ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អ! រាជរដ្ឋាភិបាលប្រកាសបន្តលើកទឹកចិត្តពន្ធដារសម្រាប់វិស័យកសិកម្មរហូតដល់ចុងឆ្នាំ២០២៧

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យ​កសិកម្ម​ជា​មុខព្រួញ​អាទិភាព​ដ៏​សំខាន់​មួយ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ជ្រោមជ្រែង វិស័យ​កសិកម្ម រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យ​កសិកម្ម​ជា​មុខព្រួញ​អាទិភាព​ដ៏​សំខាន់​មួយ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ជ្រោមជ្រែង វិស័យ​កសិកម្ម រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ជា​បន្តបន្ទាប់​ ដោយ​កាលពី​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​លើកទឹកចិត្ត​ពន្ធដារ​ចំពោះ​វិស័យ​កសិកម្ម​ដើម្បី​អនុគ្រោះសម្រាប់​ព្យួរ​ទុក​ការ​បង់ពន្ធ​អប្បបរមា ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

រូបតំណាងដោយ AI

ក្រសួង​ព័ត៌មាន​បាន​ប្រកាស បាន​បញ្ជាក់​ថា ព្យួរ​ទុក​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល រួច​ផុត​ពី​កាតព្វកិច្ច​កាត់​ទុក​ប្រាក់​ពន្ធ​លើ​ការ​ទូទាត់ ចំពោះ​ការ​ផ្គត់ផ្គង់​សេវា​ដោយ​បុគ្គល​មិន​ស្ថិត​ក្នុង​របប​ស្វ័​យ​ប្រកាស​សម្រាប់​ឆ្នាំ​២០២៥ ។

ហើយ​កាលពី​ថ្ងៃ​ទី​១៩ វិ​ច្ចិ​កា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​លើកទឹកចិត្ត​ពន្ធដារ​ចំពោះ​វិស័យ​កសិកម្ម​ជា​ថ្មី​ទៀតសម្រាប់​រយៈពេល​២​ឆ្នាំ រហូត​ដល់​ចុងឆ្នាំ​២០២៧ ដោយ​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម ខណៈ​អាករ​លើ​តម្លៃបន្ថែម​ត្រូវ​ចាត់ទុកជា​បន្ទុក​របស់​រដ្ឋ ។

រូបតំណាងដោយ​AI

ការ​លើកទឹកចិត្ត​ពន្ធដារ​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការ​ដាំ​ដុះ ការ​ផលិត ការ​ផ្គត់ផ្គង់​ក្នុងស្រុក ឬ​ការ​នាំ​ចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូង​មី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀន​ប៉ៃលិន ស្វាយ ចេក ការ​ចិញ្ចឹមសត្វ វារីវប្បកម្ម និង​ផលិតផល​ដូងប្រេង​ក្នុងស្រុក​ដែល​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ចំណី​សត្វ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ