ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ពជនរងគ្រោះ៦នាក់ ក្នុងសោកនាដកម្មឡានក្រុង២ជាន់បុ.កបង្កាន់ដៃស្ពានធ្លាក់ចូលទឹក ត្រូវបានក្រុមគ្រួសាររៀបចំ​ធ្វើបុណ្យនៅខេត្តសៀមរាប

2 ម៉ោង មុន
  • សៀមរាប

‎​ខេត្ត​សៀម​រា​ប ៖ ​គិត​ត្រឹម​វេលា​​ម៉ោង ៦ និង ៣០​​នាទីយប់​​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ម្សិលមិញនេះ មាន​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ខេត្តសៀមរាប…

‎​ខេត្ត​សៀម​រា​ប ៖ ​គិត​ត្រឹម​វេលា​​ម៉ោង ៦ និង ៣០​​នាទីយប់​​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ម្សិលមិញនេះ មាន​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ខេត្តសៀមរាប ដែល​បាន​ជិះ​រថយន្តក្រុង ពី​ខេត្តសៀមរាប ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​រក​ការងារ​ធ្វើ​សំណង់ និង ចេញដំណើរ​ទៅ​ក្រៅប្រទេស​បាន​ជួប​ឧ​ប​ទ្ទេវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ធំ ដែល​បណ្តាល​ឱ្យ​ស្លាប់​បងប្អូន​ប្រជាពលរដ្ឋ ប្រុស ស្រី​រស់នៅ​ក្នុង​ខេត្តសៀមរាប​ចំនួន ៦ នាក់ និង របួសធ្ងន់​ស្រាល ៩ ក្នុង ចំណោម​អ្នក​ស្លាប់សរុបចំនួន​១៣ និង របួស ធ្ងន់ ស្រាល ជាង ២០​នាក់​។

ជន​រង​គ្រោះ ប្រុស ស្រី ដែល​ស្លាប់ និង​របួស​ធ្ងន់​ស្រាល​ទាំង​១៥ នាក់​  នោះមាន : ១-ឈ្មោះ ស្រី ចៀន ភេទ​ប្រុស​ អាយុ​៣១ ឆ្នាំ ( របួសធ្ងន់​) មុខរបរ​កម្មករ​សំណង់ រស់នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ យាង​ស្រុក​ពួក ខេត្តសៀមរាប ទៅ​ធ្វើ​សំណង់ នៅ​ភ្នំពេញ​។ ២-ឈ្មោះ ស៊ា​ប ខ្មៅ ភេទ​ស្រី អាយុ ៣០ ឆ្នាំ ( របួសធ្ងន់​) មុខរបរ​កម្មករ​សំណង់ រស់នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​យាង ស្រុក​ពួក ខេត្តសៀមរាប ទៅ​ធ្វើ​សំណង់ នៅ​ភ្នំពេញ​។ ៣-ឈ្មោះ តក់ សាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ( ស្លាប់ ) មុខរបរ​កម្មករ​សំណង់ រស់នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ យាង​ស្រុក​ពួក ខេត្តសៀមរាប ទៅ​ធ្វើ​សំណង់ នៅ​ភ្នំពេញ​។

៤-ឈ្មោះ​  ចេ​ម ភេទ​ស្រី អាយុ​ជាង​២០​ឆ្នាំ ( ស្លាប់ )  មុខរបរ​កម្មករ​សំណង់ រស់នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ពួក ខេត្តសៀមរាប ទៅ​ធ្វើ​សំណង់ នៅ​ភ្នំពេញ​។​៥-ឈ្មោះ ឃ្លៀ​ប យ៉េ​ត ភេទ​ស្រី អាយុ ៣១ ឆ្នាំ ( ស្លាប់ )  មុខរបរ​កម្មករ​សំណង់ រស់នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ យាង ស្រុក​ពួក ខេត្តសៀមរាប ទៅ​ធ្វើ​សំណង់​។ ៦-ឈ្មោះ តក់ សៃ ភេទ​ស្រី អាយុ​៣១ ឆ្នាំ (​របួសធ្ងន់ ) មុខរបរ​កម្មករ​សំណង់ រស់នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​យាង ស្រុក​ពួក ខេត្តសៀមរាប ទៅ ធ្វើ​សំណង់​។ ៧-ឈ្មោះ ធឿ​ន ថែ​ន ភេទ ប្រុស អាយុ​៣៧ ឆ្នាំ ( របួសធ្ងន់ )  មុខរបរ​កម្មករ​កសិករ រស់នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ យាង ស្រុក​ពួក ខេត្តសៀមរាប ទៅ​ភ្នំពេញ រក​ការងារ​ធ្វើ ។ ៨- ឈ្មោះ ស៊ីវ​  លាក់ ភេទ ស្រី អាយុ​១៨ ឆ្នាំ ( របួស​អ្ង​ន់ ) មុខរបរ​កម្មករ​កសិករ រស់នៅ​ក្នុងភូមិ សាស្ត្រ ឃុំ ពោធិ៍​ទ្រាយ ស្រុក​ពួក ខេត្តសៀមរាប ទៅ​ភ្នំពេញ រក​ការងារ​ធ្វើ ។

៩-​ឈ្មោះ វី វ៉ាង ភេទ ប្រុស អាយុ​២១ ឆ្នាំ ( របួសធ្ងន់ )  មុខរបរ​កម្មករ​កសិករ រស់នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ ពោធិ៍​ទ្រាយ ស្រុក​ពួក ខេត្តសៀមរាប ទៅ​ភ្នំពេញ រក​ការងារ​ធ្វើ ។ ១០-​ឈ្មោះ ឈុ​ន ចាង គី​ម​  ភេទ ស្រី អាយុ​១៨ ឆ្នាំ ( ស្លាប់ )  មុខរបរ​កម្មករ​កសិករ រស់នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ ពោធិ៍​ទ្រាយ ស្រុក​ពួក ខេត្តសៀមរាប ទៅ​ភ្នំពេញ​រក​ការងារ ធ្វើ ។ ១១-ឈ្មោះ ធួន ថា​ន ភេទ ប្រុស អាយុ​៣២ ឆ្នាំ ( របួសធ្ងន់ )  មុខរបរ​កម្មករ​កសិករ រស់នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ សសរស្ដម្ភ ស្រុក​ពួក ខេត្តសៀមរាប ទៅ​ភ្នំពេញ រក​ការងារ​ធ្វើ ។ ១២- ឈ្មោះ ខ្លុយ សាស ភេទ ស្រី​អាយុ ២៨ ឆ្នាំ ( របួសធ្ងន់ ) មុខរបរ កសិករ រស់នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ សសរស្ដម្ភ ស្រុក​ពួក ខេត្តសៀមរាប ទៅ​ភ្នំពេញ ដើម្បី​រក​ការងារ​ធ្វើ​។ ១៣-ឈ្មោះ ពា​ញ ហាង ភេទ ស្រី អាយុ ៥២​ឆ្នាំ ( របួសធ្ងន់ )  មុខរបរ លក់ដូរ រស់នៅ​ក្នុងភូមិ សាស្ត្រ ឃុំ មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប ទៅ​ព្រ​លាន យន្តហោះ ភ្នំពេញ ដើម្បី​ចេញ ដំណើរ​ទៅ​ក្រៅប្រទេស​។ ១៤ -​ឈ្មោះ សុំ លី​សួ ភេទ ប្រុស អាយុ​៣៦ ឆ្នាំ ( ស្លាប់ )  មុខរបរ​លក់ដូរ រស់នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប ទៅ​ភ្នំពេញ ចេញ​ទៅ​ក្រៅប្រទេស និង​១៥-​ឈ្មោះ ភឹង សុ​ឃា​  ភេទ ស្រី អាយុ​២៦ ឆ្នាំ ( ស្លាប់ ) ​មុខរបរ លក់ដូរ រស់នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប ទៅ​ភ្នំពេញ ដើម្បី​ចេញដំណើរ​ទៅ ក្រៅប្រទេស ។

បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ប្រាប់​ថា ក្នុង​នាម​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត មន្ត្រីរាជការ និង​កង កម្លាំងប្រដាប់អាវុធ​ទាំងអស់​ក្នុង​ខេត្ត​ពិតជា​សោកស្តាយ និង​សោក​សង្រែក​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​រន្ធត់ តក់ស្លុត​ឥត​ឧ​ប​ម៉ា​ដែល​បាន​ទទួល​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​ចំពោះ​ឧ​ប​ទ្ទេវ​ហេតុ​ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ធំ កាលពី​យប់​កន្លង​ទៅ​នេះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​ខេត្តសៀមរាប សូម​ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ​ជាមួយនឹង​ក្រុម​គ្រួសារ​សព និង​សូម​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​បងប្អូន​បាន​ទៅ​កាន់​សុខ​គតិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡេ​ី​យ ។

បើ​តាម​ការ​បញ្ជាក់​ពីលោក​ឧត្តមសេនីយ៍ឯក ទេព ពុំ សែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់ កោះ​សន្តិ ភាព​យើង ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ​ថា បច្ចុប្បន្ន អាជ្ញាធរ ខេត្ត និង អាជ្ញាធរ​ស្រុក​ពួក ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​ប្រដាប់​អាវុធ​បាន​ចូលរួម​បុណ្យ​សព ជាមួយ​ក្រុម​គ្រួសារប្រុស​ស្រី​ទាំង​៦​នាក់​ផង​ដែរ ក្នុង​នោះ សព​ជន​រង​គ្រោះ ប្រុស ស្រី ចំនួន ៣ បូជា នៅ​សាលាឆទាន ក្នុង ឃុំ យាង ស្រុក​ពួក ។

សាកសព​ជន​រង​គ្រោះ ប្រុស ស្រី ចំនួន​២​នាក់​ត្រូវ​បាន ក្រុម​គ្រួសារ​បូជា​នៅ​ផ្ទះ ក្នុង​ឃុំ​មុខ​ប៉ែន ស្រុកពួក ខេត្តសៀមរាប ។ រីឯ​សព​កញ្ញា ឈុ​ន ចាង​គី​ម ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​បូជា នៅ​វត្ត​ព្រះ​អង្គ​ឈើ​ខ្មៅ ក្នុង​ឃុំ​ពោធិ៍​ទ្រាយ ស្រុក​ពួក ខេត្តសៀមរាប ។ ចំពោះ​ជន​រង​គ្រោះ ប្រុស​ស្រី​ទាំង​៩​នាក់ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ផង​ដែរ។

​សូមរំលឹកឡើងិវញថា មានករណីរថយន្ដក្រុង២ជាន់​ដឹក​អ្នកដំណើរ​ពេល​យប់​មួយ​គ្រឿង ផ្ទុក​មនុស្ស​ចំនួន​៣៧​នាក់ បាន​បុកបង្កាន់ដៃស្ពានអូរប្រសាទ ធ្លាក់​ចូល​ទឹក បណ្តាល​ឱ្យស្លាប់មនុស្សចំនួន១៣នាក់ និងរបួសធ្ងន់ស្រាលចំនួន២៤នាក់​

ហេតុការណ៍ខាងលើនេះ បានកើតឡើង​នៅ​វេលា​ម៉ោង​២ឈានចូលព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ចំណុច​ស្ពាន​អូរ​ប្រសាទ ភូមិ​ជ័យ​ជំនះ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក​ឧត្តមសេនីយ៍ទោ ហេង សុផល បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ឲ្យ​ដឹង​ថា មក​ទល់​ព្រឹក​ថ្ងៃទី២០ វិច្ឆិកា សមត្ថកិច្ច​បាន​ស្ទួ​ច​យក​ឡាន​ចេញពី​ទឹក និង​រក​ឃើញ​មនុស្ស​ស្លាប់​ចំនួន​១៣​នាក់ ស្រី​៨​នាក់ និង​អ្នក​របួសធ្ងន់ស្រាល​​២៤​នាក់​។

ផ្អែក​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំ​ហ៊ាន​ដំបូង គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​អ្នក​បើក​ស្ថិត​ក្នុង​ស្ថានភាព​ងងុយដេក​។

ក្រោយពេលកើតហេតុ សាកសព​ក្រោយ​ស្រង់​ពី​ទឹក​សមត្ថកិច្ច​បាន​យក​ទៅ​តម្កល់​នៅ​វត្ត​កកោះ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ និង​ក្រុម​គ្រួសារ​ ។

ដោយឡែក ជនរងគ្រោះ​ជាអ្នកខេត្តសៀមរាប ដែល​បានស្លាប់​បាត់បង់ជីវិត​ចំនួន៦នាក់ ក្នុងហេតុការណ៍ខាងលើ ត្រូវបានក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តសៀមរាបហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ