ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​យប់ បាត់​ម៉ូតូ​សរុប​៥​គ្រឿង នៅ​គោលដៅ​ផ្សេង​ៗ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ស្ទឹង​ត្រែង

14 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ក្រុង​ស្ទឹង​ត្រែង បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោយ​ពី​ម៉ូតូ​សរុប​ចំនួន ៥​គ្រឿង…

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ក្រុង​ស្ទឹង​ត្រែង បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​បញ្ជាការដ្ឋាន​កង
រាជ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោយ​ពី​ម៉ូតូ​សរុប​ចំនួន ៥​គ្រឿង ត្រូវ​បាន​ចោរលួច​បាត់​បន្តបន្ទាប់​គ្នា ក្នុង​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ដដែល ។

តាម​ពាក្យបណ្តឹង​របស់​ពលរដ្ឋ រាយការណ៍​ថា ហេតុការណ៍​បាត់បង់​ម៉ូតូ​ទាំង​៥​គ្រឿង បាន​កើតឡើង​នៅ​គោលដៅ​ផ្សេង​ៗ​គ្នា​ក្នុងភូមិ​សាស្ត្រ​ក្រុង​ស្ទឹង​ត្រែង​។ នៅ​ភូមិ​អូរ​ពងមាន់​២ សង្កាត់​ស្ទឹង​ត្រែង ម៉ូតូ​ចំនួន ២​គ្រឿង ត្រូវ​បាន​បាត់បង់​នៅ​វេលា​ម៉ោង​ប្រមាណ ២​និង
៣៥ នាទី​រំលង​អា​ធ្រា​ត្រ​។ នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង ម៉ូតូ​ចំនួន ២​គ្រឿង ដែល​ជា​របស់​និស្សិត​ពេទ្យ​ក៏​ត្រូវ​បាន​ចោរលួច​ផង​ដែរ​។ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ម៉ូតូ​ចំនួន ១​គ្រឿង ក៏​បាន​បាត់បង់​ក្នុង​រយៈពេល​ជាមួយ​គ្នា​នេះ​។

កងរាជអាវុធហត្ថ​ខេត្ត ចុះ​ប្រតិបត្តិ​ការណ៍ និង​រក​ឃើញ​ម៉ូតូ​បាន ១​គ្រឿង​មក​វិញ​ភ្លាម​ៗ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង និង​ព័ត៌មាន​ពី​ករណី​លួច​ម៉ូតូ​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​ស្នាក់​ការ​សន្តិសុខ​៧២២ នៃ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ចេញ​ប្រតិបត្តិ​ការណ៍​ស្រាវជ្រាវ​ភ្លាម​ៗ​នៅ​វេលា​យប់​ថ្ងៃ​ទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

លទ្ធផល​ជាបឋម នៃ​ការ​ចុះ​ប្រតិបត្តិ​ការណ៍ បាន​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​រក​ឃើញ​ម៉ូតូ​របស់​ពលរដ្ឋ​បាន​ចំនួន ១​គ្រឿង ដែល​បាត់បង់​ពី​ភូមិ​អូរ​ពងមាន់ ត្រឡប់​មក​វិញ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពុង​បន្ត​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ស្វែងរក​ម៉ូតូ ដែល​នៅ​សល់​ទាំង ៤​គ្រឿង​ទៀត និង​កំណត់​មុខសញ្ញា​ចោរលួច​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

ម៉ូតូដែលរកឃើញ១គ្រឿងមកវិញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ