រាជធានីភ្នំពេញ ៖ ផ្ទះជួលមួយកន្លែងត្រូវបានក្រុមចោរធ្វើសកម្មភាពចូលលួចយកម៉ូតូថ្មីៗអស់ចំនួន ៣គ្រឿង ដោយបណ្តើរម៉ូតូចាស់ៗទុកខាងក្រៅនិងបន្សល់ទុកម៉ូតូម៉ាកស្តុបពី១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១BG.០៩៥៥ ដែលជិះធ្វើសកម្មភាព និងដែកសម្រាប់កាច់កម៉ូតូ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ ២០២៥ នៅចំណុចផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូទាំង៣គ្រឿងដែលក្រុមចោរលួចយកទៅបាត់រួមមាន ១-ម៉ាកហុងដាឃ្លិច ពណ៌ស ស្លាកលេខភ្នំពេញ ១១JM-1687 មានម្ចាស់ឈ្មោះផូ ធុយ ភេទស្រី, ២-ម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពាក់ផ្លាកលេខ កំពងចាម ១B-៧៨២៩ ដែលមានម្ចាស់ឈ្មោះឆោម ប៊ុនថាន ភេទប្រុសមានលំនៅភូមិព្រែកតាកែឃុំល្វេស្រុកកោះសូទិន ខេត្តកំពង់ចាម (ម្ចាស់ម៉ូតូខាងលើជាប្តីប្រពន្ធគ្នា) និង៣-ម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១IO-៦៣៣០ ម្ចាស់ឈ្មោះខន សុផារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
តាមព័ត៌មានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃកើតហេតុនេះ នៅពេលដែលភ្ញាក់ពីដេកម្ចាស់ម៉ូតូដែលជួលផ្ទះស្នាក់នៅជាន់ទី១ក៏បានចុះមក ក្រោមដើម្បីយកម៉ូតូជិះ ទៅធ្វើការស្រាប់តែឃើញទ្វារចំហរបាត់ម៉ូតូអស់ពីក្នុងបន្ទប់ដាក់ម៉ូតូ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងបន្ទប់ទុកម៉ូតូមានចំនួន៥គ្រឿង ហើយ ក្រុមចោរបានលួចយកតែម៉ូតូថ្មីៗអស់ម៉ូតូចំនួន៣គ្រឿង ។ ដោយម៉ូតូចាស់ៗម៉ាក់វីវ៉ាមួយគ្រឿងនិងម៉ូតូកូនទាមួយគ្រឿងត្រូវ ចោរបណ្ដើរចេញយកទៅទុកនៅខាងក្រៅផ្ទះ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលក៏ប្រទះឃើញម៉ូតូម៉ាក copy មួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ១BG.០៩៥៥ដែលជិះធ្វើសកម្មភាពនិងដែកសម្រាប់កាច់កម៉ូតូនៅក្បែរនោះដែលក្រុមចោលប្លង់ចោរហើយលួចយកម៉ូតូថ្មីៗរបស់ជនរងគ្រោះទៅបាត់។
នៅព្រឹកនោះដែរ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី ៣ ក៏បានចុះទៅស្រាវជ្រាវកន្លែងកើតហេតុនិងបានឆែកឆេរនៅកាមេរ៉ាសុវត្ថិភាព ។ នៅបន្ទប់ដាក់ម៉ូតូសមត្ថកិច្ចរកពុំឃើញមានសោចាក់ដែលបន្សល់ទុកនោះឡើយ។
សមត្ថកិច្ចមានការសង្ស័យថា បន្ទប់ដាក់ម៉ូតូខាងលើពុំបានចាក់សោរនោះទេ។ទោះបីជាយ៉ាងណាម្ចាស់ម៉ូតូម្នាក់ បានអះអាងថា នៅយប់នោះខ្លួនបានចូលផ្ទះក្រោយគេនឹងបាន ចាក់សោត្រឹមត្រូវស្រាប់តែព្រឹកឡើងទៅចោលឆ្កឹះសោយកទៅបាត់ហើយបើកទ្វារលួចម៉ូតូអស់៣គ្រឿងនៅសល់តែម៉ូតូចាស់ៗ២គ្រឿង។
ក្រុមចោរអាចមានគ្នា ៣នាក់ជិះម៉ូតូមកធ្វើសកម្មភាពលួចពេលលួចបានក៏បន្សល់ទុកម៉ូតូ ដែលជិះធ្វើសកម្មភាពតែម្ដង ៕








ចែករំលែកព័តមាននេះ