ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេសចរណ៍​ខ្នាត​យក្ស​មួយ​គ្រឿង​ដឹក​ភ្ញៀវ​ទេស​ច​រ​ជិត​២០០០​នាក់​ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

53 វិនាទី មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨,០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ មាន​នាវា​ទេសចរណ៍​បរទេស​ខ្នាត​យក្ស​មួយ​គ្រឿង ឈ្មោះ NORWE…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨,០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ មាន​នាវា​ទេសចរណ៍​បរទេស​ខ្នាត​យក្ស​មួយ​គ្រឿង ឈ្មោះ NORWE GIAN សញ្ជាតិ Bahamar បាន​ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នាវា​ទេសចរណ៍​ខ្នាត​យក្ស​ខាងលើ​បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​សរុប​មាន​ចំនួន​១៨៧៧​នាក់ ក្នុង​នោះ មាន​ស្រី​ចំនួន​៩៩២ នាក់ មាន​៥២​សញ្ជាតិ និង​មាន​ក្រុម​នាវិក​ចំនួន​៨៦៤​នាក់ ក្នុង​នោះ មាន​នា​វឹក​ស្រី​ចំនួន​១៩១​នាក់ មាន​៤៨​សញ្ជាតិ ។

ចំនួន​សញ្ជាតិ​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ គឺ​សញ្ជាតិ China​មាន​ចំនួន​៨២៩​នាក់​, Canada​មាន​ចំនួន​២៦១​នាក់​,BRitibh ១៥៩​នាក់ ។ លក្ខណ​:​បច្ចេកទេស​នាវា​មាន​បណ្តោយ​ប្រវែង​២៦៨,២៩​ម៉ែត្រ និង​ទទឹង​មាន​ប្រវែង​៣២,៨០​ម៉ែត្រ​មាន​ជំរៅ​ទឹក​៨,៤​ម៉ែត្រ​។

នាវា​ដឹក​ភ្ញៀវ​ទេសចរ​ខាងលើ ចូល​ចត​ក្នុង​គោលបំណង​ទស្សនា​តំបន់​កំសាន្ត​បែប​វប្បធម៌​,​សាសនា​ប្រពៃណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ឈ្វេងយល់​ពី​ការ​អភិវឌ្ឍន៍​លើ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិ​ស​យ័​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នាវា​ខាងលើ​នេះ ដឹក​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​CHINA ហើយ​ចាក​ចេញពី​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​វិញ នៅ​វេលា​ម៉ោង​១៦,២៧​នាទី​ថ្ងៃ​ទី​២៧ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០២៥ ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ។

នៅ​ក្នុង​ឱកាស​នៃ​ការ​ចូល​ចត​នាវា​ទេសចរណ៍​ខាងលើ​នេះ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វ​យ​ត័​ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​សម្របសម្រួល​ជូន​ដល់​ភ្ញៀវ​ទេសចរ​លើ​ឯកសារ (​ប៉ា​ស្ព​រ័​) ដើម្បី​បង្ក​លក្ខណ​:​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​បន្ត​របស់​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ