ខេត្តកណ្តាល ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អនុវត្តតាមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំនិងអធិការដ្ឋាននគរបាលស្រុកស្អាង កម្លាំងនគរបាលក្រុងតាខ្មៅ ដឹកនាំដោយ លោកវរសេនីយឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការបង្ក្រាបមុខសញ្ញាធាក់កាប់ប្លន់ម៉ូតូយ៉ាងសកម្មនៅផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាក្រុមចោរវ័យក្មេង និងធ្លាប់ធ្វើសកម្មភាព ៣ករណីរួចមកហើយ ។
លោកវរសេនីយឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានមានប្រសាសន៍ថា សម្រាប់នៅក្នុងក្រុងតាខ្មៅគឺដាច់ខាតមិនអោយក្មេងទំនើងអុកឡុកឬប្រព្រឹត្តបទល្មើសផ្សេងៗតាមទំនើងចិត្តនោះទេ ជាក់ស្តែងជនសង្ស័យទាំង០៣នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន ក្នុងចំណោមបក្ខពួកទាំងអស់ ០៤នាក់ រួមមាន ៖
១-ឈ្មោះសល់ ស៊ីម ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
២-ឈ្មោះស៊ ស៊ីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
៣-ឈ្មោះរស់ ភ័ត្ត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
លោកវរសេនីយឯក យី វណ្ណដា បានឲ្យដឹងទៀតថា ជនសង្ស័យទាំងនេះធ្វើសកម្មភាពចំនួន ០៣ករណី រួមមាន ៖
-ករណីទី១-អំពើលួចមានស្ថានទម្ងន់ទោស(វាយប្លន់យកម៉ូតូ)កើតហេតុ៖ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ០១និង៣០ នាទី ចំណុចកើតហេតុ៖ ផ្លូវទួលក្រសាំង ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ម៉ូតូហុងដា សេ ១២៥ ឆ្នាំ២០២៤ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1AT-2144។
-ករណីទី២-អំពើលួចមានស្ថានទម្ងន់ទោស (វាយប្លន់យកម៉ូតូ)កើតហេតុ៖ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង១០និង៣០នាទីចំណុចកើតហេតុ៖ផ្លូវក្រវ៉ាត់ក្រុងទី៣ចន្លោះគីឡូម៉ែត្រ១៣និង១៤ ភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AG-3988។
-ករណីទី៣-អំពើលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ)កើតហេតុ៖ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង១២និង០០នាទី ចំណុច៖ក្រវ៉ាត់ក្រុងទី៣ភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងចាប់យក៖
១-កាំបិតប៉័ងតោដងឈើ០១ (របស់ជនសង្ស័យ)។
២-ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1JM-8545។
៣-ម៉ូតូ០១គ្រឿងម៉ាកហុងដាBeat ពណ៌ស ផ្លាកលេខ កណ្តាល 1AU-6542។
លោកវរសេនីយឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានមានប្រសាសន៍ថា សម្រាប់នៅក្នុងក្រុងតាខ្មៅគឺដាច់ខាតមិនអោយក្មេងទំនើងអុកឡុកឬប្រព្រឹត្តបទល្មើសផ្សេងៗតាមទំនើងចិត្តនោះទេ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមច្បាប់ ៕





ចែករំលែកព័តមាននេះ