ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមានការលើកលែង ! ក្មេងទំនើ.ង និងអ្នកលេងល្បែ.ងជាង៥០នាក់ត្រូវបានបញ្ជូនទៅតុលាការ

40 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានប្រកាសនាថ្ងៃទី២៥ ខែវិច្ឆិកានេះថា៖ ក្នុង​រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានប្រកាសនាថ្ងៃទី២៥ ខែវិច្ឆិកានេះថា៖ ក្នុង​រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​នគរបាល​ជាតិ បាន​បង្ក្រាប​ក្មេង​ទំនើង សរុប​១១​ករណី ឃាត់ខ្លួន​មនុស្ស​៣០​នាក់ ខណៈ​ករណី​ល្បែងស៊ីសង​បង្ក្រាប​បាន​៧​ករណី ឃាត់ខ្លួន​ជន​ងប់​ល្បែង និង​អ្នក​ពាក់ព័ន្ធ​ចំនួន​២៣​នាក់ ។ នេះ​បើ​តាម​លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។

តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ករណី​ទាំងនោះ សមត្ថកិច្ច​បាន​អនុវត្ត​តាម​វិធានការ​ច្បាប់ ដោយ​ចាប់​បញ្ជូន​ក្រុម​ក្មេង​ទំនើ​.​ង​ទាំងអស់​ទៅ​តុលាការ ខណៈ​អ្នក​ប្រព្រឹត្ត​ល្បែង​២២​នាក់ ក៏​ត្រូវ​បញ្ជូន​ទៅ​តុលាការ និង​អប់រំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​១​នាក់ ។

លោក ទូច សុ​ឃៈ បន្ថែម​ថា ករណី​ក្មេង​ទំនើ​.​ង និង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន រយៈពេល​៧​ថ្ងៃ​នោះ មាន​ក្នុង​មូលដ្ឋាន រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ព្រៃវែង ត្បូងឃ្មុំ ស្វាយ​រៀង និង​ខេត្តតាកែវ ។

គួរ​រម្លឹក​ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឱ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ណែនាំ​មន្ត្រី​នគរបាល​យុត្តិធម៌​ពង្រឹង​ការ​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ រាល់​ក្រុម​ក្មេង​ទំនើ​.​ង​ដែល​ចាប់ និង​ស្រាវជ្រាវ​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ ។

បើ​តាម​អ្នកនាំពាក្យ​ដដែល បទបញ្ជា​នេះ មានកម្ម​វត្ថុ​ធានា​ឱ្យ​បាន​ថា​ក្រុម​ក្មេង​ទំនើ​.​ង​នឹង​ប្រឈម​ទណ្ឌកម្ម​តាម​ផ្លូវច្បាប់ ឱ្យ​សម​នឹង​អំពើ​អុកឡុក​សង្គម​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ។
វិធានការ​នេះ​ក៏​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដែរ ។

លោក ទូច សុ​ឃៈ បានឱ្យ​ដឹង​ទៀត​ថា ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​ណែនាំ​ឱ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ត្រៀម​សហការ​ជាមួយ​ក្រសួងយុត្តិធម៌ ពិនិត្យ​លទ្ធភាព​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ ក្នុង​ទោស​ពាក់ព័ន្ធ​នឹង​ករណី​ក្មេង​ទំនើ​.​ង​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ