ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កំហុស​អ្នក​ណា? ម៉ូតូ​ក៏លឿន និង​ឡាន​​ប្រមូលសំរាមក៏លឿន បុ.ក​គ្នា​ត្រង់​ផ្លូវកោង ​កិ.ន​អូស​ហុយ​ដី​សំពោង ស្លា.ប់​​ម្នាក់​

2 ម៉ោង មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ទិដ្ឋភាពស្តែង​ៗក្នុងកាមេរ៉ា​សុវត្ថិភាព ដោយ​ម៉ូតូ​ក៏​បើកលឿន រថយន្ត​​ប្រមូល​សំរាម​ក៏​បើកលឿន លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង ក៏បុក​គ្នាយ៉ាងពេញទំហឹង​ ដោយរថយន្តកិន​អូស​ហុយដី​សំពោង បណ្តាល​ឱ្យ​ស្លាប់​បុរស​ម្នាក់​ជាអ្នកបើកបរម៉ូតូ​យ៉ាង​រន្ធត់​ ។…

ខេត្តកណ្តាល ៖ ទិដ្ឋភាពស្តែង​ៗក្នុងកាមេរ៉ា​សុវត្ថិភាព ដោយ​ម៉ូតូ​ក៏​បើកលឿន រថយន្ត​​ប្រមូល​សំរាម​ក៏​បើកលឿន លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង ក៏បុក​គ្នាយ៉ាងពេញទំហឹង​ ដោយរថយន្តកិន​អូស​ហុយដី​សំពោង បណ្តាល​ឱ្យ​ស្លាប់​បុរស​ម្នាក់​ជាអ្នកបើកបរម៉ូតូ​យ៉ាង​រន្ធត់​ ។

ហេតុការណ៍​​ខាងលើ​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៩ និង ៥៣​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែ​វិ​ច្ចិ​កា ឆ្នាំ ២០២៥ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៧០​បេ ស្ថិត​ក្នុងភូមិ​ព្រែក​ក្របៅ​ទី​៣ សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

សមត្ថកិច្ច​នគរបាល​ក្រុង​អរិយ​ក្សត្រ បាន​ឲ្យ​ដឹង​ថា ​ភាគីខាង​ម៉ូតូ​០១​គ្រឿង​ខាងលើ​ម៉ាក Honda Scoopy-I ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1IS-4083 បើកបរ​ដោយ​ឈ្មោះ អែម ចំរើន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយ ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ​បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ។ ចំណែក​​ភាគីខាងរថយន្ត​​ម៉ាក NISSAN DIESEL ពណ៌​លឿង ប្រភេទ​ដឹក​សម្រាម គ្មាន​ផ្លា​ក​លេខ បើកបរ ឈ្មោះ ហ៊​ន សុ​ផុ​ន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ (​គ្មាន​ប័ណ្ណបើកបរ គ្មាន​ជាតិ​ស្រវឹង 0,00m/l សារធាតុ​ញៀន​វិជ្ជមាន មាន​ទីលំនៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល និង​អ្នក​រួម​ដំណើរ ចំនួន​២​នាក់ ៖ ១. ឈ្មោះ ព្រំ យ៉េ​ត ភេទ ប្រុស អាយុ ៥០ ឆ្នាំ , ២. ឈ្មោះ ជា ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ ។​

សមត្ថកិច្ច​នគរបាល​ក្រុង​អរិយ​ក្សត្រ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​១​គ្រឿងខាងលើ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ ត្បូង ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ដែលជាផ្លូវកោង ក៏​បាន​បើក​វ៉ា​រថយន្ត​ដឹក​ដី​១​គ្រឿង តែ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ចូល​ទៅ​បុក​ជាមួយ​រថយន្ត​​ប្រមូលសំរាម ដែល​កំពុង​បើកបរ​ក្នុង​​ទិស​ដៅ​បញ្ច្រាស់​គ្នា​យ៉ាង​ពេញទំហឹង កិន​អូស​ហ៊ុយ​ដី​សំពោង ស្លាប់​បុរស​អ្នក​ជិះ​ម៉ូតូ​យ៉ាង​រន្ធត់​បំផុត ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ក្រុង​អរិយ​ក្សត្រ សហការ​ជាមួយ​នគរបាល​ជំនាញ​ផ្នែក​ចរាចរណ៍ ចុះ​មក​ធ្វើការ​វាស់វែង ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក រង់ចាំ​ដោះស្រាយ​គ្នា​តាម​ច្បាប់ជា​​បន្ត​ទៀត ។ ចំណែក​សាកសព​ត្រូវ​បាន​ប្រគល់​ជួន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា តាម​ការ​សន្និដ្ឋាន​បឋម បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​បើក​ចូល​ចំណែក​ផ្លូវ​រថយន្ត​ក្នុង​ស្ថានភាព​ផ្លូវ​កោង ចំណែក​រថយន្ត​បើកបរ​ប្រើប្រាស់​ល្បឿន​ក្នុង​ទីប្រជុំជន​ហើយ​ក្នុង​ស្ថានភាព​ផ្លូវ​កោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ