ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​មក​ធ្វើការ​ជា​មេផ្ទះ បាន​១​ថ្ងៃ លួច​គ្រឿង​អលង្ការ​ជនជាតិ​ចិន ប្រមាណ​៧ម៉ឺន​ដុល្លារ ​គេចខ្លួន​បាន​១០​ថ្ងៃ ​ត្រូវ​អស់លក្ខណ៍

1 នាទី មុន

រាជធានី​ភ្នំពេញ ៖​ ស្ត្រី​ម្នាក់​ រួម​និង​អ្នក​ទទួលផល​ចោរកម្ម​ម្នាក់ទៀត ​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​គ្រឿងអលង្ការ​ពី​ជនជាតិ​ចិន​ សរុប​ជា​ទឹកប្រាក់​ ប្រមាណ…

រាជធានី​ភ្នំពេញ ៖​ ស្ត្រី​ម្នាក់​ រួម​និង​អ្នក​ទទួលផល​ចោរកម្ម​ម្នាក់ទៀត ​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​គ្រឿងអលង្ការ​ពី​ជនជាតិ​ចិន​ សរុប​ជា​ទឹកប្រាក់​ ប្រមាណ ៧​ម៉ឺន​ដុល្លារ​ ហើយ​គេចខ្លួន​បាន​ប្រមាណ​ជា១០​ថ្ងៃ ​ទៅ​លាក់ខ្លួន​នៅ​សង្កាត់​ជ្រោយចង្វារ​ ។

ការ​ឃាត់ខ្លួន​ស្ត្រីសង្ស័យខាងលើនេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង០៥​និង២០​នាទី​ល្ងាចថ្ងៃ​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុច​បន្ទប់​ជួល ផ្លូវ​វត្ត​ចាស់ ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ជនសង្ស័យរូប​នោះឈ្មោះ ឡូ​ស អៃ​ស៊ះ ភេទ​ស្រី អាយុ៣៨​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ស្នាក់​នៅ​បន្ទប់​ជួល​ កន្លែង​ឃាត់ខ្លួន​ខាងលើ​។ ​ចំណែក​អ្នក​ទទួលផល​ចោរកម្ម​ ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​អាណិតអាសូរ​ពី​ស្ត្រីជនជាតិ​ចិន ឈ្មោះ Dao Guilin អាយុ២៧​ឆ្នាំ មាន​ទីលំនៅផ្ទះ​លេខ១៩ ផ្លូវ១១ ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ក៏​បាន​ហៅ​ស្ត្រី​រូប​នោះ ​ទៅ​ធ្វើ​ជា​ចុងភៅ ​និង​មើល​ការ​ខុស​ត្រូវ​ក្នុងផ្ទះ​បាន​តែ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង២១:០០​នាទីយប់ ​ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​គ្រឿងអលង្ការ​ គិតជា​ទឹកប្រាក់​ប្រមាណ ៧​ម៉ឺន​ដុល្លារ ​រួច​គេចខ្លួន​បាត់​។​ លុះ​ក្រោយមក​ នារី​រង​គ្រោះ​ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នៅ​សង្កាត់​ជ្រោយចង្វារ​ រួម​ទាំង​ស្រាវជ្រាវ ​និង​ឃាត់ខ្លួន​បាន​អ្នក​ទទួលផល​ចោល​កម្ម​ម្នាក់ទៀតផង ​។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ