ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​សួរសុខទុក្ខនិងយកអំណោយឧបត្ថម្ភគ្រួសារ​អាវុធហត្ថ​មានជំងឺ​ ពលី មរណៈ និងចូលនិវត្តន៍

13 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីអបអរ​សាទ​រខួបលើទី១៨ ថ្ងៃកំណើតកងរាជអាវុធ​ហត្ថ​ ១៤កក្កដា ១៩៩៣-១៤កក្កដា ២០១១ កាល​ពីថ្ងៃទី​១៨ កក្កដា ២០១១ លោកឧត្តម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេ​បញ្ជាការរង​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃប្រទេស និងជាមេ​បញ្ជាការ​កង​រាជ​​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ បាននាំយក​អំណោយ​

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីអបអរ​សាទ​រខួបលើទី១៨ ថ្ងៃកំណើតកងរាជអាវុធ​ហត្ថ​  ១៤កក្កដា ១៩៩៣-១៤កក្កដា ២០១១ កាល​ពីថ្ងៃទី​១៨ កក្កដា ២០១១ លោកឧត្តម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេ​បញ្ជាការរង​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃប្រទេស និងជាមេ​បញ្ជាការ​កង​រាជ​​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ បាននាំយក​អំណោយ​ចុះសួរសុខទុក្ខគ្រួសារ​កង​រាជ​អាវុធ​ហត្ថ​ដែ​លមាន​ជំងឺ​​ ពលី​ មរណៈ និង​ចូល​និវត្តន៍​ទូទាំង​ខេត្ត ។

លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បាន​ឱ្យ​ដឹងថា ដើម្បីចូលរួមអបអរខួបកំណើតលើកទី ១៨ របស់កងរាជអាវុធហត្ថ លោករួមជាមួយ​នឹង​មេបញ្ជាការរងបានចុះសួរសុខទុក្ខនាំយក​អំណោយរួមមាន មី៣កេសធំ, ទឹកត្រី ទឹក​ស៊ី​អ៊ីវ​៨យួរ, ទឹកផ្លែឈើ១កេស, អង្ករ៣០គីឡូ​ក្រាម, ថវិកា១០ម៉ឺនរៀល ចែកជូនដល់គ្រួសារ​អាវុធ​ហត្ថពលី​ មរណៈ មានជំងឺ និង​​ចូល​និវត្តន៍​សរុប​ទាំងអស់​២៤​គ្រួសារ។ ក្នុងនោះ​នៅទីបញ្ជា​ការ​៧គ្រួសារ, នៅ​ស្រុកម៉ាឡៃ៨​គ្រួសារ ស្រុក​មង្គល​បូរី១​គ្រួសារ ថ្មពួក២គ្រួសារ ក្រុ​ងសិរី​សោ​ភ័ណ៦​គ្រួសារ ដែលក្នុង១គ្រួសារ​ទទួល​បាន​អំណោយ​​ខាងលើ។ ជាមួយនឹងការចុះ​សួរ​សុខ​ទុក្ខលើកទឹក​ចិត្តដល់កងកម្លាំង និង​គ្រួសារ​កង​រាជ​​អាវុធ​ហត្ថ​នេះ​ លោកក៏បានដឹក​នាំកងកម្លាំង​និង​យុវជនផ្ដាច់សារធាតុញៀនចុះ​ធ្វើពលកម្ម​សម្អាត​​តាម​ទីសាធារណៈក្នុងក្រុងសិរី​សោភ័ណ​ផង​​ដែរ៕