ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​​មឈូស​​ទើប​ស្រក់​ទឹកភ្នែ.ក អង្គភាព​អាជ្ញាសាលា​ភ្នំពេញ ចុះ​អនុវត្ត​សាលដីកា ទើបព្រមសង

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ អង្គភាព​អាជ្ញាសាលា នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​អនុ វត្ត​រឹបអូស​ច​លន​វ​ត្ថុ«រថយន្ត​»មួយ​គ្រឿង​របស់​កូនបំណុល…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ អង្គភាព​អាជ្ញាសាលា នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​អនុ វត្ត​រឹបអូស​ច​លន​វ​ត្ថុ«រថយន្ត​»មួយ​គ្រឿង​របស់​កូនបំណុល ដើម្បី​លក់​ឡៃ​ឡុ​ង​យក​ប្រាក់​ចំនួន​១០ លាន​រៀល​សង​ម្ចាស់បំណុល​ជាដើម​បណ្តឹងរដ្ឋប្បវេណី ពាក់​ពន្ធ​សំណុំរឿង​ផ្តើម​ចេញពី​បទ​.​បរិហា រ​កេរ្តិ៍​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម ។

មន្ត្រី​អង្គភាព​អាជ្ញា​សា លា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​អនុវត្ត​សាលដីកា​ព្រហ្មទណ្ឌ​លេខ​៨៨៤ XIV ចុះ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥ របស់​តុលាការ​កំពូល ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​MI10 ផ្លូវ​អូរ​លែ​ន​៣ គម្រោង​តៃ​ឈុ​ន​គ្រី ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ពេល​ទៅ​ដល់ទី​តាំង​ខាងលើ មន្ត្រី​អាជ្ញាសាលា​បាន​អាន​សាល​ដី កា​ឲ្យ​អ្នកចូលរួម​ទាំងអស់​បាន​ស្តាប់ ក្នុង​នោះ​មាន​វត្តមាន​លោក ស្រី​មេធាវី សា​រិ​ត សុមា​វ​ត្តី ជា​មេធាវី​តំណាង​ឲ្យ​ម្ចាស់បំណុល ឈ្មោះ ឡៃ ស៊ូ​យៀ​ក ។ ចំណែកឯ​កូនបំណុល​នៃ​ការ​អនុវត្ត​ឈ្មោះ កាន់ ច​ន្ថា ម្ចាស់​ប្រេ​ន Pichy p white ក៏​មាន​វត្ត​មាននៅ​ទីនោះ​ផង​ដែរ ។

មន្ត្រី​អាជ្ញាសាលា​បាន​ពន្យល់​អំពី​នីតិវិធី​អនុវត្ត​ដោយ​បង្ខំ​ចំពោះ​ចលនវត្ថុ​”​រថយន្ត​” និង​បាន​ដាស់តឿន​ឲ្យ​កូនបំណុល​អនុវត្ត​គឺ​លោកស្រី កាន់ ច​ន្ថា ធ្វើការ​ទូទាត់​សង​ប្រាក់​ដោយ​ស្ម័គ្រចិត្ត​ចំនួន ១០ លាន​រៀល ទៅ​ម្ចាស់បំណុល​ឈ្មោះ ឡៃ ស៊ូ​យៀ​ក តាម​មាត្រា ៣៨៤ នៃ​ក្រម​នីតិ វិធី​រដ្ឋប្បវេណី ។

លទ្ធផល​កូនបំណុល​ឈ្មោះ កាន់ ច​ន្ថា បាន​ស្ម័គ្រ ចិត្ត​ទូទាត់​សង​ប្រាក់​ចំនួន ១០ លាន​រៀល តាម​អំណាច​សាលដីកា​ខាងលើ​នេះ​ហើយ ដូច្នោះ​មន្ត្រី​អាជ្ញាសាលា​សម្រេច​មិន​ធ្វើការ​រឹបអូស​រថយន្ត​ម៉ាក Lexus L.X600 ព័​ណ​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា N667P667 របស់​កូនបំណុល​ឈ្មោះ កាន់ ច​ន្ថា ជា​ម្ចាស់​ប្រេ​ន Pichy p white តាម​នីតិវិធី​នោះ​ទេ ។ មិន​ខុស​ពាក្យ​ថា ឃើញ​មឈូស​ទើប​ស្រក់​ទឹកភ្នែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ