ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​ម.នុ.ស្ស​ស្លា.ប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ​កើន​​ដល់​៣៣​នាក់

1 នាទី មុន

ទី​ក្រុង​បាងកក៖ ស្ថាន​ភាព​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ​ទេ មិន​ត្រឹម​តែ​មិន​ធូរ​ស្រាលទេ កាន់​តែ​ធ្ងន់​ធ្ងរ​បន្ថែម​ទៀត​ព្រោះ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាង​ត្បូង​។ ខេត្ត​ចំនួន​៩​បាន​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​បន្ថែម​ទៀត​ និង​​ធ្វើ​ឱ្យ​​ចំនួន​អ្នក​ស្លាប់​កើន​ដល់​៣៣​នាក់។ នៅ​ក្នុង​ស្ថាន​ភាព​ដែល​ទឹក​លិច​ខ្លាំង​គ្រប់​ទី​កន្លែង​បែប​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​មិន​អាច​ប្រើ​មធ្យោបាយ​ជើង​គោក​បាន​ឡើយ​។ អាជ្ញា​ធរ​ត្រៀម​បញ្ជូន​ឧទ្ធម្ភាគ​ចក្រ​ជា​ច្រើន​គ្រឿង​ដើម្បី​ជម្លៀស​មនុស្ស​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​។ ជា​ពិសេស​ទី​ក្រុង​ហាត​យ៉ៃ​ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំ​ដែន​ប្រទេស​ម៉ាឡេស៊ី​កំពុង​រង​គ្រោះ​ខ្លាំង​ជាង​គេ​។​…

ទី​ក្រុង​បាងកក៖ ស្ថាន​ភាព​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ​ទេ មិន​ត្រឹម​តែ​មិន​ធូរ​ស្រាលទេ កាន់​តែ​ធ្ងន់​ធ្ងរ​បន្ថែម​ទៀត​ព្រោះ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាង​ត្បូង​។ ខេត្ត​ចំនួន​៩​បាន​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​បន្ថែម​ទៀត​ និង​​ធ្វើ​ឱ្យ​​ចំនួន​អ្នក​ស្លាប់​កើន​ដល់​៣៣​នាក់។ នៅ​ក្នុង​ស្ថាន​ភាព​ដែល​ទឹក​លិច​ខ្លាំង​គ្រប់​ទី​កន្លែង​បែប​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​មិន​អាច​ប្រើ​មធ្យោបាយ​ជើង​គោក​បាន​ឡើយ​។ អាជ្ញា​ធរ​ត្រៀម​បញ្ជូន​ឧទ្ធម្ភាគ​ចក្រ​ជា​ច្រើន​គ្រឿង​ដើម្បី​ជម្លៀស​មនុស្ស​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​។ ជា​ពិសេស​ទី​ក្រុង​ហាត​យ៉ៃ​ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំ​ដែន​ប្រទេស​ម៉ាឡេស៊ី​កំពុង​រង​គ្រោះ​ខ្លាំង​ជាង​គេ​។​

គ្រោះ​ទឹក​ជំនន់​វាយ​ប្រហារ​ខេត្ត​ចំនួន​៩​នៅ​ប្រទេស​ថៃ​ និង​រដ្ឋ​ចំនួន​៨​​នៅ​ប្រទេស​ម៉ាឡេស៊ី​​បង្ខំ​ឱ្យ​ប្រជា​ជន​ជិត​៤៥០០០​នាក់​ជម្លៀស​ខ្លួន​ជា​បន្ទាន់​។ នៅ​ឥណ្ឌូណេស៊ី​ក៏​មាន​ទឹក​ជំនន់​ផង​ដែរ​។ គេ​ប៉ាន់​ស្មាន​ថា​មនុស្ស​យ៉ាង​តិច​១៣​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​នៅ​សប្ដាហ៍​នេះ​​នៅ​ឥណ្ឌូណេស៊ី​។ ម៉ាឡេស៊ី​ស្លាប់​តិច​ជាង​គេ​ត្រឹម​តែ​ម្នាក់​ប៉ុណ្ណោះ​។

​នៅ​ទី​ក្រុង​ហាត​យ៉ៃ ​មន្ត្រី​សុខាភិបាល​ប្រាប់​ថា​គេ​នឹង​ប្រើ​ប្រាស់​ឧទ្ធម្ភាគ​ចក្រ​ដើម្បី​ដឹក​ស្បៀង​អាហារ​ចែក​ជូន​ប្រជា​ជន​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ និង​ដើម្បី​ដឹក​ជញ្ជូន​អ្នក​ជំងឺ​ចេញ​ពី​មន្ទីរ​ពេទ្យ​របស់​រដ្ឋ​ដែល​មាន​ទឹក​លិច​នៅ​ជាន់​ទី​មួយ​។ មន្ទីរ​ពេទ្យ​នេះ​មាន​អ្នក​ជំងឺ​៦០០​នាក់​កំពុង​សម្រាក​ព្យាបាល​ជំងឺ។ ក្នុង​នោះ អ្នក​ជំងឺ​៥០​នាក់​កំពុង​សង្គ្រោះ​បន្ទាន់​។​​ កិច្ច​ការ​នៅ​ចំពោះ​មុខ​គឺ​ត្រូវ​ជម្លៀស​អ្នក​សង្គ្រោះ​បន្ទាន់​ចេញ​ពី​មន្ទីរ​ពេទ្យ​នេះ​ជា​បន្ទាន់​។ នេះ​បើ​យោ​ងតាម​មន្ត្រី​ក្រសួង​សុខា​ភិបាល​​។

ដំណើរ​ការ​ជួយ​សង្គ្រោះ និង​ដឹក​ជញ្ជូន​ពិត​ជា​មិន​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ​។ ឧទ្ធម្ភាគ​ចក្រ​២០​គ្រឿង និង​ទូក​កៅ​ស៊ូ​២០០​គ្រឿង​ដែល​ប្រើ​ប្រាស់​សម្រាប់​ការ​ដឹក​ជញ្ជូន​មនុស្ស​ចេញ​ពី​ទី​ក្រុង​ហាត​យ៉ៃ​កំពុង​ជួប​បញ្ហា​ពិបាក​ខ្លាំង​ និង​មិន​ងាយ​ស្រួល​បើក​ចូល​ទៅ​ដល់​ទី​តាំង​ដែល​មាន​មនុស្ស​រស់​នៅ​កណ្ដាល​វាល​ទឹក​ដ៏​ល្ហ​ល្ហេវ​​នោះ​ទេ​។ រង់​ចាំ​ដល់​ទឹក​ស្រក​បន្តិច​វិញ ទូក​កៅស៊ូ​អាច​នឹង​ចូល​ទៅ​ដល់​មន្ទីរ​ពេទ្យ​​ទី​ក្រុង​ហាត​យ៉ៃដើម្បី​ដឹក​អ្នក​ជំងឺ សាច់​ញាតិ​របស់​អ្នក​ជំងឺ និង​បុគ្គលិក​ពេទ្យ​សរុប​​២​ពាន់​នាក់​។


ហាត​យ៉ៃ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដល់​កម្រិត​ខ្ពស់​បំផុត​។ កាល​ពី​សប្ដាហ៍​មុន​ ត្រឹម​តែ​រយៈ​ពេល​មួយ​ថ្ងៃ​​ប៉ុណ្ណោះ​ទី​ក្រុង​នេះ​ទទួល​បាន​របប​ទឹក​ភ្លៀង​រហូត​ដល់​៣៣៥​មិល្លីម៉ែត្រ​ដែល​ជា​អត្រា​ខ្ពស់​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​៣​រយ​ឆ្នាំ​ចុង​ក្រោយ​។ ជា​រួម​ ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​លើក​នេះ​ប៉ះ​ពាល់​ផ្ទះ​​ជាង​៩,៨​សែន​ខ្នង​ និង​ប្រជា​ជន​ជាង​២,៧​លាន​នាក់​។​ ​នេះ​បើ​យោង​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ