ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ត្រៀម​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី​ ក្រោយ​លោក​សៀន សុ​ភក្ត្រ ប្រកាស​លាលែង​ពី​តំណែង

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់គុន​ខ្មែរ​កាលពី​ពេល ថ្មី​ៗ​នេះ បាន​បើក​កិច្ចប្រជុំមួយ​ដើម្បី​ពិភាក្សា​លើ​ការ​ជ្រើសរើស​អគ្គ​លេខាធិ​ការ​ថ្មី​ក្រោយ​ពី​លោក​សៀន សុ​ភក្ត្រ ដែលបាន​បម្រើ​ការងារ​ជា​អគ្គលេខាធិការ​សហព័ន្ធកីឡាប្រដាល់​គុន​ខ្មែរ​អស់​រយៈពេល​ជិត​១​ឆ្នាំ​មកនេះ​បាន​ប្រកាស​លាលែង​ចេញពី​តំណែង​។ បើ​គិត​រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​៦០​ថ្ងៃ​ហើយ​ដែល​លោក​សៀន សុ​ភក្ត្រ បាន​ដាក់​សំណើ​ទៅ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដើម្បី​លាឈប់​ពី​តំណែង​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់គុន​ខ្មែរ​កាលពី​ពេល ថ្មី​ៗ​នេះ បាន​បើក​កិច្ចប្រជុំមួយ​ដើម្បី​ពិភាក្សា​លើ​ការ​ជ្រើសរើស​អគ្គ​លេខាធិ​ការ​ថ្មី​ក្រោយ​ពី​លោក​សៀន សុ​ភក្ត្រ ដែលបាន​បម្រើ​ការងារ​ជា​អគ្គលេខាធិការ​សហព័ន្ធកីឡាប្រដាល់​គុន​ខ្មែរ​អស់​រយៈពេល​ជិត​១​ឆ្នាំ​មកនេះ​បាន​ប្រកាស​លាលែង​ចេញពី​តំណែង​។

បើ​គិត​រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​៦០​ថ្ងៃ​ហើយ​ដែល​លោក​សៀន សុ​ភក្ត្រ បាន​ដាក់​សំណើ​ទៅ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដើម្បី​លាឈប់​ពី​តំណែង​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បន្ទាប់​ពី​លោក​ត្រូវ​បាន​សហព័ន្ធ​ជួល​ឱ្យមក​កាន់​តំណែង​នេះ​កាលពី​ថ្ងៃ​ទី​១៤ ខែ​កុ​ម្ភះ ឆ្នាំ​២០២៥ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់បៀវត្ស​ប្រចាំខែ ។

នៅ​ក្នុង​សំណើ​លាឈប់​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា​នោះ លោក​សៀន សុ​ភក្ត្រ
បាន​ជម្រាប​ជូន​ឯកឧត្តម​ខូ​វ ឆាយ ប្រធាន​សហព័ន្ធថា ដោយ​លោក​មាន​ភារកិច្ច​ផ្សេង​ជា​ច្រើន​ទៀត
ត្រូវធ្វើ លោក​ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់​បំពេញការងារ​ជូន​សហព័ន្ធ ។ ដូច្នេះ​សូម​ស្នើ​សុំ​ឯកឧត្តម​ប្រធាន​អនុញ្ញាត​លាឈប់​ពី​តួនាទី​អគ្គលេខាធិការ​ស​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ចាប់ពី​ថ្ងៃ​ចុះ​ហត្ថ
លេខា​នេះ​តទៅ​។

ទោះបីជា​យ៉ាងណា សំណើ​លាឈប់​របស់​លោក សៀន សុ​ភក្ត្រ មិន​បាន​បែកធ្លាយ​ជា​សា​ធា​ណៈ​នោះ​ទេ ហើយ​គិត​រហូត​មក​ទល់​ពេលនេះ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​មិន​ទាន់​ប្រកាស​អ្នក​ថ្មី​មក​ជំនួស​តំណែង​លោក​សៀន សុ​ភក្ត្រ នៅឡើយ​នោះ​ទេ បើ​ទោះជា​គេ​ដឹង​ថា សហព័ន្ធ​បាន​តែងតាំង​លោក​និ​ន វណ្ណ​ដា ជា​អគ្គលេខាធិការ​ស្ដីទី​រួច​មក​ហើយ​ក្ដី​។

ឯកឧត្តម​ខូ​វ ឆាយ បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា យើង​មិន​ទាន់​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី​នោះ​ទេ យើង​នឹង​បើក​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍ ដើម្បី​សម្រេច​ជ្រើសរើស​អគ្គលេខាធិការ​ស្ដីទី
ដើម្បី​ដឹកនាំ​អគ្គលេខាធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​រហូត​ដល់​មានការ​បោះ​ឆ្នោត​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី​នៅ​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​ឬ​សន្និបាត​វិសាមញ្ញ​។

នៅ​ក្នុង​ការ​ជ្រើសរើស​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ថ្មី តាម​ការ​ឱ្យ​ដឹង ឯក
ឧត្តម​ខូ​វ ឆាយ នៅ​តែ​មាន​បំណង​ជួល​អ្នក​នៅ​ក្រៅពី​ជួរ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហព័ន្ធ​ឱ្យមក​កាន់​តួនាទី​នេះ ដែល​ស្រប​ទៅ​នឹង​លក្ខន្តិកៈរបស់​សហព័ន្ធ​ដែល​បាន​កំណត់​នៅ​ក្នុង​អាណត្តិ​ថ្មី​របស់​ខ្លួន​។

នៅ​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី បាន​ឯកភាព​គ្នា​ទៅ​លើ​គោលការណ៍​ថា មិន​រើស​អគ្គលេខាធិការ​នៅ​ក្នុង​ជួរ​គណៈកម្មាធិការ​ប្រតិបត្តិ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ