ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសាងជីវិតថ្មី ! ពន្ធនាគារស្ទឹងត្រែង ប្តេជ្ញាកែប្រែជនជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម

1 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់ វិន័យ និង​កែប្រែ​ឥរិយាបថ​របស់​ជន​ជាប់​ឃុំ​ឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​ឡើង​វិញ​នោះ នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ថ្នាក់ដឹកនាំ​នៃ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង បាន​រៀបចំ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ពិសេស​មួយ…

ខេត្តស្ទឹងត្រែង ៖ ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់ វិន័យ និង​កែប្រែ​ឥរិយាបថ​របស់​ជន​ជាប់​ឃុំ​ឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​ឡើង​វិញ​នោះ នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ថ្នាក់ដឹកនាំ​នៃ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង បាន​រៀបចំ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ពិសេស​មួយ ដោយ​ផ្តោត​លើ​បទបញ្ជាផ្ទៃក្នុង និង​ការ​អប់រំ​ផ្លូវចិត្ត ជូន​ដល់​ជន​ជាប់​ឃុំ​ចំនួន ១២៣​នាក់ ។

ជាក់ស្តែងអគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​ នា​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ លី​ម វាសនា បាន​រៀបចំ​កម្មវិធី​អប់រំ​បទបញ្ជាផ្ទៃក្នុង ដល់​ជន​ជាប់​ឃុំ​ចំនួន​១២៣​នាក់ ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បញ្ជាក់​ថា​បន្ថែម​ថា ដោយ​ទទួល​បានការ​អនុញ្ញាត ពី​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ លី​ម វាសនា ប្រធាន​ពន្ធនាគារ លោក​វរ​អគ្គានុរក្ស ថ្នាក់​លេខ​២ ម៉ា គឹ​ម​សៀង ប្រធាន​ការិយាល័យ​អប់រំ​កែប្រែ បាន​សហការ​ជាមួយ​ការិយាល័យ​ជំនាញ ធ្វើការ​អប់រំ​ដល់​ជន​ជាប់​ឃុំ នៅ​អគារ (​ខ​) ចំនួន ១២៣​នាក់ ។

នៅ​ក្នុង​បេសកកម្ម​អប់រំ​កែប្រែ​នេះ ក្រុមការងារ​ជំនាញ​បាន​លើកយក​នូវ​ប្រធានបទ​ស្នូល​ចំនួន ៤ យ៉ាង​សំខាន់​ៗ ដើម្បី​ធ្វើ​បទ​បង្ហាញ និង​ណែនាំ​ដល់​ជន​ជាប់​ឃុំ​ទាំង១២៣​នាក់ នោះ​រួម​មាន​៖
១. អប់រំ​បទ​បទបញ្ជាផ្ទៃក្នុង​១៨ ប្រការ
២. អប់រំ​ផល​ប៉ះពាល់ នៃ​ឥទ្ធិពល​គ្រឿងញៀន
៣. អប់រំ​សុខភាព និង​បង្ការ​ជំងឺឆ្លង
៤. ប្រធាន​ពន្ធនាគារ​អប់រំ​សីលធម៌​សង្គម​។

សូមបញ្ជាក់ថា សកម្មភាព​នេះ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អង្គភាព​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ក្នុង​ការ​អនុវត្ត​តួនាទី​មិន​ត្រឹមតែ​ជា​កន្លែង​ឃុំឃាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មណ្ឌល​អប់រំ​កែប្រែ ដើម្បី​ប្រែក្លាយ​ជន​ដែល​ធ្លាប់​ដើរ​ផ្លូវខុស ឱ្យ​មានឱកាស​កសាង​ជីវិត​ថ្មី​បាន​ល្អ​ប្រសើរ​នៅ​ថ្ងៃ​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ