សាលាកីឡាគុណធម៌ ជាមណ្ឌលបណ្ដុះបណ្ដាលធនធានកីឡាសម្រាប់ថ្ងៃអនាគត
រាជធានីភ្នំពេញ ៖ ក្នុងពិធីសម្ពោធជាផ្លូវការ សាលាកីឡាគុណធម៌ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម វ៉ាត់…
រាជធានីភ្នំពេញ ៖ ក្នុងពិធីសម្ពោធជាផ្លូវការ សាលាកីឡាគុណធម៌ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម វ៉ាត់…
រាជធានីភ្នំពេញ ៖ ក្នុងពិធីសម្ពោធជាផ្លូវការ សាលាកីឡាគុណធម៌ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា សាលាកីឡាគុណធម៌ គឺជាមណ្ឌលបណ្ដុះបណ្ដាលកីឡាមួយនៅកម្ពុជា ហើយក៏ជាគំរូដល់អ្នកចូលចិត្តលើវិស័យកីឡាងាកមកលេងកីឡាឱ្យបានច្រើន ។
ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់បែបនេះ ៖ វត្តមានសាលាកីឡាគុណធម៌ គឺជាគំរូមួយ ដ៏ល្អ សម្រាប់អ្នកចូលចិត្តលេងកីឡាទាំងអស់ងាកមកលេងកីឡាឱ្យយកគំរូតាម ឬរៀបចំបង្កើតសាលាកីឡាឱ្យបានច្រើន ព្រោះសាលាកីឡាក៏អាចអប់រំកុមារ និង យុវជន។ ធាតុផ្សំ នៃការអប់រំ គឺមានការអប់រំផ្នែកចំណេះដឹង ចំណេះធ្វើ និងចរិយាធម៌។ ប៉ុន្តែការអប់រំ ខាងផ្នែកកាយសម្បទា គឺជាការអប់រំដ៏សំខាន់មួយ ដែលអាចឱ្យមនុស្សគ្រប់រូបមានសុខភាពផ្លូវចិត្ត និងផ្លូវកាយបានល្អ មានបញ្ញាវាងវៃក្នុងការសិក្សា។ ប្រសិនបើយើងមានជំងឺ ប្រាកដជាពិបាកក្នុងការសិក្សា។ ដូច្នេះ នេះជាចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡា បានកែទម្រង់ នូវសកម្មភាពអប់រំកាយ និងកីឡា នៅគ្រប់សាលាទាំងអស់ទូទាំងប្រទេស ហើយកំពុងតែធ្វើការយ៉ាងសកម្មផ្លាស់ប្ដូរសកម្មភាពអប់រំកាយ និងកីឡា នៅសាលាទាំងអស់នៅកម្ពុជា។ ដើម្បីលើកស្ទួយមូលដ្ឋានគ្រឹះអប់រំកាយ និងកីឡា ដល់ប្អូនៗឱ្យបានសប្បាយរីករាយផង បាត់ស្ត្រេស មានសុខភាពល្អ បញ្ញាស្មារតីភ្លឺថ្លា គឺមានតែសាលាកីឡា ដែលអាចជួយដោះស្រាយបញ្ហាទាំងនេះបាន ។
ឯកឧត្ដម រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា ការសិក្សាចំណេះដឹងតែមួយមុខមិនទាន់គ្រប់គ្រាន់ដែរ អ្វីសំខាន់ថែមទៀតនោះ គឺវិន័យ ព្រោះវិន័យក៏កើតចេញពីសកម្មភាពកីឡា ដែលទាមទារឱ្យអ្នកកីឡាត្រូវមានវិន័យ។ ឯកឧត្ដម បានលើកទឹកចិត្តកុមារទាំងអស់ខិតខំប្រឹងប្រែង ដើម្បីក្លាយជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិ ។
លោកបណ្ឌិត សេង ប៊ុនសុង នាយកគ្រប់គ្រងសាលាកីឡាគុណធម៌ មានប្រសាសន៍ថា សាលាកីឡាគុណធម៌ គឺជាសាលាកីឡាដំបូង គេមានតែមួយគត់ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលមានកម្មវិធី ហ្វឹកហាត់លេងកីឡាពេញម៉ោង និង ពោរពេញដោយជំនាញវិជ្ជាជីវៈកីឡា ។
សាលាកីឡាគុណធម៌ មានអភិក្រម បីសំខាន់ គឺ វិន័យ គុណធម៌ និងការពារខ្លួន ។ គោលដៅចម្បងរបស់សាលាកីឡាគុណធម៌ គឺចូលរួមជាមួយរាជរដ្ឋាភិបាល វិស័យអប់រំ យុវជន និងកីឡា និងអប់រំសុខុមាលភាពសាធារណៈជូនសង្គមជាតិ តាមរយៈការអប់រំកុមារ យុវជន ប្រជាពលរដ្ឋ ឱ្យធ្វើសកម្មភាព រាងកាយ សកម្មភាពផ្លូវចិត្ត ដើម្បីទទួលបាន មកវិញនូវគុណភាពជីវិត និងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយសុខភាពល្អបរិបូរណ៍ ឈានទៅជួយកសាងកម្លាំងផលិតភាពសេដ្ឋកិច្ចឱ្យបានខ្លាំងក្លាថែមទៀត ។
លោកបណ្ឌិត សេង ប៊ុនសុង បញ្ជាក់បន្ថែមថា សាលាកីឡាគុណធម៌ បានដំណើរការជាបណ្តើរៗ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤។ បច្ចុប្បន្ន សាលាកីឡាគុណធម៌ មានសិស្សហាត់ក្បាច់គុនចំនួន ប្រមាណ ៦០នាក់ ដែលមានកម្មវិធីហ្វឹកហាត់ ដូចជា កីឡាគុនល្បុក្កតោ កីឡាគុនខ្មែរ កីឡាតេក្វាន់ដូ កីឡាការ៉ាត កីឡាគុនចម្រុះ កីឡារាំ និងលំហាត់ប្រាណសុខភាព ៕




ចែករំលែកព័តមាននេះ