រាជធានីភ្នំពេញ ៖ លោក ជួន ណារិន្ទ ស្នងការនគបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមអ្នកដើរតួរជាអង្គរក្ស ហើយទៅកាងឃាត់រថយន្តអ្នកដំណើរ ព្រមទាំងបានជេរប្រមាថធ្វើឲ្យល្បីលើបណ្តាញសង្គមនោះ បានមកដល់ស្នងការនគបាលរាជធានីភ្នំពេញហើយ ។

លោក សេនីយ៍ឯកបានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ ក្រុមដើរតួជាអង្គរក្ស ដែលធ្វើឱ្យមានការភ័យខ្លាចអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈដែលល្បីក្នុងបណ្ដាញសង្គម បានមកដល់ស្នងការនគរបាលរាជធានីហើយ (បើនៅមានបែបនេះទៀត សូមបញ្ឈប់ជាបន្ទាន់ ខ្ញុំមិនអនុញ្ញាតឱ្យមានបែបនេះក្នុងសង្គម ដែលប្រជាជនយើងស្អប់ខ្ពើមនោះទៀតទេ)»។

សូមជម្រាបថា បើតាមលោក ផែង វណ្ណៈបានសរសេរលើបណ្តាណសង្គមថា ម្ចាស់រថយន្តដែលអ្នកទាំងពីរកាងជិះពីក្រោយនោះមានឈ្មោះ ធាង ទ្រី អាយុ៥៣ឆ្នាំ ជាថៅកែកាហ្វេ មិនមែនជាឧត្ដមមន្ត្រីទេ ដូច្នេះសូមបងប្អូនកុំយល់ច្រលំថា រថយន្តនោះជារថយន្ត អ្នកមានអំណាច ។ អ្នកមានអំណាចបច្ចុប្បន្នល្អៗណាស់ គេមិនធ្វើទង្វើអាក្រក់តាមដងផ្លូវបែបនេះទេ ។
បន្ទាប់ពីឃើញវីដេអូលើបណ្តាញសង្គមពីរទង្វើរបស់អ្នកទាំងពីរមានការរិះគន់យ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងបាននាំគ្នាលើកឡើងថា មិនគួរណាអ្នកទាំងពីរនេះធ្វើសកម្មភាពបែបនោះទេ៕




ចែករំលែកព័តមាននេះ