ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួនបាន​ហើយ ជនជាតិ​ចិន​ម្នាក់​ដែល​ចាប់​ក្មេង​ស្រី​ម្នាក់​ពី​ក្រុង​បា​វិត យក​ទៅ​លក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

13 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​ឧក្រិដ្ឋជន ជនជាតិ​ចិន បាន​ចាប់​ក្មេង​ស្រី​ម្នាក់​ពី​ក្រុង​បា​វិត ដាក់​តាម​រថយន្ត យក​ទៅ​លក់​ឲ្យ​ជនជាតិ​ចិន នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​សមត្ថកិច្ច​នគរបាល…

ខេត្តស្វាយរៀង ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​ឧក្រិដ្ឋជន ជនជាតិ​ចិន បាន​ចាប់​ក្មេង​ស្រី​ម្នាក់​ពី​ក្រុង​បា​វិត ដាក់​តាម​រថយន្ត យក​ទៅ​លក់​ឲ្យ​ជនជាតិ​ចិន នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត ចាប់ខ្លួន​បាន​ហើយ ក្រោយ​មាន​ប្រជាពលរដ្ឋ​ថត​បាន​រូបភាព ឧក្រិដ្ឋជន​ជនជាតិ​ចិន​ម្នាក់ កំពុង​ធ្វើ​សកម្មភាព​យក​ឧបករណ៍​ឆក់​លើ​រា​ង្គ​កាយ​ក្មេង​ស្រី​នៅ​ក្នុង​បន្ទប់​១​កន្លែង នៅ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ហើយ​បង្ហោះ​រូបភាព​តាម​បណ្តាញ​សង្គម ០៣​ថ្ងៃ​កន្លង​មក និង​បាន​បង្ហោះ​រថយន្ត​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ចិន ម៉ាក​អាល់​ហ្វា​ត (ARLARD) ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2CD-7875 បើកបរ​ដោយ​ជនជាតិ​ចិន ដែល​ចាប់​ក្មេង​ស្រី​ម្នាក់ នៅ​ក្រុង​បា​វិត សង្ស័យ​មាន​ក្រុមហ៊ុន​នៅ​ទីតាំង​ក្នុង​ក្រុង​បា​វិត ។

ក្រោយមក នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ២០២៥​នេះ លោក​អធិការ​នគ​បាល​ក្រុង​បា​វិត បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនល្មើស​ជនជាតិ​ចិន​ម្នាក់ និង​រឹបអូស​រថយន្ត ១​គ្រឿង ម៉ាក​អាល់​ហ្វា​ត នាំ​ទៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត ដើម្បី​សាកសួរ ឈាន​ទៅ​រំដោះ​ក្មេង​ស្រី​រង​គ្រោះ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត នៃ​ខេត្តបន្ទាយមានជ័យ ។ លទ្ធផល​យ៉ាងណា រង់ចាំ​ព័ត៌មាន​លម្អិត​ពី​សមត្ថកិច្ច នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ