ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​អប់រំ​ណែនាំ​ប្រតិភូ​កីឡា​មុន​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ថៃ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ មាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រតិភូ​គ្រូបង្វឹក និង​តំណាង​សហព័ន្ធ​កីឡា​ជាតិ ក្នុង​ការ​រៀបចំ​ផែនការ​អនុវត្ត​ឱ្យ​បាន​ល្អ​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣​នៅ​ប្រទេស​ថៃ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២៥​។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​មិន​មានការ​បង្ហាញ​តម្រុយ​ណាមួយ​ពី​ការ​បញ្ជូន​ប្រតិភូ…

រាជធានី​ភ្នំពេញ ៖ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ មាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រតិភូ​គ្រូបង្វឹក និង​តំណាង​សហព័ន្ធ​កីឡា​ជាតិ ក្នុង​ការ​រៀបចំ​ផែនការ​អនុវត្ត​ឱ្យ​បាន​ល្អ​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣​នៅ​ប្រទេស​ថៃ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២៥​។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​មិន​មានការ​បង្ហាញ​តម្រុយ​ណាមួយ​ពី​ការ​បញ្ជូន​ប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​ប៉ុន្មាន​នាក់ និង​ប៉ុន្មាន​ប្រភេទ​កីឡា​ទៅ​ចូលរួម​នោះ​ទេ​។ កិច្ចប្រជុំ​នេះ​គ្រាន់តែ​ធ្វើ​ឡើង​ដើម្បី​ណែនាំ​អនុសាសន៍​របស់​សម្ដេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​ឯកឧត្តម​វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យ​ប្រតិភូ​កីឡា គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​ទាំងអស់​ដែល​មាន​ភារកិច្ច​ត្រូវ​ទៅ​ប្រកួត ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិន័យ ក្រមសីលធម៌ សេចក្ដី​ថ្លៃថ្នូរ អត់ធ្មត់ និង​ត្រូវ​គិត​ពី​សុខ​សុវត្ថិភាព​ជា​ចម្បង​។

ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣​នៅ​ប្រទេស​ថៃ​នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥​ខាង​មុខ​នេះ​។ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​គឺជា​អនុប្រធាន​ប្រតិភូ​កីឡា​ស៊ី​ហ្គេ​ម លោក ញាន សុខ​វិសាល ប្រធាន​នាយកដ្ឋាន​ពហុ​កីឡា​អម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ជា​នាយ​បេសកកម្ម និង​លោក​យាន គី​ស៊ី​វុ​ត្ថា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ជា​នាយ​រង​បេសកកម្ម​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ប្រតិភូ​កីឡា តំណាង​សហព័ន្ធ​កីឡា​ជាតិ​និង​គ្រូបង្វឹក ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ដើម្បី​ធ្វើការ​ពន្យល់​ណែនាំ​អំឡុង​មុន​ពេល​ប្រកួត និង​ក្នុង​ពេល​ប្រកួត ត្រៀមលក្ខណៈ​ឱ្យ​បាន​ល្អ​។

ជា​ពិសេស​ក្នុង​ការ​ត្រៀមលក្ខណៈ​ចូល​ជួប​សំណេះសំ​ណា​ល​ជាមួយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ​អប់រំ យុវជន និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នៅ​វិមាន​សន្តិភាព​នា​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ