ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក​ប្រកាស​ថា «​ព្យុះ​មិន​ទាន់​អស់​ទេ​»

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ​ថា ព្យុះ​មិន​ទាន់​អស់​ទេ កម្ពុជា​អាច​នឹង​ប្រឈម​មុខ​នឹង​ព្យុះ​មួយ​ថ្មី​ទៀត…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ​ថា ព្យុះ​មិន​ទាន់​អស់​ទេ កម្ពុជា​អាច​នឹង​ប្រឈម​មុខ​នឹង​ព្យុះ​មួយ​ថ្មី​ទៀត គឺ​ព្យុះ​ទី​២៧ ឈ្មោះ​កូ​តូ ។

ក្រសួង​បាន​ប្រកាស​ថា កម្ពុជា​គឺ​ស្ថិត​នៅ​លើ​គន្លង​ផ្លូវ​របស់​ព្យុះ​នេះ​ហើយ​រង​ឥទ្ធិពល​កម្រិត​ប្រមាណ​ជា​៣០​ភាគរយ ។ ប្រភព​ដដែល​បាន​អះអាង​ថា ក្រោម​ឥទ្ធិពល​នៃ​ព្យុះ​នេះ ចាប់ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៥ ខែធ្នូ តំបន់​វាលទំនាប អាច​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់​ប្រមាណ​ជា​១៥​ភាគរយ ។

តំបន់​ខ្ពង់រាប​អាច​ប្រឈម​នឹង​បាតុភូត​នេះ​ប្រមាណ​ជា​២០​ភាគរយ ហើយ​តំបន់​មាត់សមុទ្រ​អាច​រង​១០​ភាគរយ ខណៈ​ដែល​រលក​សមុទ្រ​អាច​មានកំ​ពស់​ពី​កន្លះ​ម៉ែត្រ​ទៅ​២​ម៉ែត្រ​កន្លះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ