន​ក្លិន​ពិសេស​ពី​បាក់តេរី​។ ក្លិន​អាស៊ីត​ខ្លាញ់​មួយ​ចំនួន​មាន​ភាព​ទាក់ទាញ​ខ្លាំង​ចំពោះ​មូស​។
ពណ៌​សម្លៀក​បំពាក់​៖ មូស​ចូល​ចិត្ត​ពណ៌​ងងឹត​ដូច​ជា ខ្មៅ ខៀវ​ងងឹត ឬ​ត្នោត ព្រោះ​វា​ងាយ​មើលឃើញ​ក្នុង​ម្លប់​។ ការ​ស្លៀក​ពណ៌​ស្រាល​អាច​ជួយ​កាត់​បន្ថយ​ការ​ខាំ​។

ជាតិ​អាល់កុល និង​អាហារ​ផ្អែម​៖ អ្នក​ផឹកស្រា​បៀរ ឬ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ងាយ​ត្រូវ​មូស​ខាំ​ជាង​ធម្មតា​។ អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​ក៏​អាច​ប៉ះពាល់​ដែរ​។

ឥទ្ធិពល​ព​ន្ធុ​វិទ្យា (​ហ្សែ​ន​): កត្តា​ហ្សែ​ន​មាន​ចំណែក​ក្នុង​ការ​កំណត់​ក្លិន​ខ្លួន និង​ញើស​របស់​អ្នក ដែល​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ងាយ​រង​គ្រោះ​ជាង​អ្នក​ដទៃ​។
ដឹង​មូលហេតុ​ហើយ​! ប្រសិនបើ​អ្នកជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ត្រូវ​មូស​ខាំ កត្តា​ទាំងនេះ​អាច​ជា​ចម្លើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ