ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆាបឆេះកន្លែងចរចា បង្ខំឲ្យបណ្ដា​ប្រតិ​ភូ​បាត់​​​បង់ពេលវេលាដ៏សំខាន់សម្រាប់ការ​​សម្រប​សម្រួល​បញ្ហាហិរញ្ញវត្ថុ​និងថាមពល

1 ម៉ោង មុន

ប្រទេស​ប្រេ​ស៊ីល ៖  ភ្លើង​បាន​ឆាបឆេះ​កន្លែង​ចរចា​ពី​បរិយាកាស​COP30 នៅ​ប្រេ​ស៊ី​ល ដែល​នាំ​ឲ្យ​បណ្ដា​ប្រតិភូ​ត្រូវ​បាត់បង់​ពេលវេលា​ចុង​ក្រោយ​ ដើម្បី​ឲ្យ​មានការ​សម្របសម្រួល​គ្នា​លើ​បញ្ហា​ហិរញ្ញវត្ថុ និង​ថាមពល​ប៉ះពាល់​បរិស្ថាន ពេល​គ្រោង​បញ្ចប់​នា​យប់​ថ្ងៃ​ទី​២១ ​វិច្ឆិកា​ ។…

ប្រទេស​ប្រេ​ស៊ីល ៖  ភ្លើង​បាន​ឆាបឆេះ​កន្លែង​ចរចា​ពី​បរិយាកាស​COP30 នៅ​ប្រេ​ស៊ី​ល ដែល​នាំ​ឲ្យ​បណ្ដា​ប្រតិភូ​ត្រូវ​បាត់បង់​ពេលវេលា​ចុង​ក្រោយ​ ដើម្បី​ឲ្យ​មានការ​សម្របសម្រួល​គ្នា​លើ​បញ្ហា​ហិរញ្ញវត្ថុ និង​ថាមពល​ប៉ះពាល់​បរិស្ថាន ពេល​គ្រោង​បញ្ចប់​នា​យប់​ថ្ងៃ​ទី​២១ ​វិច្ឆិកា​ ។

ទីតាំង​ប្រជុំ​នោះ​នៅ​ក្រុង​BELEM ត្រូវ​បិទ​អស់​ពេល​ជិត​៧​ម៉ោង​ កាលពី​ថ្ងៃ​ទី​២០ ​វិច្ឆិកា បង្ខំ​ឲ្យ​បណ្ដា​អ្នក​ចរចា កាត់​ផ្ដាច់​ការងារ​ពួក​គេ ហើយ​វិល​ទៅ​កាន់​សណ្ឋាគារ​វិញ​។  ទីតាំង​នោះ​ ត្រូវ​បាន​បើក​ឡើង​វិញ​នា​វេលា​ល្ងាច​ថ្ងៃ​នោះ ក្រោយ​ការ​ត្រួតពិនិត្យ​រួចរាល់​ពី​បណ្ដា​អ្នក​ពន្លត់ភ្លើង​។ ការ​ចរចា​ដែល​រអាក់រអួល​នា​ថ្ងៃ​ទី​២០ ​វិច្ឆិកា អាច​ដំណើរការ​ពេញលេញ​វិញ​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ​វិច្ឆិកា​ ។

នេះ​ជា​ឧប្បត្តិហេតុ​លើក​ទី​៣​ហើយ​ ដែល​នាំ​ឲ្យ​ស្ទះ​ដល់​សន្និសីទ​របស់​អ​.​ស​.​ប ដែល​ចាប់ផ្ដើម​ពី​ស​ប្ដា​ហ៍​មុន​មក​នៅ​ទីក្រុង តំបន់​អា​ម៉ា​ហ្សូ​ន​ប្រេ​ស៊ី​ល​នោះ​។ ឧប្បត្តិហេតុ​ដំបូង​គឹ​បាតុ​កម្ម​របស់​ប្រជា​ជន​ដើម​ម្ចាស់​ស្រុក ដែល​លើកគ្នា​មក​អុកឡុក បន្ទាប់​មក​ការ​រាំង​ខ្ទប់​បិទ​ច្រកចូល  ធ្វើ​ឲ្យ​កិច្ចប្រជុំ​កំពូល​ស្ដី​ពិ​បរិយាកាស​នោះ រៀបចំ​ឡើង​ដោយ​អ​.​ស​.​ប​ជាមួយ​ប្រេ​ស៊ី​ល​មានការ​រអាក់រអួល​រួច​មក​ហើយ​។

ភ្លើង​ចាប់​ឆាបឆេះ​នា​វេលា​ម៉ោង​១៤​ម៉ោង​ក្នុងស្រុក នៅ​ចំ​កណ្ដាល​ទីតាំង​បណ្ដោះអាសន្ន​កសាង​ឡើង​នៅ​ក្នុង​ឧទ្យាន​CIDADE ជា​ជំរំ​តង់​ដ៏​ធំ​បំពាក់​ម៉ា​ស៊ីន​ត្រជាក់​ ។  ពេល​កើត​មាន​ភ្លើង​ឆេះ​ជំរំ​តង់ បណ្ដា​អ្នកចូលរួម​សន្និសីទ​បានរ​ត់ទៅ​រក​ច្រកចេញ​ ។ តែ​ប៉ុន្មាន​នាទី​ផ្សែងភ្លើង​រាតត្បាត​ពេញ​ជំរំ ហើយ​អណ្ដាតភ្លើង​លេប​ត្របាក់​ដំបូល​ខាង​ផ្នែក​ស្តង់​ជាតិ​។ ស្តង់​សម្រាប់​សហគមន៍​រដ្ឋ​អាហ្វ្រិក​ខាងកើត ក៏​ជា​ស្តង់​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ