ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​រំពឹង​អ្នកចូលរួម​ក្នុង​ពិព័រណ៌សៀវ​ភៅ​នា​ឆ្នាំ​នេះ​កើន​ដល់​២០​ម៉ឺន​នាក់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គណៈកម្មការ​រៀបចំ​ពិព័រណ៌សៀវភៅ​កម្ពុជា​លើក​ទី​១២បាន​ដាក់​ក្តី​រំពឹង​ថា ក្នុង​ពិព័រណ៍​សៀវភៅ​នា​ឆ្នាំ​នេះ​អាច​នឹង​ទាក់ទាញ​អ្នកចូលរួម​កើនឡើង​ដល់​ទៅ​២០​ម៉ឺន​នាក់ ខ​ណះ​ពេល​ដែល​នា​ឆ្នាំ​កន្លង​ទៅ​ពិព័រណ៍​នេះ​ក៏​ទទួល​បានការ​គាំទ្រ​ពី​មហាជន​រាប់​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ​លោក គឹ​ម…

រាជធានីភ្នំពេញ ៖ គណៈកម្មការ​រៀបចំ​ពិព័រណ៌សៀវភៅ​កម្ពុជា​លើក​ទី​១២បាន​ដាក់​ក្តី​រំពឹង​ថា ក្នុង​ពិព័រណ៍​សៀវភៅ​នា​ឆ្នាំ​នេះ​អាច​នឹង​ទាក់ទាញ​អ្នកចូលរួម​កើនឡើង​ដល់​ទៅ​២០​ម៉ឺន​នាក់ ខ​ណះ​ពេល​ដែល​នា​ឆ្នាំ​កន្លង​ទៅ​ពិព័រណ៍​នេះ​ក៏​ទទួល​បានការ​គាំទ្រ​ពី​មហាជន​រាប់​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ​លោក គឹ​ម ពី​ន​ន់ អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​លើក​ឡើង​ថា ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​លើ​ទី​១២​នេះ នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១១-១៤ ខែធ្នូ ឆ្នាំ​២០២៥ នៅ​សាល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ក្រោម​ប្រធានបទ «សៀវភៅ​ជា​ជំនួយ​បញ្ញា ជា​អាហារ​គំនិត​» ។

លោក​បញ្ជាក់​ថា ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ទី​១២​ហើយ​ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រួម​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រសួង​ព័ត៌មាន​បាន​រៀបចំ​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០២៥ នៅ​កម្ពុជា ។ កម្មវិធី​នេះ​ដំណើរការ​ទៅ​បាន​យ៉ាង​រលូន​ដោយ​មានការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ និង​កិច្ចសហការ​យ៉ាង​ល្អ​ពី​សំណាក់​អ្នកធ្វើការ​ពាក់ព័ន្ធ​វិស័យ​សៀវភៅ​សមាគម អង្គការ សង្គម​ស៊ី​វិល ក្រុមហ៊ុន សាកលវិទ្យាល័យ អាជ្ញាធរ​ដែនដី និង​អ្នក​សារព័ត៌មាន​ផង​ដែរ ។

លោក​បន្ត​ថា សម្រាប់​កម្មវិធី​ពិព័រណ៍​សៀវភៅ​ឆ្នាំ​២០២៥ នា​ពេល​នេះ​គឺ​យើង​មានការ​ដាក់​តាំង​បង្ហាញ​សៀវភៅ​ដែល​ចូលរួម​ពី​អ្នកនិពន្ធ គ្រឹះស្ថាន​បោះ​ពុ​ម្ភ​ផ្សាយ និង​បណ្ណាគារ​នានា​ក្នុង​ព្រះរា​ជាណាចក្រ​កម្ពុជា វេទិកា​ស្តី​ពី​ការ​បោះ​ពុ​ម្ភ​ផ្សាយ​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និ​ច ការ​ធ្វើ​បទ​បង្ហាញ​នានា​ទាក់ទង​ទៅ​នឹង​អក្សរសាស្ត្រ អក្សរសិល្ប៍​ខ្មែរ និង​វិទ្យាសាស្ត្រ ការ​និពន្ធ​សៀវភៅ​ទៅ​ជា​ខ្សែភាពយន្ត និង​ការ​អភិវឌ្ឍ​ជំនាញការ​អាន ចាប់ផ្តើម​អំ​ណា​ន​ពី​ដំណាក់កាល​ដំបូង​នៃ​ជីវិត ការ​ជួប​ពិភាក្សា និង​ទទួលយក​បទ​ពិសោធន៍​ពី​អ្នកនិពន្ធ​ល្បី​ៗ និង​មានការ​ចុះហត្ថលេខា​ពី​អ្នកនិពន្ធ ។
លោក​បន្ថែម​ថា នា​ឆ្នាំ​នេះ​យើង​ក៏​មាន​រៀបចំ​ជា​វេទិកា​អ្នកនិពន្ធ ដោយ​មានការ​ប្រគល់​រង្វាន់​ទៅ​កាន់​អ្នក​ដែល​មាន​ស្នាដៃ​ឆ្នើម​ផង​ដែរ ។

បើ​តាម​លោក គឹ​ម ពី​ន​ន់ គិត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ការ​តាំងពិព័រណ៍​សៀវភៅ​កម្ពុជា​បាន​ទទួល​ការ​គាំទ្រ​ពី​សាធារណជន ពិសេស​យុវវ័យ កាន់តែ​ច្រើន​ឡើង​ៗ​ហើយ​បាន​ក្លាយជា​ព្រឹ​ត្ត​ការណ៍​វប្បធម៌​មួយ​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ និង​ជម្រុញ​លើ​ទឹកចិត្ត​ឲ្យ​ប្រជាជន​ខ្មែរ​មាន​ទម្លាប់​ក្នុង​ការ​អាន​សៀវភៅ និង​ស្គាល់​ពី​គុណ​តម្លៃ​នៃ​ការ​អាន ដើម្បី​ភិ​វឌ្ឍន៍​ចំណេះដឹង និង​ការងារ ។ដោយឡែក​លោក សុខ ប្ញ​ទ្ធី តំណាង​គណៈកម្មការ​ពិព័រណ៍​សៀវភៅ​កម្ពុជា បាន​គូសបញ្ជាក់​ថា នា​ឆ្នាំ​នេះ​កម្មវិធី​បាន​រៀបចំ​ស្តង់​រហូត​ប្រមាណ​ជិត​៣០០​ស្តង់​ដែល​ចំនួន​នេះ​មានការ​កើនឡើង​ពី​បណ្តា​ឆ្នាំ​ម​កន្លង​ទៅ ។

លោក​បន្ថែម​ថា សៀវភៅ​រាប់​ម៉ឺន​ចំណងជើង​នឹង​មាន​វត្ត​មាននៅ​ស្តង់​ពិព័រណ៍​ជិត​៣០០​ស្តង់​មក​ពី​សា្ថ​ប័ន​ផ្សេង​ៗ​ជា​ច្រើន ហើយ​អ្វី​ដែល​កាន់តែ​ពិសេស អ្នក​ស្រឡាញ់​សៀវភៅ​ដែល​មាន​បំណង​ចង់​ជួប​អ្នកនិពន្ធ​ក្នុង​ដួងចិត្ត នេះ​ជា​ឱកាស​ដ៏​ល្អ​តែ​មួយ​គត់​ដែល​បងប្អូន​មិន​គួរ​រំលង​។ លើស​ពី​នេះ​ទៅ​ទៀត នឹង​មាន​សកម្មភាព​ជា​ច្រើន កន្លែង​ថតរូប​ស្អាត​ៗ ការ​លេងល្បែង​កម្សាន្ត​សប្បាយ​ៗ ការ​លេង​ហ្គេ​ម​ដើម្បី​ឈ្នះ​រង្វាន់ ការ​គូរគំនូរ ផាត់​ពណ៌​សម្រាប់​កុមារ​តូច​ៗ​នៅ​សួន​កុមារ ការ​ប្រគំ​តន្ត្រី និង​ការ​បង្ហាញ​សមត្ថភាព​សម្តែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ