ខេត្តព្រះសីហនុ ៖ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ តាមកាណែនាំពីលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានធ្វើការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងករណីអំពើវ៉ៃយកម៉ូតូ កាលពីវេលាម៉ោង១៤ និង០០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។
ក្រោយពីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់សីលា បានទទួលពាក្យបណ្តឹងប្រជាពលរដ្ឋចំនួន ០១នាក់ ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវករណី វ៉ៃយកម៉ូតូ។ ភ្លាមៗកម្លាំងអធិការដ្ឋាននគរស្រុកកំពង់សីលា និងកម្លាំងអធិការដ្ឋាននគរក្រុងកំពង់សោម និងអធិការដ្ឋាននគរបាលខណ្ឌដង្កា បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ នៅថ្ងែទី០៩ ខែវិចិ្ចកា ឆ្នាំ២០២៥ ។
ជនសង្ស័យ ទាំង០២នាក់រួមមាន ៖
១. ឈ្មោះ ហ៊ុន សុខម៉េង ភេទប្រុស អាយុ១៧ឆ្នាំ(មុខរបរមិនពិតប្រាកដ)
២. ឈ្មោះ ប៉ោ ហេង ភេទប្រុស អាយុ១៧ឆ្នាំ (មុខរបរមិនពិតប្រាកដ)
វត្ថុតាងដកហូតបានម៉ូតូ ២គ្រឿង មាន៖
-ម៉ូតូម៉ាក់ ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរី២០២៥ ផ្លាកលេខភ្នំពេញ 1LG-5382(របស់ជនរងគ្រោះ)
-ម៉ូតូម៉ាក់ និច ពណ៌ខៀវស ផ្លាកលេខភ្នំពេញ 1JM 9686 (របស់ជនសង្ស័យ) ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើ ផ្នែកជំនាញបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ បន្តតាមនីតិវិធី ។ ចំពោះវត្ថុតាងម៉ូតូ០១គ្រឿង ដោយមានការស្នើរសុំរបស់ជនរងគ្រោះ និងបានឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានធ្វើការប្រគល់ជូនទៅឱ្យជនរងគ្រោះវិញ ៕











ចែករំលែកព័តមាននេះ