សហរដ្ឋអាមេរិក ៖ ភ្លាមៗ បន្ទាប់ពីការវាយប្រហារលើសមាជិកសភាគណបក្សប្រជាធិបតេយ្យ៦រូប ដែលអំពាវនាវឲ្យកងទ័ពបះបោរ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានសរសេរ កាលពីថ្ងៃទី២០ វិច្ឆិកា ក្នុងបណ្ដាញសង្គមTRUHT SOCIALរបស់លោកថា ការធ្វើបែបនោះជាឥរិយាបថ ដែលអាចមានទោសប្រហារជីវិត ។
ក្នុងសារមួយចេញផ្សាយនាពេលមុននេះបន្តិច តាមTRUHT SOCIALដដែល លោកត្រាំចាត់ទុកពួកប្រឆាំងទាំងនេះថា ជាពួកក្បត់ ដែលមានឥរិយាបថបះបោរ ។ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យទាំង៦រូបនោះ ដែលខ្លួនពួកគេផ្ទាល់ធ្លាប់បម្រើកងទ័ពឬធ្លាប់ធ្វើការជាភ្នាក់ងារសម្ងាត់បានចេញផ្សាយតាមបណ្ដាញសង្គមX កាលពីថ្ងៃទី១៨ វិច្ឆិកា នូវវីដេអូមួយដែលក្នុងវីដេអូនោះ ពួកគេបានអំពាវនាវដល់ពួកយោធា និងភ្នាក់ងារស៊ើបការណ៍បដិសេធន៍បណ្ដាបទបញ្ជាខុសច្បាប់ ។
ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយ បន្ទាប់ពីសាររបស់លោកត្រាំ សមាជិកសភាទាំង៦រូបនោះ ដែលមានព្រឹទ្ធសមាជិក MARK KELLY អតីតនាយទាហានម៉ារីន និងជាអវកាសយានិករបស់NASA ព្រឹទ្ធសមាជិកាELISSA SLOTKIN ដែលធ្លាប់ធ្វើការឲ្យCIA នៅអ៊ីរ៉ាក់ បានអំពាវនាវឲ្យរូបរួមគ្នា និងថ្កោលទោស ការអំពាវនាវនានារបស់លោកដូណាល់ត្រាំ ដែលចង់សម្លាប់យើង និងឲ្យមានអំពើហិង្សានយោបាយ។ នេះជាពេលដែលត្រូវពង្រឹងសីលធម៌ ។
សមាជិកសភាប្រឆាំងទាំងនោះបានទទួល កាលពីថ្ងៃទី២០ វិច្ឆិកា ការគាំទ្ររបស់មនុស្សមួយក្រុមដែលថា ជាតំណាងអតីតអ្នកទទួលខុសត្រូវយោធា និងអ្នកការទូតជាង៣៦០នាក់ ។ សមាជិកសភាគណបក្សប្រជាធិបតេយ្យទាំងនោះ ក្នុងវីដេអូរបស់ពួកគេមិនបញ្ជាក់ថា តើបទបញ្ជាអ្វី្វខ្លះរបស់ប្រធានាធិបតីដែលពួកគេថា ខុសច្បាប់ ប៉ុន្តែលោកត្រាំ និងមនុស្សជំនិតរបស់លោករដ្ឋមន្ត្រីការពារប្រទេសលោកPETE HEGSETH រងការរិះគន់ចំពោះការប្រើកងទ័ពដាក់ពង្រាយនៅតាមកន្លែងមួយចំនួន ។
ប្រធានាធិបតីបានចេញបញ្ជាឲ្យដាក់ពង្រាយកងឆ្មាំជាតិក្នុងទីក្រុងជាច្រើនគ្រប់គ្រងដោយពួកអ្នកប្រជាធិបតេយ្យ ក្នុងនោះ មានក្រុងឡូសអេនចឺឡេស និងក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងយោបល់របស់អាជ្ញាធរមូលដ្ឋាន ។ រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សហរដ្ឋអាមេរិក ក៏ធ្វើការវាយប្រហារប្រមាណជា២០លើកក្នុងតំបន់ការ៉ាអ៊ីប និងប៉ាស៊ីហ្វិក ប្រឆាំងនាវានានា ដែលខ្លួនចោទដោយគ្មានភស្ដុតាងថា ដឹកគ្រឿងញៀន បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៨៣នាក់ ៕
ចែករំលែកព័តមាននេះ