ជ្រោយហ្គាហ្សា ៖ ពលរដ្ឋប៉ាឡេស្ទីននៅជ្រោយហ្គាហ្សាដែលជួបក្ដីវេទនា ដោយសារសង្គ្រាមស្រាប់ ពេលនេះជួបប្រទះនឹងគ្រោះទឹកជំនន់នៅរដូវត្រជាក់ទៀត។ ភ្លៀងបានធ្លាក់ខ្លាំងជន់លិចបណ្ដាជំរំជាជម្រកដោយបណ្ដាគ្រួសារដែលភៀសខ្លួនខិតខំការពាររបស់របរតិចតួចដែលពួកគេសល់។
កាលពីព្រឹកថ្ងៃទី២៥វិច្ឆិកានៅតំបន់ឌៀរអាល់បាឡាហ៍ ប្រជាជននាំគ្នាគៀរទឹកភក់ចេញពីជំរំតង់ ក្រោយពីភ្លៀងធ្លាក់អស់ពេញមួយយប់។ ជម្រកមួយចំនួនសង់ពីឈើនិងដែកត្រូវរលំបាក់ក្រោមទម្ងន់ទឹកភ្លៀង។ ផ្លូវថ្នល់ជុំវិញជំរំប្រែលក្លាយជាប្រឡាយទឹក ហើយបណ្ដាឪពុកម្ដាយបាននាំកូនៗទៅរកទីខ្ពស់។
បណ្ដាអង្គការមនុស្សធម៌អះអាងថា ស្ថានភាពឧតុនិយមអាក្រក់ធ្វើឲ្យភាពការណ៍ដែលផុយស្រួយស្រាប់រិតតែធ្ងន់ធ្ងរថែមទៀត ព្រោះប្រជាជនដែលពឹងផ្អែកលើបណ្ដារណ្ដៅ សម្រាប់បង្ហូរទឹកកខ្វក់ចូល ពេលនេះរណ្ដៅទាំងនោះមានទឹកពេញហៀរចេញ ដោយសារភ្លៀងធា្លក់ខ្លាំង។ អ.ស.បរៀបរាប់ពីតង់ច្រើនពាន់រងការខូចខាតនិងព្រមានថា កម្រិតជំនួយមនុស្សធម៌បច្ចុប្បន្ននៅតែមានទាបខ្លាំងជាងសេចក្ដីត្រូវការនៅហ្គាហ្សា៕

ចែករំលែកព័តមាននេះ