ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម និងព្រះរាជអាជ្ញាជាង២០នាក់បានរងពិន័យក្នុងឆ្នាំនេះ

3 ម៉ោង មុន
  • ភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បាន​អះអាង​ថា នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ មាន​ចៅក្រម និង​ព្រះរាជអាជ្ញា​ជាង​២០​នាក់​ត្រូវ​បាន​ដាក់​ពិន័យ ។…

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បាន​អះអាង​ថា នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ មាន​ចៅក្រម និង​ព្រះរាជអាជ្ញា​ជាង​២០​នាក់​ត្រូវ​បាន​ដាក់​ពិន័យ ។

លោក​បាន​អះអាង​នៅ​ក្នុង​ពេល​ធ្វើ​ប​ឋ​កថា មួយ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​និ​តិ​សាស្ត្រ និង​វិទ្យាសាស្ត្រ នា​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​ថា ចៅក្រម​មាន​ជាង ១០​នាក់ ហើយ​ព្រះរាជអាជ្ញា​មាន​ជាង​១០​នាក់​ទៀត​ដែល​រង​ពិន័យ ។

លោក​បាន​បញ្ជាក់​ថា «​ចៅក្រម​ណា ធ្វើ​មិន​ត្រូវ បណ្តេញចេញ ខ្លះ​ត្រូវ​ធ្លាក់​ពី​តំណែង ខ្លះ​ត្រូវ​ផ្ទេរ​ចេញ​ជាដើម​» ។

លោក​បាន​បន្ត​ទៀត​ថា ខ្លះ​ដែល​រង​ពិន័យ​ហើ យ​គឺ​ត្រូវ​បញ្ជា​ឲ្យ​ទៅ​រៀន​ឡើង​វិញ​ពីព្រោះ​មាន​កន្លែង​ដែល​មន្ត្រី​ទាំងនោះ អនុវត្ត​មិន​ត្រូវ​ច្បាប់​ជាដើម ។ លោក​បាន​បន្ត​ថា ត្រី​មួយ​ស្អុយ គឺ​ស្អុយ​ទាំងអស់ ដូច្នេះ​បើ​មិន​ចង់​ឲ្យ​វា​ស្អុយ​តាំង​អស់​ត្រូវ​តែ​ដក​ចេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ