ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូងខេត្តមណ្ឌលគិរីពង្រឹងសន្តិសុខនិងរៀបចំចំណាត់ថ្នាក់ជនជាប់ឃុំបទឧក្រិដ្ឋធ្ងន់ធ្ងរ

3 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ កន្លង​ទៅ ថ្នាក់ដឹកនាំសាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ដើម្បី​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការ​ធ្វើ​ចំណាត់ថ្នាក់​ជន​ជាប់​ឃុំ…

ខេត្តមណ្ឌលគិរី ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ កន្លង​ទៅ ថ្នាក់ដឹកនាំសាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ដើម្បី​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការ​ធ្វើ​ចំណាត់ថ្នាក់​ជន​ជាប់​ឃុំ ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ឬ​បទល្មើស​ដែល​មាន​ក្រុម​ចាត់តាំង ។

កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​ឯកឧត្តម ម៉​ម វ៉ា​ន់​ដា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​ឯកឧត្តម​ថា​ន់ ឡេ​ង ប្រធាន​សាលាដំបូង​ខេត្ត ។ កិច្ចប្រជុំ​នេះ ក៏​មានការ​ចូលរួម​ពី​សំណាក់​តំណាង​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត ពន្ធនាគារ​ខេត្ត ព្រមទាំង​តំណាង​មន្ទីរ​ពាក់ព័ន្ធ ដូច​ជា​មន្ទីរ​បរិស្ថាន និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ផង​ដែរ ។

ចំណុច​ពិភាក្សា​គោលដៅ​មាន​៧​ចំណុច ដែល​មាន​គោលដៅ​ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​៖ ១-​ពង្រឹង​សន្តិសុខ​លើ​ការ​បញ្ជូន​ជន​ជាប់​ឃុំ ឬ​ជនសង្ស័យ​មក​កាន់​សាលាដំបូង និង​អយ្យការ ។ ២-​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​កងកម្លាំង​នគរបាល​កងរាជអាវុធហត្ថ​ជាមួយ​ពន្ធនាគារ​ខេត្ត ។ ៣-​រៀបចំ​ទីកន្លែង​សម្រាប់​មន្ដ្រីរាជការ សាធារណជន និង​អ្នក​ទទួល​សេវា​ឱ្យ​មាន​របៀបរៀបរយ ។ ៤-​រៀបចំ​សណ្ដាប់ធ្នាប់ ក្នុង​បរិវេណ​តុលាការ​សម្រាប់​ការ​សួរ​ចម្លើយ និង​ពេល​សវនាការ ។

៥-​ពង្រឹង​សន្ដិសុខ​ចេញចូល​ក្នុង​បរិវេណ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត ។ ៦-​រៀបចំ​បញ្ជី​ធ្វើ​ចំណាត់ថ្នាក់​ជន​ជាប់​ឃុំ ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ឬ​បទល្មើស​មាន​ក្រុម​ចាត់តាំង ។ ៧-​ផ្លាស់​ប្ដូរ​ទិន្នន័យ តារាង​ចំណាត់ថ្នាក់​ជន​ជាប់​ឃុំ​ធ្ងន់ធ្ងរ រវាង​កងកម្លាំង និង​ពន្ធនាគារ ។

នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ គណៈអធិបតី​បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ក្រោម​ឱវាទ​ទាំងអស់ ដែល​បាន​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ