ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡា​ជ្រើសរើស​ជើង​ថ្នាក់​ជាតិ ​ឆ្នាំ​នេះ ​សហព័ន្ធ​កីឡា​វាយ​សី ​សម្រិតសម្រាំង​យុវជន​ថ្នាល​ត្រៀម​ឆ្នាំ​២០៣១

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ ​ដែលនឹង​ដំណើរការ​ប្រកួត​ផ្លូវការ​រយៈពេល ​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៤ ​ដល់​១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ​ទីលានកីឡា​វាយ​សី…

រាជធានី​ភ្នំពេញ ​៖ ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ ​ដែលនឹង​ដំណើរការ​ប្រកួត​ផ្លូវការ​រយៈពេល ​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៤ ​ដល់​១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ​ទីលានកីឡា​វាយ​សី ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រាជធានី​ភ្នំពេញ ហាក់​មានការ​ខុស​ប្លែក​ពី​ឆ្នាំ​កន្លង​ទៅ ពោល​គឺ​យើង​រៀបចំមាន​វិញ្ញាសា​ប្រកួត​ជ្រើសរើស​ចម្រាញ់​ឈុត​ធំ និង​មាន​វិញ្ញាសា​ ចម្រាញ់​សម្រាប់​កីឡាករ​ កីឡាការិនី​ ឈុត​ថ្នាល ដើម្បី​ត្រៀមខ្លួន​ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ ក្នុង​ឆ្នាំ​២០៣១ ​។

ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​វាយ​សី ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ជាតិ​ឆ្នាំ​២០២៥​នេះ មាន​ក្លឹ​ប​ចូលរួម​ចំនួន​១៨ និង​ប្រតិភូ គ្រូបង្វឹក កីឡាករ​កីឡាការិនី​ ចូលរួម​សរុប​ចំនួន​២៤៩​នាក់ ក្នុង​នោះ​កីឡាករ ​កីឡាការិនី​ មាន​ចំនួន​២០៨​នាក់​។ ​តាម​ការ​ឱ្យ​ដឹង​បន្ថែម ឆ្នាំ​នេះ មានការ​កើនឡើង​ទាំង​ចំនួន​ក្លឹ​ប ​និង​ចំនួន​កីឡាករ​កីឡាការិនី ដែល​ទាំង​អស់នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា វិស័យ​កីឡា​វាយ​សី ​មានការ​ផុសផុល​ខ្លាំង និង​កំពុង​តែ​អភិវឌ្ឍន៍​ឈាន​ទៅ​រក​សក្កា​នុ​ពល ​។

សូម​បញ្ជាក់​ថា កីឡាករ​ កីឡាការិនី​ ដែល​ជាប់​ជា​ម្ចាស់​ជ័យ​លា​ភី​ទាំង​ឈុត​ធំ ​និង​ឈុត​ថ្នាល ​នឹង​ត្រូវ​បាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ​ចម្រាញ់​ជ្រើស ​ដើម្បី​បញ្ចូល​ទៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ថ្នាល តាម​ផែនការ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ នៃ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ