ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​យក​លុយ​មក​រកស៊ី​នៅ​កម្ពុជាជាង១១ពាន់​លាន​ដុល្លារក្នុង​ពេល​ជិត​បី​ឆ្នាំ​មកនេះ

43 វិនាទី មុន
  • ភ្នំពេញ

ពី​ឆ្នាំ​២០២៣​ ដល់​ខែតុលា ឆ្នាំ​២០២៥ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទុន​វិនិយោគ​ចិន​ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា​មាន​តម្លៃ​សរុប​ជាង​១១,៥០​ពាន់​លាន​ដុល្លារ ។ ស្ថិតិ​ដែល​ទទួល​បាន​ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥…

ពី​ឆ្នាំ​២០២៣​ ដល់​ខែតុលា ឆ្នាំ​២០២៥ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទុន​វិនិយោគ​ចិន​ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា​មាន​តម្លៃ​សរុប​ជាង​១១,៥០​ពាន់​លាន​ដុល្លារ ។

ស្ថិតិ​ដែល​ទទួល​បាន​ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២៣​ទំហំ​វិនិយោគទុន​ចិន​នៅ​កម្ពុជា​មាន​ទំហំ​សរុប​៣,២៥​ពាន់​លាន​ដុល្លារ ​ស្មើនឹង​៦៦​ភាគរយ ហើយ​នៅ​ក្នុង​ឆ្នាំ​២០២៤​ គឺ​ឡើង​ដល់​៣,៤២​ពាន់​លាន​ស្មើនឹង​៥០​ភាគរយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ហើយពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២៥​នេះ គឺ​ឡើង​ដល់​៤,៨៤​ពាន់​លាន​ដុល្លារ ស្មើនឹង​៥២​ភាគរយ ។ មក​ដល់​ពេល​នេះ​ ចិន​គឺជា​វិនិយោគិន​បរទេស​ធំ​ជាងគេ​សម្រាប់​ទីផ្សារ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ដែល​វិនិយោគិន​នៅ​ក្នុងស្រុក ​គឺ​ឈរ​លំដាប់​ទី​២ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ