ព្យុះទី២៧ ធ្វើឲ្យសីតុណ្ហភាពនៅកម្ពុជាត្រជាក់ក្នុងរង្វង់២០អង្សា
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ថា នៅថ្ងៃនេះ ដល់ថ្ងៃទី២៩ សីតុណ្ហភាព អាចស្រុតចុះបន្តិច ជាពិសេស…
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ថា នៅថ្ងៃនេះ ដល់ថ្ងៃទី២៩ សីតុណ្ហភាព អាចស្រុតចុះបន្តិច ជាពិសេស…
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ថា នៅថ្ងៃនេះ ដល់ថ្ងៃទី២៩ សីតុណ្ហភាព អាចស្រុតចុះបន្តិច ជាពិសេស គឺតំបន់ខ្ពង់រាប ។

ប្រភពដដែលបានអះអាងថា សម្ពាធទាបដែលកើត នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី២៧ ឈ្មោះ កូតូ (Koto) ហើយវាមានឥទ្ធិពលខ្លាំង លើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន ជាពិសេសនៅលើកម្ពុជា ។

នៅក្នុងស្ថានភាពបែបនេះ កម្ពុជាអាចមានបាតុភូតភ្លៀង និងខ្យល់កន្ត្រាក់ ប្រមាណជា១០ទៅ១៥ភាគរយ នៃផ្ទៃដី តែសីតុណ្ហភាពស្រុតចុះបន្តិច ។
តំបន់ខ្ពង់រាបសីតុណ្ហភាព អាចធ្លាក់ដល់១៨អង្សាសេ ហើយក្តៅបំផុត គឺត្រឹម២៨ អង្សាសេ ខណៈដែលតំបន់វាលទំនាប និងមាត់សមុទ្រ គឺមានសីតុណ្ហភាពទាបបំផុតត្រឹម២០អង្សាសេ និងក្តៅបំផុតត្រឹម៣០ អង្សាសេ ៕
ចែករំលែកព័តមាននេះ