ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមខ្លួន ! ធ្វើដំណើរលើផ្លូវជាតិលេខ១០ គយគន់ទេសភាពជ្រោះជ្រងជ្រលងដងអូរ

3 ម៉ោង មុន

ផ្លូវជាតិ​លេខ​១០ ជា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ខ្សែ ដ៏​មាន​សារសំខាន់​ត​ភ្ជាប់​ពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់​ខេត្តពោធិ៍សាត់ ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រមោយ និង​ឃុំ​អូរ​សោម ស្រុក​វាល​វែងរហូត​ដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង មាន​ប្រវែង​ជាង​១៩៧​គីឡូម៉ែត្រ…

ផ្លូវជាតិ​លេខ​១០ ជា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ខ្សែ ដ៏​មាន​សារសំខាន់​ត​ភ្ជាប់​ពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់​ខេត្តពោធិ៍សាត់ ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រមោយ និង​ឃុំ​អូរ​សោម ស្រុក​វាល​វែងរហូត​ដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង មាន​ប្រវែង​ជាង​១៩៧​គីឡូម៉ែត្រ ។ នេះ​បើ​យោង​តាមក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាថ្ងៃទី២៥​ខែវិច្ឆិកា នេះ ។

ផ្លូវជាតិ​មួយ​ខ្សែ​នេះ នឹង​ក្លាយជា​ចរន្ត​បម្រើ​ដល់​សេដ្ឋកិច្ច​ខេត្ត​ទាំង​ពីរ​ផង និង​ជា​ប្រភព​នៃ​កា​រត​ភ្ជាប់​តាម​បណ្តា​ទិស​ទេសចរណ៍​ផង ដែល​នឹង​ក្លាយជា​ជម្រើស​បន្ថែម សម្រាប់​អ្នក​ទេសចរណ៍​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៃ​ខេត្ត​ព្រៃ​ភ្នំ និង​ខេត្ត​សមុទ្រ ។ នេះ​ជា​ការ​បំពេញ​យ៉ាង​សំខាន់​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជ​រដ្ឋ​ភិ​បាល​នីតិកាល​ទី​៧ សំដៅ​ពង្រឹង​សរសៃឈាម​សេដ្ឋកិច្ច​បង្កើន​ចរន្ត​ដឹក​ជញ្ជូន​បង្កើត​ឱកាស​សម្រាប់​អ្នក​វិនិយោគ និង​ប្រជាជន ។

ផ្លូវជាតិ​ត​ភ្ជាប់​ខេត្ត​ពាយ័ព្យ ទៅ​កាន់​ខេត្ត​ភាគ​និរតី​នៃ​ប្រទេស​កម្ពុ​ជាមួយ​ខ្សែ​នេះ​បាន​ឆ្លងកាត់​តំបន់​ភ្នំ​ខ្ពស់​ទៀប​ជ្រោះ​ជ្រង​ជ្រលង​ដងអូរ​ស្ទឹង ព្រៃ​ប្រឹក្សា​ខ្ពស់​ទៀប​ដ៏​ខៀវស្រងាត់ ។

ព្រម​ជាមួយ​គ្នា​នេះ ក៏​មាន​ស្ពាន​ដែល​ខ្ពស់​ជាងគេ​ភ្ជាប់​កំពូលភ្នំ​ពី​ម្ខាង​ទៅ​ម្ខាង បង្កើត​បាន​ផ្ទាំងទស្សនីយភាព​ធម្មជាតិ​កាន់តែ​ទាក់ទាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ