ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាចម្លែកមែន…នៅមានជីវិតក្នុងមឈូស មុន​ពេលបូជា

1 នាទី មុន

ក្រុង​បាងកក ៖ រឿង​ចម្លែក​បំផុត​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ថៃ ក្រោយ​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ភ្ញាក់ផ្អើល​ថា នៅ​មានជីវិត ដោយសារ​កម្រើក​ធ្វើ​ឱ្យ​ឮ​សំឡេង​គោះ​ក្ដារ​ក្នុង​មឈូស ខណៈ​ដែល​គេ​បម្រុង​នឹង​យក​ទៅ​បូជា​នៅ​ឈាបនដ្ឋាន​ទៅ​ហើយ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន…

ក្រុង​បាងកក ៖ រឿង​ចម្លែក​បំផុត​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ថៃ ក្រោយ​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ភ្ញាក់ផ្អើល​ថា នៅ​មានជីវិត ដោយសារ​កម្រើក​ធ្វើ​ឱ្យ​ឮ​សំឡេង​គោះ​ក្ដារ​ក្នុង​មឈូស ខណៈ​ដែល​គេ​បម្រុង​នឹង​យក​ទៅ​បូជា​នៅ​ឈាបនដ្ឋាន​ទៅ​ហើយ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA ។

វត្ត Rat Prakhong Tham នៅ​ក្នុង​ខេត្ត Nonthaburi ស្ថិត​នៅ​ជាយ​ទីក្រុង​បាងកក បាន​បង្ហោះ​វី​ដេ​អូ​ទាក់ទិន​នឹង​ហេតុការណ៍​ដ៏​កម្រ​កើត​មាន​នេះ នៅ​លើ​ទំព័រ Facebook ដោយ​បង្ហាញ​ពី​ស្ត្រី​ម្នាក់​កំពុង​ដេក​នៅ​ក្នុង​មឈូស ពណ៌​ស នៅ​លើ​រថយន្ដ pick-up ពណ៌​ខ្មៅ​១​គ្រឿង បាន​កម្រើក​ដៃ និង​ក្បាល។
លោក Pairat Soodthoop ជា​អ្នកចាត់ការ​ទូទៅ ផ្នែក​ហិរញ្ញវត្ថុ​របស់​វត្ត​ខាងលើ បាន​ប្រាប់​ទីភ្នាក់ ងារ សារព័ត៌មាន AP កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែវិច្ឆិកា ថា បងប្អូន​ប្រុស​របស់​ស្ត្រី​អាយុ​៦៥​ឆ្នាំ បាន​ដឹក​សព​ស្ត្រី​រូប​នេះ​មក​ពី​ខេត្ត Phitsanulok ដើម្បី​បូជា ។

ប៉ុន្តែ​លោក​ស្រាប់តែ​ឮ​សូរ​ស្នូរ​គោះ​ក្ដារ​ចេញពី​មឈូស ។ លោក​ថា «​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​បន្តិច ក៏​បាន​សុំ​ឱ្យ​បើក​គម្រប​មឈូស ដើម្បី​ពិនិត្យ​មើល​ឱ្យ​អស់ចិត្ត​មុន​បូជា ហើយ​អ្នក​រាល់គ្នា​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ខ្ញុំ​បានឃើញ​ស្ត្រី​រូប​នោះ​កម្រើក​ភ្នែក និង​កំពុង​គោះ​មឈូស​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Pairat ។

លោក Pairat បាន​បន្ថែម​ថា បងប្អូន​ប្រុស​របស់​ស្ត្រី​ខាងលើ បាន​និយាយ​ថា ស្ត្រី​រូប​នេះ​បាន​គេង​ឈឺ​នៅ​លើ​គ្រែ​ជាង​២​ឆ្នាំ ហើយ​កាលពី​ជាង​២​ថ្ងៃមុន​នេះ ស្ត្រី​រូប​នេះ​លែង​ដកដង្ហើម ។ ជា​ហេតុ​ធ្វើ​ឱ្យ​សាច់ញាតិ​ជឿ​ថា រូប​គាត់​បាន​ស្លាប់ ក៏​លើកគ្នា​លើកដាក់​គាត់​ក្នុង​មឈូស​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ​៥០០​គីឡូម៉ែត្រ ឆ្ពោះទៅ​កាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​បាងកក ដើម្បី​បំពេញ​តាម​បំណង​របស់​ស្ត្រី​ដែល​ចង់​បរិច្ចាគ​សរីរាង្គ ។

ប៉ុន្តែ​ខាង​មន្ទីរពេទ្យ​បាន​បដិសេធ​មិន​ទទួល​នោះ​ទេ ដោយសារ​តែ​គ្មាន​លិខិតបញ្ជាក់​ពី​មរណភាព ។ ពេល​នេះ ស្ត្រី​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ ហើយ​ចៅអធិការ​វត្ត Wat Rat Prakhong Tham មាន​សង្ឃ​ដិ​កា​ថា ខាង​វត្ត​នឹង​រ៉ាប់រង​ថ្លៃ​ចំណាយ​លើ​ការ​ព្យាបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ