ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ីសហការ​ជាមួយ​ធនា​គារ​ ANZ ចែក​មួក​សុវត្ថិ​ភាព

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គការ​មូល​និធិ​បង្ការ​របួស​អាសីុ​បាន​សហ​ការ​ជាមួយ​ធនា​គារ​ ANZ Royal ​ចែក​មួក​សុវត្ថិ​ភាព​ដល់​សិស្ស លោក​គ្រូ អ្នក​គ្រូ​ចំនួន​៤៥៣​​មួក ។ ពិធី​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា នៅ​សាលា​បឋម​សិក្សា​យក​បាត្រ​​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ សង្កាត់​ក្បាល​កោះ ខណ្ឌ​មាន​ជ័យ​។

រាជធានី​ភ្នំពេញ ៖ អង្គការ​មូល​និធិ​បង្ការ​របួស​អាសីុ​បាន​សហ​ការ​ជាមួយ​ធនា​គារ​ ANZ Royal ​ចែក​មួក​សុវត្ថិ​ភាព​ដល់​សិស្ស លោក​គ្រូ អ្នក​គ្រូ​ចំនួន​៤៥៣​​មួក ។ ពិធី​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា នៅ​សាលា​បឋម​សិក្សា​យក​បាត្រ​​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ សង្កាត់​ក្បាល​កោះ ខណ្ឌ​មាន​ជ័យ​។

លោក​គឹម បញ្ញា នាយក​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ីបាន​ថ្លែង​ថា អង្គការ​មូល​និធិ​បង្ការ​របួស​អាសីុ​ជា​អង្គការ​អន្តរ​ជាតិ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ និងបាន​ចុះ​បញ្ជិកា​នៅ​សហ​រដ្ឋ​អាមេរិក​ ហើយ​មាន​បេសកកម្ម​ផ្តល់​ចំណេះ​ដឹង​ និង​ជំនាញ​ក្នុង​ការ​សង្គ្រោះ​ជីវិត​មនុស្ស​ពី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទៅ​កាន់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍នានា​សំដៅ​ការ​ពារ​ និង​កាត់​បន្ថយ​ការ​ស្លាប់​ និង​ការ​របួស​​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ជា​សកល​។ ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក​អង្គ​ការ​បាន​រួម​ចំណែក​ជាមួយ​រដ្ឋា​ភិ​បាល​ប្រទេស​​វៀត​ណាម​ក្នុង​ការ​កាត់​បន្ថយ​ចំនួន អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ជា​បន្ត​បន្ទាប់​ និង​បាន​លើក​កម្ពស់​ការ​ពាក់​មួក​សុវត្ថិ​ភាព​ស្ទើរ​តែ​១០០%​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​វៀត​ណាម​។

នៅ​ក្នុង​ឆ្នាំ​២០០១​ អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ីបាន​បង្កើត​រោង​ចក្រ​ផលិត​មួក​សុវតិ្ថ​ភាព(មួក​សុវត្ថិ​ភាព Protec)ក្នុង​ប្រទេស​វៀត​ណាម​ដែល​ជា​អង្គ​ភាព​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ដំបូង​គេ​បំផុត​នៅ​លើ​ពិភព​លោក​ ហើយ​រាល់​ប្រាក់​ចំណេញ​ទាំង​អស់​ដែល​ទទួល​បាន​ពី​ការ​លក់​មួក​សុវត្ថិ​ភាព​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​នេះ​ត្រូវ​បាន​វិនិយោគ​ត្រឡប់​ទៅ​វិញ​លើ​ការ​ងារ​សុវត្ថិ​ភាព​ចរា​ចរណ៍​របស់​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី។

ដោយ​ឡែក​សម្រាប់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដោយ​ពិនិត្យ​ឃើញ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​ក្នុង​តួលេខ​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ​រហូត​ត្រូវ​បាន​ចាត់​ទុក​ថា ជា​បញ្ហា​ប្រឈម​ដ៏​ធំ​ចំបង​បំផុត​ទី​២​ បន្ទាប់​ពី​ជំងឺ​អេដស៍​ ហើយ​គ្រោះ​ថ្នាក់​នេះ​បង្ក​ឱ្យ​មាន​ការ​ខាត​បង់​ទ្រព្យ​សម្បត្តិ​ អាយុ​ជីវិត​មនុស្ស​ និង​បន្សល់​ទុក​បញ្ហា​ពិការ​ភាព​កុមារ​កំព្រា ស្ត្រីមេម៉ាយ​ ចាស់​ឥត​ទីពឹង​ និង​បញ្ហា​សង្គម​ផ្សេងៗ​មួយចំនួន​ទៀត​នោះ ​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​បាន​សម្រេច​ចិត្ត​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​លើ​ការ​ងារ​សង្គ្រោះ​ជីវិត​ប្រជា​ពល​រដ្ឋ​កម្ពុជា និង​ការ​លើក​កម្ពស់​អាកប្បកិរិយា​ប្រកប​ដោយ​សុវត្ថិ​ភាព​នៅ​ពេល​ធ្វើ​ចរាចរណ៍​​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ដែល​ងាយ​រង​គ្រោះ​ រួម​មាន​កុមារ​នៅ​តាម​សាលា​រៀន​ និង​អ្នក​ធ្វើ​ដំណើរ​តាម​ទោចក្រ​យាន​យន្ត​ដែល​មិន​ពាក់​មួក​សុវត្ថិ​ភាព​។ គិត​ចាប់​ពី​ឆ្នាំ​២០០៤​មក​ អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ីបាន​និង​កំពុង​អនុវត្ត​សកម្ម​ភាព​​អប់រំ​ផ្សព្វ​ផ្សាយ​នៅ​តាម​សាលា​រៀន​ និង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ និង​បាន​ចែក​​មួក​សុវត្ថិ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ប្រមាណ​១០.០០០​មួក​ដល់កុមារ​នៅ​តាម​សាលា​រៀន​ និង​ប្រជា​ពល​រដ្ឋ​កម្ពុជា​នៅ​ក្នុង​ខេត្ត​-រាជ​ធានី​គោល​ដៅ។

លោក​ហុង សុខ​ឡេង ប្រធាន​គ្រប់​គ្រង​​សាខា​ធនាគារ​ ANZ Royal ប្រចាំតំបន់​​ភ្នំពេញ ​ខាង​ជើង​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ស្ថាប័ន​​អន្តរ ​ជាតិ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​មួយ​ធនា​គារ ANZ Royal មិន​គ្រាន់​តែ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​​សេវា​កម្ម​ធនា​គារដែល​មាន​ការ​ទុកចិត្ត ងាយ​ស្រួល​​ និង​ទំនើប​​ទាន់​សម័យ​​ជូន​ដល់​អតិថិ​ជន​របស់​​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ធនា​គារ​ ANZ Royal ក៏​ប្តេជ្ញា​​ចិត្ត​ខ្ពស់​​ក្នុងការ​ចូល​រួម​ចំណែក​​លើ​ក​កម្ពស់​​សុខុមាល​ភាព​​របស់​ប្រជា​ពល​រដ្ឋ​ និង​ការ​អភិវឌ្ឍ​សហ​គមន៍ ដែល​ពួក​គាត់​រស់​នៅ​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​ជា​រៀង​រាល់​ខែ​បុគ្គ​លិក​រប​ស់​យើង​តែង​​តែ​​ចំណាយ​ពេល​វេលា​ចុង​សប្តាហ៍​​ និង​ថ្ងៃ​ឈប់​សម្រាក​​ដើម្បី​ចូលរួម​ក្នុងការ​ងារ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​សហ​គមន៍​​ទៀត​ផង ។

តាម​រយៈ​ការ​ចែក​មួក​សុវត្ថិ​ភាព និង​សកម្ម​ភាព​អប់រំ​ផ្សេងៗ​ទៀត ​នៅ​ក្នុង​កម្ម​វិធី «មួក​សុវត្ថិ​ភាព​​សម្រាប់​កុមារ» នេះ​ លោក​សង្ឃឹម​​យ៉ាង​មុត​មាំថា ការ​ចូលរួម​​របស់​ធនា​គារ ANZ Royal រួម​នឹងការ​សហ​ការ​ជា​​​មួយ​ស្ថាប័ន​ដៃ​គូពាក់​ព័ន្ធ​ក្នុង​​កម្ម​វិធី​នេះ​ នឹង​អាច​ចូល​​រួម​ចំណែក​ជា​មួយ​រដ្ឋា​ភិបាល​​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ក្នុងការ​កាត់​បន្ថយ​ជា​អតិបរមា​​នូវអត្រា​​អ្នក​ស្លាប់​ អ្នក​រង​របួស និង​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​​បាន​យា៉ង​មាន​ប្រសិទ្ធ​ភាព  ៕