ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ មេបញ្ជាការរុស្ស៊ីរាយ​ការណ៍ប្រាប់លោក​ពូទីន​ថា កងកម្លាំងរុស្ស៊ីបានបញ្ចប់ការវាយរំដោះទីក្រុងគូពីយ៉ាន់ស្ក៍

3 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ មេបញ្ជាការ​កងទ័ព​ភាគ​ខាងលិច​រុ​ស្ស៊ី ឧត្ដមសេនីយ​ស័​រ​ហ្កេ​យ​គូ​ហ្សូ​វី​អេ​វ​រាយការណ៍​ប្រាប់​ដល់​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្លា​ឌី​មៀរ​ពូ​ទី​ន​ថា កងកម្លាំង​រុ​ស្ស៊ី​បាន​បញ្ចប់​ហើយ ការ​វាយ​រំដោះ​ទីក្រុង​គូ​ពី​យ៉ា​ន់​ស្ក៍​ពី​អ៊ុយ​ក្រែ​ន ។ នេះ​បើ​តាម​ការ​អះអាង​ដោយ​ទូរទស្សន៍​រដ្ឋ​។ ទី​គ្រុង​នោះ…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ មេបញ្ជាការ​កងទ័ព​ភាគ​ខាងលិច​រុ​ស្ស៊ី ឧត្ដមសេនីយ​ស័​រ​ហ្កេ​យ​គូ​ហ្សូ​វី​អេ​វ​រាយការណ៍​ប្រាប់​ដល់​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្លា​ឌី​មៀរ​ពូ​ទី​ន​ថា កងកម្លាំង​រុ​ស្ស៊ី​បាន​បញ្ចប់​ហើយ ការ​វាយ​រំដោះ​ទីក្រុង​គូ​ពី​យ៉ា​ន់​ស្ក៍​ពី​អ៊ុយ​ក្រែ​ន ។ នេះ​បើ​តាម​ការ​អះអាង​ដោយ​ទូរទស្សន៍​រដ្ឋ​។ ទី​គ្រុង​នោះ ជា​ក្រុង​គន្លឹះ​មួយ​ដែល​អ៊ុយ​ក្រែ​ន​ខិតខំ​ការពារ​យ៉ាងខ្លាំង​។

ក្រុង​គូ​ពី​យ៉ា​ន់​ស្ក៍​ដែល​កាល​មុន​សង្គ្រាម​មាន​ប្រជាជន​៥៥.០០០​នាក់ ត្រូវ​កាន់កាប់​អស់​ពេល​ច្រើន​ខែ​កាលពី​ឆ្នាំ​២០២២ ដោយ​កងទ័ព​រុ​ស្ស៊ី មុន​ពេល​កងទ័ព​អ៊ុយ​ក្រែ​ន​វាយ​ដណ្ដើម​យក​បាន​វិញ​កាលពី​ខែកញ្ញា​ឆ្នាំ​ដដែល​នោះ ។ នាយសេនាធិការ​កងទ័ព​រុ​ស្ស៊ី ឧត្ដមសេនីយ​វ៉ា​ឡឺ​រី​ហ្គេ​រ៉ា​ស​ស៊ី​ម៉ូ​វ​អះអាង​ថា ក្រៅពី​វាយ​សម្រុក​ដណ្ដើម​កាន់​កាន់​ទីក្រុង​គូ​ពី​យ៉ា​ន់​ស្ក៍ កងទ័ព​រុ​ស្ស៊ី​ក៏​បន្ត​ពង្រីក​តំបន់​ត្រួតត្រា ក្នុង​តំបន់​ឌី​នី​ប្រូ​ប៉េ​ត្រូវ​ស្ក៍​និង​តំបន់​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា​ដែរ ។

ចំណែក​សហរដ្ឋអាមេរិក​ពេល​នេះ បាន​លើក​ពី​ផែនការ​សន្តិភាព​មួយ​សម្រាប់​អ៊ុយ​ក្រែ​ន ដោយ​ឲ្យ​ព្រម​ធ្វើ​សម្បទាន​ដែនដី​ដែល​រុ​ស្ស៊ី​កាន់កាប់ និង​កម្រិត​សមត្ថភាព​យោធា​អ៊ុយ​ក្រែ​ន ដែល​នាំ​ឲ្យ​ក្រុង​គៀវ​មានការ​ព្រួយបារម្ភ​ខ្លាំង ។ ផែនការ​សន្តិភាព​នោះ​របស់​អា​មេ​រិ​ក ស្នើ​ឲ្យ​ទទួល​សា្គ​ល់​តំបន់​ដូ​ណេ​ត​ស្ក៍ តំបន់​លូ​ហ្គា​ន​ស្ក៍​និង​តំបន់​គ្រី​មេ​ថា​ជា​ដែនដី​រុ​ស្ស៊ី និង​ការ​កាត់​ជ្រៀក​តំបន់​ឃ័​រ​សុ​ន​និង​តំបន់​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា ទៅ​តាម​ខ្សែបន្ទាត់​រណសិរ្ស​បច្ចុប្បន្ន ។

តាម​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ការ៉ូ​លី​ន​លី​វីត​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ពិគ្រោះ​ជាមួយ​អ៊ុយ​ក្រែ​ន​ក៏​ដូច​ជាមួយ​រុ​ស្ស៊ី ដើម្បី​រៀបរៀង​ផែនការ​នោះ ។ ផែនការ​កំណត់​ជា​ពិសេស​ចំនួន​យោធា​អ៊ុយ​ក្រែ​ន​ច្រើន​បំផុត​ត្រឹម​៦០០.០០០​នាក់ ហាមឃាត់​ការ​ដាក់​ពង្រាយ​កងទ័ព​អូតង់​ក្នុង​ដែនដី​អ៊ុយ​ក្រែ​ន និង​គ្រោង​វត្តមាន​កង​យន្តហោះ​អឺរ៉ុប​នៅ​ប៉ូ​ឡូញ​។ ប៉ុន្តែ​ប្រសិនបើ​រុ​ស្ស៊ី​លុកលុយ​អ៊ុយ​ក្រែ​ន​ជា​ថ្មី​នោះ​នឹង​ត្រូវ​ប្រឈម​មុខ នឹង​ការ​ឆ្លើយ​តប​វិញ​ខាង​យោធា​។ ផែនការ​នោះ​គ្រោង​ផង​ដែរ​ថា អ៊ុយ​ក្រែ​ន​ត្រូវ​បោះបង់​ចោល​បណ្ដា​អាវុធ​រយៈ​ឆ្ងាយ​របស់ខ្លួន​។

ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​មូ​ស្គូ​ធ្វើការ​ជា​សម្ងាត់​លើ​ផែនការ​នោះ ដើម្បី​បញ្ចប់សង្គ្រាម​។ វិមាន​ក្រឹម​ឡាំង​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ លើ​ព័ត៌មាន​ទាំងនោះ​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ