សីតុណ្ហភាពនៅទីក្រុងបាងកក និងតំបន់កណ្តាលនៅប្រទេសថៃ ត្រូវបានរំពឹងថា នឹងធ្លាក់រង្វង់ពី១ទៅ៣អង្សាសេ ដូច្នេះទីក្រុងភ្នំពេញ និងផ្នែកខ្លះនៅកម្ពុជាក៏ទំនងបែបនោះដែរ ពីព្រោះប្រទេសថៃ និងកម្ពុជា នៅក្នុងតំបន់អាកាសធាតុប្រហាក់ប្រហែលគ្នា ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Khasod English បានឲ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកានេះ ប្រជាជននៅទីក្រុងបាងកក បានចាប់ផ្តើមស្លៀកពាក់សម្លៀកបំពាក់រដូវរងាហើយ ខណៈដែលជនអនាថាដែលដេកនៅតាមទីសាធារណៈក៏បានកំពុងរុំខ្លួនដោយភួយដើម្បីការពារភាពត្រជាក់ ។
នេះ គឺជាស្ថានភាពនៅថៃ ប៉ុន្តែនៅកម្ពុជា អាកាសធាតុវាមិនទាន់ត្រជាក់ខ្លាំងណាស់ណាទេ ហើយពលរដ្ឋក៏នៅមិនទាន់ពាក់អាវរងាច្រើនដែរ ប៉ុន្តែផ្ទៃមេឃស្រទន់មិនសូវមានពន្លឺក៏ចាប់ផ្តើមមានដែរ ដូច្នេះប្រហែលជាអាកាសធាតុក៏មិនខុសគ្នាដែរ ។
តាមការព្យាករណ៍អាកាសធាតុ ដែលចេញនៅថ្ងៃទី២០ ខែវិច្ឆិកា បានឲ្យដឹងថា នៅតំបន់វាលទំនាបនៅកម្ពុជាសីតុណ្ហភាព គឺនៅក្នុងរង្វង់ពី២១ ទៅ៣០អង្សាសេរ ។ តំបន់ខ្ពង់រាបរាងធ្លាក់បន្តិច គឺពី២០ ទៅ២៩ អង្សាសេ ហើយតំបន់មាត់សមុទ្រក្តៅបន្តិច គឺពី២១ ទៅ ៣១ អង្សាសេ ៕
ចែករំលែកព័តមាននេះ