ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារសុខភាពពលរដ្ឋ ៖ ដកហូតសំណាក់សាច់បង្កក៦ប្រភេទនៅក្រុងប៉ោយប៉ែតយកទៅពិសោធន៍រកសារធាតុគីមី

2 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ លោក ឃ្លោក នួ​យ អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​សាច់​បង្កក​ចំនួន ២​កន្លែង…

បន្ទាយ​មាន​ជ័យ ៖ លោក ឃ្លោក នួ​យ អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​សាច់​បង្កក​ចំនួន ២​កន្លែង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជាក់ស្តែង ទូរទស្សន៍​ជាតិ ខេត្តបន្ទាយមានជ័យ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ លោក ឃ្លោក នួ​យ អភិបាលរង​ខេត្ត​តំណាង​ឲ្យ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​មើល​ឃ្លាំង ២​កន្លែង ដែល​បាន​ស្តុ​ប​ទុក​សាច់​បង្កក ស្ថិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ និង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ជា​ពិសេស មន្ត្រី​ជំនាញ​បាន​ដកហូត យក​សាច់​បង្កក​ចំនួន ៦​ប្រភេទ ដូច​ជា ទា​មូល ចុង​ស្លាបមាន់ គល់​ស្លាបមាន់ (​ទាំងមូល​) ស្លាប​កណ្ដាល ភ្លៅ​មាន់ និង​ប្រហិត​សាច់​ជ្រូក យក​ទៅ​ពិសោធន៍​សំណាក់​រកសារ​ធាតុគីមី ដើម្បី​ឲ្យ​ដឹង​ថា សាច់​នោះ​មានគុណ​ភាពល្អ​ទៅ​តាម​ស្តង់ដា​បច្ចេកទេស ឬ​មិន​មានគុណ​ភាព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ