ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់យល់ច្រឡំ ! មន្រ្តីជំនាញបំភ្លឺ ៖ ជំនន់លិច ក្រុងពោធិ៍សាត់ មិនមែនជាទឹកហូរធ្លាក់ពីប្រទេសជិតខាងទេ

4 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មន្ត្រី​ជំនាញ​នៃ​ខេត្តពោធិ៍សាត់ បាន​ធ្វើការ​បំភ្លឺ​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​កំពុង​បង្ក​ការ​ជន់​លិច​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​នា​ពេល​នេះ មិនមែន​បណ្តាល​មក​ពី​ការ​រង​សម្ពាធ​ទឹក ឬ​ការ​ហូរ​ធ្លាក់​ពី​ប្រទេស​ជិតខាង​នោះ​ទេ ។ ជាក់ស្តែង…

ខេត្តពោធិ៍សាត់ ៖ មន្ត្រី​ជំនាញ​នៃ​ខេត្តពោធិ៍សាត់ បាន​ធ្វើការ​បំភ្លឺ​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​កំពុង​បង្ក​ការ​ជន់​លិច​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​នា​ពេល​នេះ មិនមែន​បណ្តាល​មក​ពី​ការ​រង​សម្ពាធ​ទឹក ឬ​ការ​ហូរ​ធ្លាក់​ពី​ប្រទេស​ជិតខាង​នោះ​ទេ ។

ជាក់ស្តែង រដ្ឋបាល​ក្រុង​ពោធិ៍សាត់ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ​ថា​៖ មន្ត្រីខេត្ត​ពោធិ៍សាត់ ៖ ជំនន់​លិច​ក្រុង​ពោធិ៍សាត់ មិនមែន​ជា​ការ​រង​សម្ពាធ​ពី​ប្រទេស​ជិតខាង​នោះ​ទេ ។

កត្តា​ដែល​ធ្វើ​ឱ្យ​ជន់​លិច ដោយសារ​ស្ទឹង​មេ​ទាំង​៣ ក្នុង​ខេត្ត​នេះ​លិច​ព្រម​គ្នា ក្នុង​នោះ​ទឹក​ចេញ​មក​ពី​ស្ទឹង​មេ​ធំ​ហូរ​មក​កាន់​ស្រុក​វាល​វែង ហូរ​ចាក់​មក​ប្រសព្វ​គ្នា​ជាមួយ​ស្ទឹង​អា​រ៉ែ​ង និង​ស្ទឹង​ព្រៃ​ខ្លុង ដែល​ប្រសព្វ​គ្នា​ត្រង់​ចំណុច ស្រុក​ភ្នំក្រវាញ ។

កាលណា​ស្ទឹង​ទាំង​៣ មានការ​ជន់​លិច​ព្រម​គ្នា នោះ​នឹង​ធ្វើ​ឱ្យ​ខេត្ត ត្រូវ​ប្រឈម​នឹង​ការ​ជន់​លិច​ក្នុង​ក្រុង​ពោធិ៍សាត់​។

នាមុននេះបន្តិចដែរ លោក ខូយ វីដា អភិបាលខេត្តពោធិ៍សាត់ បានប្រកាសថា ស្ថានភាពជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់ នៅម៉ោង១រសៀលនេះ បានស្រកចុះក្នុងកម្រិតតិចតួចបំផុត ពោល គឺទឹកកំពុងតែបែកវាល។

សូម​បញ្ជាក់​ថា នៅ​ពេល​ដែល​ស្ទឹង​ទាំង​៣ មាន​បរិមាណ​ទឹក​ច្រើន ហើយ​ជន់​ឡើង​ព្រម​គ្នា​នោះ វា​នឹង​បង្កើត​ជា​គំហុក​ទឹក​ហូរ​ធ្លាក់​មក​ផ្នែក​ខាងក្រោម​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឱ្យ​ក្រុង​ពោធិ៍សាត់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជន់​លិច​ដូច​រូបភាព​ជាក់ស្តែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ