ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញស្អាត នឹង​រៀបចំ​កម្មវិធី​ធ្វើ​សមាធិ​សាធារណៈ លើ​ប្រធានបទ«​ចិត្ត​ស្អាត ខ្មែរ​ស្អាត ដើម្បី​សន្តិភាព​»​ ​ថ្ងៃ​ទី​២៩ វិច្ឆិកា​ខាង​មុខ​

13 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​យុទ្ធនាការ «​ភ្នំពេញ​ស្អាត​» ត្រឡប់​មក​វិញ​ ឆ្នាំ២០២៥ នឹង​រៀបចំ​កម្មវិធីសមាធិ​សាធារណៈ ក្រោម​ប្រធានបទ ​៖ «​ចិត្ត​ស្អាត…

រាជធានី​ភ្នំពេញ​ ៖ ​យុទ្ធនាការ «​ភ្នំពេញ​ស្អាត​» ត្រឡប់​មក​វិញ​ ឆ្នាំ២០២៥ នឹង​រៀបចំ​កម្មវិធីសមាធិ​សាធារណៈ ក្រោម​ប្រធានបទ ​៖ «​ចិត្ត​ស្អាត ខ្មែរ​ស្អាត ដើម្បី​សន្តិភាព​» ​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០២៥ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ​។

គម្រោង «​ស្អាត​» គឺជា​គម្រោង​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ក្នុងស្រុក និង​អន្តរជាតិ​ ទីភ្នាក់ងារ​រដ្ឋាភិបាល និង​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ ដែល​មាន​បំណង​កែ​លំអ​បរិស្ថាន និង​សោភ័ណ​ភាព​នៅ​រាជធានី​ភ្នំពេញ ​។

គម្រោង​នេះ​ ផ្តោត​លើ​គោលការណ៍ “​ខ្មែរ​ស្អាត​” ដែល​រួម​មាន ៖ ​ចិត្ត​ស្អាត​ មានចិត្ត​ស្រស់​ស្អាត​ គ្មាន​អាក្រក់​ ស្មោះត្រង់ និង​ស្រឡាញ់​ធម្មតា​។
ប្រតិបត្តិ​ស្អាត​ ៖ ​អនុវត្ត​អំពើ​សមរម្យ​ តាម​សីលធម៌ និង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​។ អាកប្បកិរិយា​ស្អាត ៖ ​គោរព​ច្បាប់​សីលធម៌​ នៃ​សង្គម និង​ការ​គោរព​អ្នក​ដទៃ ​។

កម្មវិធី​នេះ ​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​គម្រោង «​ស្អាត​»​។ ​ឯកឧត្តមបណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ។

គោលបំណង​ដើម្បីបង្កើន​ចិត្ត​ស្អាត និង​ការ​គិត​វិជ្ជមាន​ ​ផ្ដល់​ថាមពល​វិជ្ជមាន​ចំពោះ​យុវជន​ ពលរដ្ឋ និង​សង្គម​ទាំងមូល​ ជួយ​ស្ដារ​ឡើង​វិញ​សភាព​ស្ងប់ស្ងាត់ និង​សេចក្ដី​សង្ឃឹម​ ។

សូម​អញ្ជើញ​ចូលរួម ជាមួយ​យុវជន​កម្ពុជា​ ក្រុម​គ្រួសារ និង​អ្នកជំនាញ​រាប់​ពាន់​នាក់ ដើម្បី​រួមចំណែក​ក្នុង​យុទ្ធនាការ​មួយ​ដ៏​ពិសេស​ ដែល​ផ្តល់​ឱកាស​សមាធិ​ លើកទឹកចិត្ត និង​ចែកចាយ​ថាមពល​វិជ្ជមាន​!

កុំ​ភ្លេច​ណា​! ​យុទ្ធនាការ «​ភ្នំពេញ​ស្អាត​» បាន​ត្រឡប់​មក​វិញ​ហើយ​ ស្ត្រេ​ស គេង​មិន​លក់ ឬ​គិត​ច្រើន អាច​មក​រួម​សមាធិ​សាធារណៈ «​ចិត្ត​ស្អាត ខ្មែរ​ស្អាត ដើម្បី​សន្តិភាព​» ដើម្បី​បញ្ចេញ​អារម្មណ៍​អវិជ្ជមាន និង​ទទួល​ថាមពល​វិជ្ជមាន​ថ្មី​ៗ​បាន​ ។

សូម​ជម្រាប​ថា គម្រោង «​ស្អាត​» ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហ​ស្ថាបនិក ៥ រូប​៖ ឯកឧត្តម ហ៊ុន ម៉ា​នី​, លោក​ជំទាវ ទេព កូ​លាប​, លោក ជី សិលា​, លោក ហៃ ភិ​រម្យ និង​លោកស្រី ហេង ធីតា​។

ប្រវត្តិ​សង្ខេប នៃ​យុទ្ធនាការ ​៖ ​ឆ្នាំ ២០១៧​ ចេញ​ជា​លើក​ដំបូង​ជា​យុទ្ធនាការ «​ភ្នំពេញ​ស្អាត​» ឆ្នាំ ២០១៩៖ ពង្រីក​ទៅ​ខេត្ត​ផ្សេង​ៗ ដូច​ជា «​កំពត​ស្អាត​» និង​គម្រោង​ផ្សេង​ៗ​ក្នុង​រយៈ ២០១៩–២០២៤, ឆ្នាំ ២០២៥ ៖ ត្រឡប់​មក​វិញ​ ក្រោម​ប្រធានបទ «​ចិត្ត​ស្អាត ខ្មែរ​ស្អាត ដើម្បី​សន្តិភាព​» មាន​គោលបំណង​ធ្វើ​សមាធិ​សាធារណៈ​ ដើម្បី​ពង្រឹង​ចិត្ត​ ជំរុញ​គំនិត​វិជ្ជមាន និង​លើកទឹកចិត្ត​យុវជន​ខ្មែរ ពលរដ្ឋ​ខ្មែរ និង​ជា​ធនធានមនុស្ស​ល្អ​នៅ​ក្នុង​សង្គម​ទាំងមូល ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ