ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កំបុតត្បូងដ៏ខ្លាំងវាយប្រហារក្នុង​រដ្ឋតិចសាស់ បំផ្លា.ញផ្ទះអស់ជាង​១០០​ខ្នង និងបង្កឲ្យដា.ច់​អគ្គិសនី និងហ្គាស

1 នាទី មុន

​សហរដ្ឋអាមេរិក ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤​ វិច្ឆិកា​ ខ្យល់កំបុតត្បូង​ដ៏​ខ្លាំង​មួយ​វាយប្រហារ​តំបន់​ហារី​ស​ ក្រុង​ហ៊ូ​ស្តុ​ន​ រដ្ឋ​តិច​សាស់​ សហរដ្ឋអាមេរិក ​ដោយ​បំផ្លាញ​ផ្ទះ​អស់​ជាង​១០០​ខ្នង​ ។…

​សហរដ្ឋអាមេរិក ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤​ វិច្ឆិកា​ ខ្យល់កំបុតត្បូង​ដ៏​ខ្លាំង​មួយ​វាយប្រហារ​តំបន់​ហារី​ស​ ក្រុង​ហ៊ូ​ស្តុ​ន​ រដ្ឋ​តិច​សាស់​ សហរដ្ឋអាមេរិក ​ដោយ​បំផ្លាញ​ផ្ទះ​អស់​ជាង​១០០​ខ្នង​ ។

ទោះបីជា​ខ្យល់កំបុតត្បូង​នោះ​វាយប្រហារ​ខ្លាំងក្លា​បែប​នេះ តែ​សំណាងល្អ​ពុំ​មាន​សេចក្ដីរាយ​ការណ៍​​ពី​មនុស្ស​របួសធ្ងន់​ឬ​ស្លាប់​ឡើយ​ ។ បណ្ដា​រូបភាព​តាម​បណ្ដាញ​សង្គម​បង្ហាញ ពី​ដើមឈើ​ធំ​ៗ​ត្រូវរ​លំបាក ផ្ទះសម្បែង​ទាំងឡាយ​រង​ការ​បំផ្លាញ មើលទៅ​ពិត​គួរ​ជា​ឲ្យ​ព្រឺ​ខ្លាច​ ។

អគ្គិសនី​ត្រូវ​ដាច់​ក៏​ដូច​ជា​ប្រព័ន្ធ​ហ្គា​ស ។ អាជ្ញាធរ​ស្នើ​ដល់​ប្រជាជន​ឲ្យ​ស្ថិត​នៅក្នុងផ្ទះ ព្រោះ​​នៅ​ខាងក្រៅ​ពោរពេញ​ដោយ​បំណែក ហើយ​ខ្សែ​អគ្គិសនី​ដាច់​ធា្ល​ក់​រ៉ា​យ​ប៉ាយ​លើ​ដី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ