ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ប៉ះ​ក៏​ឆ្លង​! របៀប​ឆ្លង ៤ យ៉ាង​នៃ​ជំងឺ​ស្រែង​ដែល​អ្នក​ត្រូវ​ដឹង​!

6 ម៉ោង មុន

ជំងឺ​ស្រែង​គឺជា​ការ​ឆ្លង​មេរោគ​ផ្សិត​លើ​ស្បែក​ដ៏​រំខាន​មួយ​។ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​បង្ហាញ​ពី​រោគ​សញ្ញា​និង​របៀប​ឆ្លង​ដើម្បី​ឱ្យ​សាធារណជន​មានការ​ប្រុង​ប្រយ័ត្ន​។ តើ​ជំងឺ​ស្រែង​មាន​រោគ​សញ្ញា​អ្វីខ្លះ? រោគ​សញ្ញា​សំខាន់​ៗ​ដែល​ត្រូវ​សម្គាល់​រួម​មាន​៖ អាកា​រៈ​រមាស់ នៅ​លើ​ស្បែក​។មាន​រាង​ជា រង្វង់​បន្ទះ​មូល ឬ​រាង​ពងក្រពើ ដោយ​មាន…

ជំងឺ​ស្រែង​គឺជា​ការ​ឆ្លង​មេរោគ​ផ្សិត​លើ​ស្បែក​ដ៏​រំខាន​មួយ​។ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​បង្ហាញ​ពី​រោគ​សញ្ញា​និង​របៀប​ឆ្លង​ដើម្បី​ឱ្យ​សាធារណជន​មានការ​ប្រុង​ប្រយ័ត្ន​។

តើ​ជំងឺ​ស្រែង​មាន​រោគ​សញ្ញា​អ្វីខ្លះ?

រោគ​សញ្ញា​សំខាន់​ៗ​ដែល​ត្រូវ​សម្គាល់​រួម​មាន​៖

អាកា​រៈ​រមាស់ នៅ​លើ​ស្បែក​។
មាន​រាង​ជា រង្វង់​បន្ទះ​មូល ឬ​រាង​ពងក្រពើ ដោយ​មាន ក្រមរ​ស្រកា​ៗ នៅ​លើ​ស្បែក​។
គែម​ជុំវិញ​មាន​លក្ខណៈ​ខ្ពស់ និង​ក្រហម ជាង​ផ្នែក​កណ្ដាល ដែល​មើលទៅ​ដូច​ស្បែក​ធម្មតា ឬ​មាន​ក្រមរ​ស្តើង​។

ចំណាំ​៖ រូបរាង​ស្រែង​អាច​នឹង​មិន​ច្បាស់លាស់ និង​ងាយ​ច្រឡំ​នឹង​ជំងឺ​សើ​ស្បែក​ផ្សេង​ទៀត ប្រសិនបើ​អ្នកជំងឺ​បាន​លាបថ្នាំ​ព្យាបាល​ផ្សេង​ៗ​ពី​មុន​មក​។

ជំងឺ​ស្រែង​ឆ្លង​តាម​របៀប​ណា?

ជំងឺ​នេះ​ឆ្លង​រាលដាល​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ដូច​ជា​៖

ប៉ះពាល់​ផ្ទាល់​នឹង​ស្បែក​: រវាង​ស្បែក​និង​ស្បែក​ជាមួយ​អ្នកមាន​មេរោគ​ផ្សិត​។
ប៉ះពាល់​សត្វ​៖ ជាមួយ​សត្វ​ចិញ្ចឹម ឬ​សត្វ​ដទៃ​ដែល​មាន​ផ្ទុកមេរោគ​ផ្សិត​។
សម្ភារៈ​ប្រើប្រាស់​រួម​គ្នា​៖ ដូច​ជា សម្លៀក​បំពាក់​, កន្សែង​, មួក​, ស្រោមជើង​, ស្រោមដៃ ឬ​ស្បែកជើង​ដែល​មាន​ផ្ទុកមេរោគ​។

ប៉ះពាល់​ផ្ទាល់​ជាមួយ​បរិស្ថាន​៖ ដូច​ជា ដី ឬ​ធូលី​ដែល​មាន​ផ្ទុកមេរោគ​នេះ​។
ការ​ណែនាំ​៖ បើ​មាន​រោគ​សញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​សើ​ស្បែក​ដើម្បី​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ