ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ផ្សារ​ដែក​ជួសជុល​ម៉ាស៊ីនត្រជាក់​ធ្លាក់​ផ្កាភ្លើង បង្ក​ជា​អគ្គិភ័យ​លេប​ត្របាក់​គ្រឿងក្នុង​ក្លិប​រាត្រី​​មួយ​អស់​គ្មាន​សល់

3 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អគ្គិភ័យ​ដែល​គេ​សង្ស័យ​ជំហាន​ដំបូង ដែល​អាច​បង្ក​ឡើង​ដោយ​ការ​ធ្វេស​ប្រហែស​របស់​ក្រុម​ជាង​ផ្សារ​ដែក​ជួស​ជុស​ម៉ាស៊ីនត្រជាក់​បាន​លេប​យក​អស់ទាំង​ស្រុង​នូវ​គ្រឿងក្នុង​នៃ​ក្លិប​រាត្រី​មួយ កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ វិច្ឆិកា ស្ថិត​ត្រង់​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​បុគ្គលិក​ទេ…

ខេត្តបាត់ដំបង ៖ អគ្គិភ័យ​ដែល​គេ​សង្ស័យ​ជំហាន​ដំបូង ដែល​អាច​បង្ក​ឡើង​ដោយ​ការ​ធ្វេស​ប្រហែស​របស់​ក្រុម​ជាង​ផ្សារ​ដែក​ជួស​ជុស​ម៉ាស៊ីនត្រជាក់​បាន​លេប​យក​អស់ទាំង​ស្រុង​នូវ​គ្រឿងក្នុង​នៃ​ក្លិប​រាត្រី​មួយ កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ វិច្ឆិកា ស្ថិត​ត្រង់​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​បុគ្គលិក​ទេ ។

នៅ​ក្នុង​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្លិប​រាត្រី​នោះ​មាន​យីហោ «B,A,T» មាន​ទំហំ​២០​ម៉​x២០​ម៉ ដែល​មាន​ថៅកែ​ឈ្មោះ​ឈៀ សុផល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ។ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា អគ្គិភ័យ​បាន​ឆេះ​អស់ទាំង​ស្រុង​នូវ​សម្ភារៈ​ផ្សេង​ៗ និង ឧបករណ៍​នានា​ដែល​មាននៅ​ក្នុង​ក្លិប តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​បុគ្គលិក​បំរើ​ការ​ទេ ។ ប៉ុន្តែមន្ត្រី​ជំនាញ​ដែល​ធ្វើ​របាយការណ៍​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​ទេ គ្រាន់តែ​ប្រាប់​ថា «​គេ​កំពុងធ្វើការ​ស្រាវជ្រាវ​» ។

ច្បាស់លាស់​ជាង​របាយការណ៍​សមត្ថកិច្ច​បន្តិច ពាក់ព័ន្ធ​នឹង​អគ្គិភ័យ​នេះ ដែល​សាក្សី​នានា ដាក់​សង្ស័យ​ជំហាន​ដំបូង​ថា «​អគ្គិភ័យ​នេះ​អាច​បណ្ដាល​មក​ពី​កម្ទេច​ផ្កាភ្លើង​ផ្សារ​ដែក​របស់​ក្រុម​ជាង​ដែល​ជួសជុល​ម៉ាស៊ីនត្រជាក់​នៅ​ក្នុង​ក្លិប​» ។ ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​ព្រឹក​កើតហេតុ មាន​ជាង​ចូល​ធ្វើ​ម៉ាស៊ីនត្រជាក់ ហើយ​បាន​ផ្សារ​ដែក​នៅ​កន្លែង​បំពាក់​ម៉ាស៊ីនត្រជាក់​ទៀត​ផង ។ ដូច្នេះ អគ្គិភ័យ​នោះ​អាច​ផ្ដើម​ចេញពី​កម្ទេច​ផ្លើ​ង​ផ្សារ​ដែក ឬ​ធ្វើ​ឲ្យ​ទុ​ស្សេ​ខ្សែភ្លើង ទើប​បង្ក​ជា​អគ្គិភ័យ​ឆេះ​លឿន​បែប​នេះ ។

មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​ក្លិប​រាត្រី​នេះ​បាន​ទេ ពេល​កើតហេតុ​ភ្លាម​ៗ ឬ​ក្រោយ​កើតហេតុ ។ បើ​តាម​បុគ្គលិក​ដែល​បំរើ​ការ​នៅ​ក្លិប​រាត្រី​នេះ​បាន​និយាយ​ថា សម្ភារ​ក្នុង​ក្លិប​ដូច​ជា​តុ កៅអី ភាគច្រើន​មាន​តែ​គ្រឿង​ដែក មិនសូវ​មាន​គ្រឿង​ជ័រ ឬ​សា​ឡុ​ង​ពួក​ទេ ។ ប៉ុន្តែ​អគ្គិភ័យ​ឆេះ​ខ្ទេច​អស់ ក្រៅពី​តុ និង​កៅអី​ដែក ។

ក្រោយ​ពី​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់ភ្លើង​នៅ​ក្នុង​ក្លិប​បាន​១០០% និង​បន្ទាប់​ពី​ស្ងប់​ផ្សែង គេ​ឃើញ​ក្រុម​បុគ្គលិក​ប្រុស​-​ស្រី​បាន​នាំ​គ្នា​ជញ្ជូន តុ កៅអី​ដែក​ចេញពី​ក្នុង​ក្លិប ។ បុគ្គលិក​ទាំងនោះ​បាន​បញ្ជាក់​ដែរ​ថា មាន​បុគ្គលិក​មួយ​ចំនួន​ស្នាក់​នៅ​ក្នុង​ក្លិប តែ​បាន​រត់​ចេញ​រួច​នៅ​ពេល​មាន​ភ្លើង​ឆេះ តែ​ពុំ​មាន​បុគ្គលិក​ណា​ម្នាក់​គ្រោះថ្នាក់​ទេ ខូចខាត​តែ​សម្ភារ​ប្រើប្រាស់ និង​ឧ​បករ​ណ៏​ភ្លេង ឬ​គ្រឿងក្នុង​នានា​ដែល​មាននៅ​ក្នុង​ក្លិប ។

យ៉ាងណា​ក្ដី ជុំវិញ​គ្រោះ​អគ្គិភ័យ​ដ៏​មហន្តរាយ​នេះ គេ​ឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច​ជា​ច្រើន​គ្រឿង​បាន​ចេញ​ជួយ​អន្តរាគមន៍ ។ មន្ត្រី​ជំនាញ​បាន​សម្រុកចូល​បាញ់​ពន្លត់ភ្លើង​ដល់​ក្នុង​ក្លិប និង​បាញ់​ទប់ស្កាត់​ផ្នែក​ខាង ក្រៅ​រហូត​បង្ក្រាប​បាន​១០០% ។ ប៉ុន្តែ​ក្នុង​របាយការណ៍ មន្ត្រី​ជំនាញ​មិន​ទាន់​ប្រាប់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​នៅឡើយ​ទេ ខណៈ​សាក្សី​នៅ​ទីនោះ​ដាក់​ការ​សង្ស័យ​ទៅ​លើ​ក្រុម​ជាង​ផ្សារ​ដែក ជា​អ្នក​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​គ្រឿងក្នុង​ក្លិប​រាត្រី​នេះ​ហ្មត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ