ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតពលករម្នាក់ខំធ្វើការ​សន្សំ​លុយ​៧​ឆ្នាំ​ដើម្បី​ទុក​ធ្វើ​ផ្ទះ ត្រូវ​ចោរ​ឆ្កឹះ​​សោ​បន្ទប់​ជួលយក​អស់​ជិត​៣​ម៉ឺន​ដុល្លារ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​​នារី​ម្នាក់​ជា​អតីត​ពលករ​ធ្វើការ​នៅ​ប្រទេសជប៉ុន​បាន​ស្រែក​ទ្រហោ​យំ​ បន្ទាប់​ពី​​មក​ពី​ធ្វើការ​ពេល​យប់​ ត្រឡប់​មកដល់​​ផ្ទះ​វិញ ​ត្រូវ​ចោរ​ឆ្កឹះសោបន្ទប់​ ចូល​លួច​យក​អស់ប្រាក់​ដុល្លារ​និង​លុយ​ជប៉ុន​សរុប​ប្រមាណ​ជិត​៣​ម៉ឺន​ដុល្លារ​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រុ​មា​ណ ជិត​៦​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ​​នារី​ម្នាក់​ជា​អតីត​ពលករ​ធ្វើការ​នៅ​ប្រទេសជប៉ុន​បាន​ស្រែក​ទ្រហោ​យំ​ បន្ទាប់​ពី​​មក​ពី​ធ្វើការ​ពេល​យប់​ ត្រឡប់​មកដល់​​ផ្ទះ​វិញ ​ត្រូវ​ចោរ​ឆ្កឹះសោបន្ទប់​ ចូល​លួច​យក​អស់ប្រាក់​ដុល្លារ​និង​លុយ​ជប៉ុន​សរុប​ប្រមាណ​ជិត​៣​ម៉ឺន​ដុល្លារ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រុ​មា​ណ ជិត​៦​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ស្ថិត​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ព្រលឹម​ស្រាងៗ ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​ធ្វើការ​វេន​យប់​វិញ ស្រាប់តែ​​ស្រែក​ទ្រហោយំ​ បន្ទាប់​ពី​នាង​មក​ដល់​ផ្ទះ​ឃើញ​បន្ទប់​ចំហរ ត្រូវ​បាន​ចោរ​ឆ្កឹះសោ​ ហើយ​រើ​កកាយ​លួច​យក​ប្រាក់​អស់​។

​នារី​រង​គ្រោះ​ដែល​ពុំ​បាន​ប្រាប់​អោយ​ស្គាល​អត្តសញ្ញាណ​នោះទេ និង​បានអោយ​ដឹង​ថា ប្រាក់​ដែល​ត្រូវ​ចោរ​ឆ្កឹះ​សោ​បន្ទប់​លួច​យក​ទៅ​រួម​មានះ​ប្រាក់​ដុល្លារ​ប្រមាណ១៤០០០​ដុល្លារ​និង​លុយ​ជប៉ុន​ប្រមាណ​ជិត ២​ម៉ឺន​យ៉េន ដែល​សរុប​ប្រមាណ​ជិត​៣ម៉ឺន​ដុល្លារ​។

នារី​​រង​គ្រោះ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា ​នាង​គឺ​​ជា​ពលករ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ខំ​សន្សំ​ប្រាក់​អស់​រយៈពេល​៧​ឆ្នាំ​មកហើយ លុះ​​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ខំធ្វើការ​ងារ​យប់​បន្ត​ទៀត​ ដើម្បី​សន្សំ​លុយ​ធ្វើ​ផ្ទះ​នៅឯ​ស្រុក ។ ប៉ុន្តែ​​នៅ​ពេល​ថ្មី​ៗ​នេះ​ នាង​​បាន​ដក​លុយ​យក​មក​ទុក​នៅ​ក្នុង​បន្ទប់​បំរុង​​ធ្វើ​ដំណើរ​​យក​លុយ​ទាំងនោះ​ទៅ​ស្រុក​ ដើម្បី​ធ្វើ​ផ្ទះ ​តែ​ត្រូវ​បាន​ចោរលួច​អស់​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​​អាច​ជា​អ្នក​នៅ​ក្បែរ​ខាង​និង​បន្ទប់​របស់​ជន​រង​គ្រោះ ​ព្រោះ​តាម​ការ​បំភ្លឺ​ពី​អ្នក​ជិតខាង​នៅ​មុខ​បន្ទប់​តាម​ច្រកចូល​មាន​ម៉ូតូ​នៅ​ខាងក្រៅ​ បែរជា​ចោរ​មិន​លួច ​ស្រាប់តែ​ទៅ​គាស់​បន្ទប់​ខាងលើ​លួច​ ។​

បន្ទាប់​ពី​ត្រូវ​ចោរលួច​លុយ​អស់ ស្ត្រី​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផង​ដែរ ​ដោយ​​​សង្ឃឹមថា សមត្ថកិច្ច​និង​ជួយ​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់​ក្រុម​ចោរ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ