លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ផ្ទះថ្មីជូនគ្រួសារកងទ័ពពលីនៅស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អញ្ជើញមកកាន់ខេត្តស្ទឹងត្រែង…
ខេត្តស្ទឹងត្រែង ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អញ្ជើញមកកាន់ខេត្តស្ទឹងត្រែង…
ខេត្តស្ទឹងត្រែង ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អញ្ជើញមកកាន់ខេត្តស្ទឹងត្រែង ដើម្បីប្រគល់ផ្ទះថ្មីចំនួន ១ខ្នង ជូនគ្រួសាររបស់កងទ័ពពលី ឈ្មោះ ស៊ីថា រិទ្ធី ដែលបានពលីជីវិតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។
ផ្ទះថ្មី ដែលបានសាងសង់ក្នុងទំហំ ៧ គុណ៩ ម៉ែត្រ នេះ គឺជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ផ្ទះនេះមានបន្ទប់គេង ២ បន្ទប់ទទួលភ្ញៀវ ១ ផ្ទះបាយ និងបង្គន់អនាម័យ ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ជូនចំពោះលោកស្រី សន អានីតា (ភរិយាកងទ័ពពលី) និងកូនប្រុសទាំង៤នាក់។
លោកជំទាវបណ្ឌិត បានលើកឡើងថា នឹងជួយមើលថែទាំគ្រួសារនេះ ដោយផ្តល់ឱកាសការងារ ឬការជំរុញឲ្យមានជំនាញវិជ្ជាជីវៈដល់លោកស្រី សន អានីតា។ ចំពោះកូនៗវិញ នឹងទទួលបានការឧបត្ថម្ភឲ្យរៀនសូត្រចប់ចុងចប់ដើម ជាមួយនឹងអាហារូបករណ៍សម្រាប់ថ្នាក់ឧត្តមសិក្សា។ ជាងនេះទៅទៀត សម្តេចធិបតី នឹងជួយជ្រោមជ្រែងបើពួកគេចង់ចូលបម្រើកងទ័ពនៅពេលធំឡើង ។
លោកជំទាវបណ្ឌិត ក៏បានជំរុញឲ្យលោក ស សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បន្តចុះសួរសុខទុក្ខ និងយកចិត្តទុកដាក់ណែនាំគ្រួសារនេះ ឲ្យទទួលសេវាសុខាភិបាល នៅពេលមានជំងឺឈឺថ្កាត់ ដោយអះអាងថា ថ្នាក់ដឹកនាំជាតិមិនបោះបង់ ឬទុកពួកគេឲ្យនៅឯកោឡើយ ។
ក្រៅពីផ្ទះ លោកជំទាវបណ្ឌិតក៏បានចែកជូនគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ ១តោន, មីជាតិ ៦កេសតូច, ទឹកស៊ីអ៊ីវ ២យួរ, ទឹកត្រី ២យួរ, ប្រេងឆា ១ធុង, សាប៊ូដុសខ្លួន ១សុង, ចានឆ្នាំង ១ឈុត, កូនចង្ក្រានហ្គាស ១, និងមុង ភួយ ខ្នើយ កន្ទេល ១ឈុត រួមទាំងថវិកាមួយចំនួនទៀតផងដែរ ។
លោកស្រី សន អានីតា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការឧបត្ថម្ភជាផ្ទះ និងសម្ភារចាំបាច់ ដែលឆ្លើយតបទៅនឹងពាក្យប្ដីរបស់លោកស្រីមុនពលីថា រាជរដ្ឋាភិបាលកម្ពុជា មិនបោះបង់គ្រួសារកងទ័ពចោលនោះទេ ៕

















ចែករំលែកព័តមាននេះ